ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​នៅ​សល់​ទឹក​ជាង​២៥​លាន​ម៉ែត្រគូប ហើយ​អាច​ទប់ទល់​រដូវប្រាំង​នេះ​គ្រប់​អត់​ចឹ​ង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​នៃ​មន្ទីរ​ឧត្តុនិយម​ខេត្តក្រចេះ​បាន​អះអាង​ថា ស្ថានភាព​ទឹក​នៅ​តាម​ទំ​ណ​ប់​អាង​ស្តុក​ទាំង​ចំនួន​២៥​កន្លែង នៅ​ទូ​ទាំង​ខេត្ត​នៅ​មាន​បរិមាណ​ជាង​២៥​លាន​ម៉ែត្រគូប​ដែល​ជា​ចំនួន​សម​ល្មម​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​ប្រាំ​ក្តៅ ខ្លាំង​នា​ឆ្នាំ​២០១៩​នេះ ។ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ខេត្តក្រចេះ​ជា​ខេត្ត​នៅ​តំបន់​ប៉ែក​ឥ​សាន្ត​ជាប់​នឹង​ដង​ទន្លេមេគង្គ​សម្បូរ​ដោយ​ដងព្រែក និង​អូរ​ទើប​ធ្វើ​ឲ្យ​ខេត្ត​នេះ​អាច​ប្រឈម​មុខ​តិចតួច…

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​នៃ​មន្ទីរ​ឧត្តុនិយម​ខេត្តក្រចេះ​បាន​អះអាង​ថា ស្ថានភាព​ទឹក​នៅ​តាម​ទំ​ណ​ប់​អាង​ស្តុក​ទាំង​ចំនួន​២៥​កន្លែង នៅ​ទូ​ទាំង​ខេត្ត​នៅ​មាន​បរិមាណ​ជាង​២៥​លាន​ម៉ែត្រគូប​ដែល​ជា​ចំនួន​សម​ល្មម​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​ប្រាំ​ក្តៅ ខ្លាំង​នា​ឆ្នាំ​២០១៩​នេះ ។

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ខេត្តក្រចេះ​ជា​ខេត្ត​នៅ​តំបន់​ប៉ែក​ឥ​សាន្ត​ជាប់​នឹង​ដង​ទន្លេមេគង្គ​សម្បូរ​ដោយ​ដងព្រែក និង​អូរ​ទើប​ធ្វើ​ឲ្យ​ខេត្ត​នេះ​អាច​ប្រឈម​មុខ​តិចតួច ប៉ុណ្ណោះ​ជាមួយ និង​កម្ដៅ​បរិយាកាស​បង្ក​ឡើង​ដោយ​រលក​កម្ដៅ​បាតុភូត​អេ​ល​នី​ណូ (El Nino) ដែល និង​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​រយៈពេល​វែង​នោះ ។

ប្រធាន​មន្ទីរ​ធុន​ធាន​ទឹក និង​ឧត្តុនិយម​ខេត្តក្រចេះ​លោក ហេង រត្ន​ម៉ូ​នី​ដា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មីនា​នេះ​ទៀត​ថា ខេត្តក្រចេះ​មាន​ទំនប់​ធារាសាស្ត្រ​ចំនួន​៦២​កន្លែង ។ រហូត​មក​ទល់​និង​ពេល​នេះ​មាន​ទំនប់​ជាង​៣០​កន្លែង​ត្រូវ​បាន​រីងស្ងួត ។ តែ​យ៉ាងណា​នៅ​មាន​ទំនប់​អាង​ស្តុក​ទឹក​ចំនួន​២៥​កន្លែង​កំពុង​តែ​ផ្តល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រាស្រ័យ​ជា​ប្រចាំ​ថ្ងៃ ។ ក្នុង​១​ទំនប់​មាន សល់​បរិមាណ​ទឹក​ចំនួន​១​លាន​ម៉ែត្រគូប ។

លោក​ប្រធាន​មន្ទី​បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ទឹក​ដែល​នៅ​សល់​ក្នុង​អាង​ទំ​បន់​ទាំង​ចំនួន​២៥​អាង​ស្មើរ និង​ជា​២៥​លាន​ម៉ែត្រគូប គឺ​សម​ល្មម និង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​នៅ​រដូវប្រាំង​ឆ្នាំ​នេះ ។ ហើយ​សព្វ​ថ្ងៃនេះ​ទំនប់​ទាំងនោះ​មាន​ខ្លះ​កំពុង​តែ​បាន​បើក​បង្ហៀរទឹក​តិច​ៗ សម្រាប់​ផ្គត់ផ្គង់​ទៅ​ប៉ែក​ខាងក្រោម ដើម្បី​ឲ្យ​គោក្របី​របស់​ប្រជា​ពល​ល​រដ្ឋ​បាន​ផឹក​ក៏​ដូច​ជា ការ​ផ្តល់​ប្រភព​ទឹក​ដល់​អណ្តូងទឹក​នៅ​ប៉ែក​ខាងក្រោម ។
លោក​ហេង រត្ន​ម៉ូ​នី​ដា បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ស្រុក​ស្នួល​ជា​ស្រុក​មួយ​ដែល​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​មិន​ជាប់ និង​ដង​ទ​ន្ល​មេគង្គ ។ ស្រុក​នេះ​អាច​ប្រឈម និង​ការ​ខ្វះ​ទឹក​សម្រាប់​ប្រជា កសិករ​ក្នុង​រដូវប្រាំង​នេះ ។ តែ​យ៉ាងណា​លោក​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​មួយ​នេះ​មិន​ឲ្យ​បង្កបង្កើន​ផល​ស្រូវប្រាំង​ដោយសារ​អាច​ប្រឈម និង​ការ​ខ្វះ​ទឹក ។ លោក​ថា តប​ទៅ​តាម​ការ​នែ​ណាំ​របស់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ក៏​ដូច​ជា តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​ពី​ស្ថានភាព​អាកាសធាតុ​ក្នុង​រដូវប្រាំង​មាន​រយៈពេល​វែង ដោយសារ​ជួប​នូវ​បាតុភាព​ពីរ​លក​កម្ដៅ​បាតុភូត​អេ​ល​នី​ណូ (El Nino) ។

ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​បាន​ចុះ​ណែនាំ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ប្រឈម និង​ការ​ខ្វះ​ប្រភព​ទឹក​ឲ្យ​ពួក​គាត់​ចេះ​រក្សា​ទឹក​ទុក​មិន​ឲ្យ​បង្កបង្កើន​ផល​ស្រែប្រាំង ។ ពិសេស​នោះ​ក្រុមការងារ​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ផង​ដែរ គឺ​មិន​ឲ្យ​ពួក​គាត់​រង​គ្រោះ​ធ្ងន់ធ្ងរ​យូរអង្វែង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ