រាជធានីភ្នំពេញ ៖ បើយើងធ្វើដំណើរតាមផ្លូវជាតិ៥ ទៅទិសខាងជើង នៅក្នុងភូមិទី៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ យើងឃើញយឿត្រីគីឡូម៉ែត្រលេខ៩ហើយនៅពេល ធ្វើ ដំណើរហួស បន្តិចនៅខាងឆ្វេងដៃ យើង នឹងឃើញត្រីដាក់ហាលនៅកណ្តលវាល ដោយ ពលរដ្ឋខ្មែរអ៊ិស្លាម ដែលរកស៊ី ប្រឡាក់ត្រីធ្វើ ងៀត លក់បោះ ដុំចែកចាយនៅលើផ្សារនានា។
អ្នកនាងសាល រុំមី អាយុ២០ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម បានប្រកបរបរធ្វើត្រីងៀតលក់ជាច្រើនឆ្នាំមកហើយ។ គាត់បានរកស៊ី ប្រឡាក់ត្រីងៀតផ្អែម លក់បោះដុំចែកចាយនៅតាមទីផ្សារ អស់រយះពេល៣ឆ្នាំ មកហើយ រួមជាមួយបងស្រី និងម្តាយមីង។ មុខដំបូងនាងជួយលក់ត្រីជាមួយម្តាយនៅយឿគីឡូម៉ែត្រលេខ៩ ហើយក៍ឆ្លៀតវះត្រីរ៉ស់ប្រឡាក់ងៀត ហើយបង្កើតជាអាជីវកម្ម មួយដោយខ្លួនឯង។ អ្នកនាង សាល រុំមី បានអោយដឹងទៀតថា ជារៀងរាល់ថ្ងៃនាងបានទិញត្រីរ៉ស់ប្រមាណ៣០០ទៅ៤០០គីឡូក្រាមរួមជាមួយបងស្រីឈ្មោះសាល រ៉ូទីនិងម្តាយមីង ឈ្មោះសំ រ៉ស់ ទាំងអស់ប្រមាណ១តោន មកធ្វើត្រីងៀត ហើយលក់បោះដុំ ដោយមានម៉ូយមកទិញដល់កន្លែងតែម្តង។
នៅក្នុងការធ្វើងៀត នាងបានជួលគេធ្វើក្នុងត្រី១០០គីឡូក្រាម ៥ម៉ឺនរៀល ហើយ នាងបានលាយគ្រឿង និងជួលគេប្រឡាក់ម្នាក់១ម៉ឺនទៅ២ម៉ឺនរៀល ទៀតហើយយកទៅហាលនៅពេលព្រឹក ហើយពេលរសៀលមានម៉ូយមកទិញអស់។ អ្នកនាង សាល រុំមី ក៍បានបន្តទៀតថា ការរកស៊ីប្រកបមុខរបរធ្វើត្រីងៀត មិនសូវចំណេញទេ ដោយសារតែចំណាយលើជួលគេធ្វើត្រី និងប្រឡាក់ ព្រមទាំងជួលដីគេហាល។ ម្យ៉ាងទៀតបើហាលស្ងួត ត្រីបាត់ច្រើនក្នុង១០០គីឡូក្រាមសល់តែ៤០គីឡូក្រាមនោះទេ ។នៅក្នុងត្រីស្រស់ ១គីឡូក្រាមក្នុងតម្លៃ៦៧០០រៀលដល់ពេលប្រឡាក់ងៀត បាន១គីឡូក្រាមតម្លៃ១៧០០០រៀល ឬ២០០០០រៀល តាមត្រីស្រស់ឬក្រៀមខ្លាំង។ មិនថាតែមានម៉ូយក្នុងស្រុកមកទិញនោះ ទេក៍មានបងប្អូនខ្មែរមកទិញផ្ញើរ អោយបងប្អូននៅប្រទេសម៉ាឡេស៊ី និងអាមេរិក ជាដើម។ ម្ចាស់ត្រីងៀតរូបនោះក៍បានអោយដឹងទៀតថា មុខរបរនេះ ចំណេញតិចណាស់ដោយក្នុងត្រីប្រមាណ២០០ទៅ៣០០គីឡូក្រាម អាច អោយចំណេញបានប្រមាណ ជាង១០ម៉ឺនប៉ុណ្ណោះ ។
ដោយឡែក ចំពោះអ្នកធ្វើត្រីសំយ៉ុងវិញ ក៍បានធ្វើការត្អូញត្អែរថា ការរកស៊ីប្រឡាក់ត្រីសំយ៉ុង ចំណេញតិចណាស់ ដោយសាតែត្រីប្រាស្រស់នៅលើទៅផ្សារឡើងថ្លៃ ។ ជួបជាមួយ លោកសាន់ សាឡេះ ភេទប្រុសអាយុ ៣៤ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាមមានលំនៅភូមិ ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ដែលបានរកស៊ីធ្វើត្រីសំយ៉ុងបានអោយដឹងថា ការរកស៊ី ប្រឡាក់ត្រីសំយ៉ុងបច្ចុប្បន្ន នេះមិនសូវចំណេញនោះទេ ដោយសារតែត្រីប្រាស្រស់ ឡើងថ្លៃរហូតដល់១គីឡូក្រាម៦២០០រៀល ហើយធ្វើត្រីសំយ៉ុងលក់ចេញបាន១គីឡូក្រាម១៥០០០រៀល។
ម្យ៉៉ាងទៀត គាត់ទិញត្រីមកប្រឡាក់សុទ្ធតែត្រីល្អៗ។ លោកសាន់ សាឡេះ បានអោយដឹងថា គាត់បានរកស៊ីប្រឡាក់ត្រីសំយ៉ុង(ហៅត្រីហើម) យកទៅបោះដុំនៅផ្សារអូរឬស្សីរយះពេលប្រមាណ៣ឆ្នាំមកហើយដែល ប្រឡាក់ម្តង ប្រមាណ៤០០ទៅ៥០០គីឡូក្រាម ។ របៀបធ្វើត្រីសំយ៉ុង គឺទិញត្រីប្រាពីស្រះចិញ្ចឹមយកមកវះ ហើយត្រាំទឹកទុករយះពេល១២ទៅ១៣ម៉ោងដើម្បីអោយត្រីហើម អណ្តែតទើបយកមកប្រឡាក់ហាលថ្ងៃរយ: ពេល២ថ្ងៃទៀត។ ត្រីងៀត ធ្វើពីត្រីរ៉ស់ និងត្រីសំយ៉ុង ធ្វើពីត្រីប្រា ជាម្ហូបក្រៀម ពិសេសសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកខ្លះចូលចិត្ត ហូបជាមួយឪឡឹកនិងបបរសជាដើម ។ ដោយសាតែ ត្រីងៀតនិងត្រីសំយ៉ុងជាទីពេញនិយមចូលចិត្ត ធ្វើអោយប្រជាពលរដ្ឋ មួយចំនួន ក៍បានប្រកបមុខរបរប្រឡាក់ត្រីងៀត ត្រីសំយ៉ុង លក់បោះដុំនៅលើទីផ្សារនានានៅក្នុង ប្រទេសនិងនាំចេញទៅក្រៅប្រទេស ។ អ្នករកស៊ីធ្វើងៀតត្រី បានអោយដឹងថា បើសិន ជាបងប្អូន ត្រូវការ ត្រីងៀត ផ្អែមល្អៗ ទាក់ទងតាមទូរស័ព្ទលេខ០១០ ៦៣ ៥៣ ៦៨, បើត្រូវការត្រីសំយ៉ុងទាក់ទងទូរស័ព្ទលេខ ០៩៦ ៩៩៩ ៣៧៣៧៕
ចែករំលែកព័តមាននេះ