ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បំពាក់​ឋានន្តរ​ស​ក្តិ​ និង​ផ្ទេរ​ប្រគល់​មុខងារ​ជូន​នាយទាហានជាន់ខ្ពស់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ពិធី​បំពាក់​ឋានន្តរ​ស​ក្តិ​ និង​ផ្ទេរ​ភារកិច្ច​ប្រគល់​មុខងារ​ជូន​នាយទាហានជាន់ខ្ពស់​ថ្នាក់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​បន្ទាយ​មាន​ជ័យ បាន​ធ្វើ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន​…

ខេត្តបាត់ដំបង ៖ ​ពិធី​បំពាក់​ឋានន្តរ​ស​ក្តិ​ និង​ផ្ទេរ​ភារកិច្ច​ប្រគល់​មុខងារ​ជូន​នាយទាហានជាន់ខ្ពស់​ថ្នាក់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​បន្ទាយ​មាន​ជ័យ បាន​ធ្វើ​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន​ សេង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និ​ង​វត្តមាន​ចូលរួម​មាន លោក​ឧត្តមសេនីយ៍ទោ ឯក​ ​សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ​លោក​សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ អស់លោក​មេបញ្ជាការ​រង សេនាធិការ​រង មេបញ្ជាការ មេបញ្ជាការ​តំបន់​១ បន្ទាយ​មាន​ជ័យ អាជ្ញាធរ​ខេត្ត បន្ទាយ​មាន​ជ័យ ស្នងការ​នគរបាល​ខេត្ត តំណាង​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​កងពលតូច តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បាត់ដំបង​ ខេត្ត​​ប៉ៃលិន​ ខេត្ត​​ពោ​ធិ៍​សាត់​ និង​ខេត្ត​​បន្ទាយ​មាន​ជ័យ ព្រមទាំង​​នាយទាហាន ជា​សមាជិក​ក្នុង​អង្គពិធី​សរុប ចំនួន​២៤៥ នាក់ ។

ក្នុង​មតិ​ស្វាគមន៍​ដោយ​លោក​ឧត្តមសេនីយ៍ទោ ភ្ល​ន់ តារា មេបញ្ជាការ​ប្រ​តិ​បត្ត​ការ​សឹក​រង​ចាស់ ត្រូវ​ផ្លាស់​ទៅ​ជា​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​អាន​របាយការណ៍ ស្តី​ពី​ភារកិច្ច សកម្មភាព ការងារ សម្រេច​បាន​កន្លង​មក​របស់​អង្គភាព​ក្រោម​ការ​ណែនាំ ពី​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ពជើងគោក យោធភូមិ​ភាគ​ទី​៥ នឹង​ការ​សឹ​ក្សា​ស្វែង​យល់​ដែល​ជា​កត្តារឹង​មាំ​សំខាន់​របស់​កង​យោធពលខេមរភូមិន្ទ ។

បន្ទាប់​មក​ពី​ធី​អាន​អនុ​ក្រិ​ត្យ​សេចក្តី​ផ្លាស់​ប្តូរ​មុខ​តំណែង​តែងតាំង​លោក​ឧត្តមសេនីយ៍ទោ ភ្ល​ន់ តារា មេបញ្ជាការ​សឹក​រង​បន្ទាយ​មាន​ជ័យ ទៅ​ជា​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ លោក​វរសេនីយ៍ឯក ជឹ​ម ប៊ុ​ន​អាន នាយសេនាធិការ ទៅ​ជា​មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បន្ទាយ​មាន​ជ័យ លោក​វរសេនីយ៍ទោ មាស ប៊ុ​ន​រុន មេបញ្ជាការ​វរ​សេនា​តូច​លេច​៥១៤ មក​ជា​វរសេនីយ៍ឯក នាយសេនាធិការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​ខេត្ត លោក​វរសេនីយ៍ទោ អ៊ួ​ម សុធា​រ៉ា មេបញ្ជាការ​វរ​សេនា​តូច​លេខ​៥២៣ មក​ជា​វរ​សេនីយ៍ឯក មេបញ្ជាការ​រង​កងពលតូច​លេខ​៥២ ចំណុះ​យោធភូមិ​ភាគ​ទី​៥ ។

បន្ត​មក​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា សកម្មភាព​ការងារ​កងទ័ព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ គឺ​រក្សា​បាន​នូវ​សុខ​សន្តិ​ភាពល្អ​ណាស់ សំខាន់​បាន​ស៊ីជម្រៅ​ចុះ​ជួយ​ដល់​ជីវភាព​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​កងទ័ព និង​ប្រជាជន​ដែល​ជួប​ការ​លំបាក​កំពុង​តែ​រស់នៅ​ជាមួយ​គ្នា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត ព្រោះ​លោក​បាន​យល់​ច្បាស់​ពី​ជីវិត​កងទ័ព​ត្រូវ​ជួប​ការ​លំបាក​បែប​ណា​នោះ ដោយសារ​ខ្លួន​លោក​ធ្លាប់​នៅ​បំរើ​ជា​កងទ័ព​ប្រមាណ​ជាង​៣៥​ឆ្នាំ​មក​ហើយ ប្រឡូក​ក្នុង​ពេល​ច្បាំង​គ្នា​ក្នុងស្រុក ពេល​៦​ឆ្នាំ​កន្លង​មក​ចុង​ក្រោយ​នេះ ទើប​យើង​បាន​រួម​គ្នា​បង្រួបបង្រួម​ជាតិ​មក​រួមរស់​ឲ្យ​មាន​ខ្មែរ​តែ​មួយ​រក្សាសុខ​សន្តិភាព​បាន​រហូត​ដល់​សព្វ​ថ្ងៃនេះ ដូច្នោះ​យើង​មាន​តែ​រួម​គ្នា​ទប់ស្កាត់​ការ​ញុះញង់​បង្កើត​ជា​ចលនា​ធ្វើ​បដិវត្តន៍​ពណ៌ មិន​ឲ្យ​កើត​មាននៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដោយ​មាន​ក្រុម​ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅប្រទេស​មក​បំផ្លាញ​សេចក្តីសុខ​របស់​យើង​បាន​ឡើយ ។

លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន​ សេង បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបន្ទាយមានជ័យ ដែល​កន្លង​មកនេះ​បាន​បំពេញ តួនាទី​ភារកិច្ច ជា​ច្រើន ព្រមទាំង​បានការ​រីក​ចំរើន​ធំធាត់​របស់​កង​យោធពលខេមរភូមិន្ទ គឺ​ពុំ​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ហើយ​ក្នុង​និ​តិ​កាល​ទី​៦​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​កំណែទម្រង់​ស៊ីជំរៅ​លើ ខ្លឹមសារ​ការងារ តាម​រយៈ​នយោបាយ រក្សា​កម្លាំង​ចាស់ បង្កើន​កម្លាំង​ថ្មី ។

ពិសេស​ការ​កំណែទម្រង់ ក្បាលម៉ាស៊ីន​ដឹកនាំ ការងារ គ្រប់គ្រង កង​យោធពល​ខេរ​ភូមិន្ទ សំដៅ​ពង្រឹង​ប្រ​សិ​ទ្ឋិ​ភាព​ការងារ លើ​វិស័យ​ការពារ​ជាតិ ព្រមទាំង​បាន​បញ្ជាក់​ថា យើង​ជា​កងទ័ព ត្រូវ​ចូលរួម​ថែរក្សា​ឲ្យ​បាន​ដាច់ខាត រាជរដ្ឋាភិបាល​កើតឡើង​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត និង​ទប់ស្កាត់​ប្រឆាំង​គ្រប់​រូបភាព​ចំពោះ​សកម្មភាព​ណា​បំផ្លាញ​សុខ​សន្តិភាព ការ​រីក​ចំរើន​ដែល​យើង​កំពុង​មាន​សព្វថ្ងៃ គឺ​រកបាន​មក​ដោយ​ការ​លំបាក ព្រោះតែ​ខ្មែរ​យើង​តែងតែ​ឈ្លោះ​គ្នា ញុះញង់ បំផ្លាញ បំបែកបំបាក់ តាំងពី​ក្រោយ​សម័យ​កសាង​អង្គរ​កន្លង​មក ហើយ​មិន​ដែល​សិក្សា​ស្គាល់​ប្រវត្តិសាស្ត្រ ខ្លួនឯង ដែល​ធ្លាប់​មាន​ស្នាដៃ​កសាង​ប្រាសាទ​បាន​រាប់​ពាន់ រាប់​ម៉ឺន​ប្រាសាទ​បាន​បន្សល់​ទុក​មក​ដល់​ថ្ងៃនេះ ។

មតិ​ផ្តាំផ្ញើ​លោកនាយ​ឧត្តមសេនីយ៍​បាន​សង្កត់ធ្ងន់​ថា នាយទាហាន នាយទាហានរង ពល​ទាហាន​ទាំងអស់​ត្រូវ​ការពារ​ឲ្យ​បាន​សុខ​សន្តិភាព ស្ថិរភាព ដាច់ខាត​ទប់ស្កាត់​រាល់​បដិវត្តន៍​ពណ៌ ត្រូវ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ចូលរួម​អនុវត្តន៍​តាម​បទបញ្ជា ១០​ចំណុច​របស់​សម្តេច​តេ​ជោ តាម​អភិក្រម​ទាំង​៥ ដោយ​មាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​។ ចុង​ក្រោយ​លោកនាយ​ឧត្តមសេនីយ៍​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល និង​លោក​សួន បវរ អភិបាលខេត្ត៥​លាន​រៀល​ជួយ​ដល់​កម្មវិធី​នេះផងដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ