ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​៖ និមិត្តរូប​លេចធ្លោ​ចិន និង​​ការ​ធ្លាក់​ចុះ​របស់​អា​មេ​រិ​ក​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សម្ពោធ​ការ​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​ ក្រោម​ការ​ឧ​ប​ត្ថ​ម​ជំនួយ​ពី​ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​២២​ មីនា​ វា​គឺជា​សញ្ញា​មួយ​ថា​ កម្ពុជានឹង​ចាប់ផ្តើមមាន​ផ្លូវល្បឿន លឿន​លើក​ដំបូង​…

នៅ​ពេល​ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សម្ពោធ​ការ​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​ ក្រោម​ការ​ឧ​ប​ត្ថ​ម​ជំនួយ​ពី​ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​២២​ មីនា​ វា​គឺជា​សញ្ញា​មួយ​ថា​ កម្ពុជានឹង​ចាប់ផ្តើមមាន​ផ្លូវល្បឿន លឿន​លើក​ដំបូង​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ​ដែល​នឹង​ធ្វើ​អោយ​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ជញ្ជូន​ទៅ​មករ​វាង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ ។

នៅ​ពេល​ផ្លូវ​នោះ​ធ្វើ​រួច ​នៅ​ក្នុង​រយៈពេល​បូ​ន​ឆ្នាំ​ក្រោយ វា​ត្រូវ​គេ​រំពឹង​ថា ​នឹង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​អោយ​ប្រើប្រាស់​ផ្លូវ​នោះ​ ។ ដូច្នេះ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤បច្ចុប្បន្ន​នឹង​អាច​មានការ​ធ្លាក់​ចុះ ​។

ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នោះ ផ្លូវ​ល្បឿន​លឿន​របស់​ចិន ​និង​ផ្លូវជាតិ​លេខ​៤ ដែល​ត្រូវ​សាងសង​ឡើង ដោយ លុយ​អា​មេ​រិ​ក​នោះ ​ក៏​អាច​មាន​បង្កប់ន័យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ចិន និងកម្ពុជា​ជា
​មួយ​​អា​មេ​រិ​ក​ផង​ដែរ​ ។

ផ្លូវ​ល្បឿន​លឿន​​នឹង​ក្លាយជា​និមិត្តរូប​ដ៏​ធំ​សម្បើម​មួយ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន ដែល​រីក​ធំធាត់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ។ ជាមួយ​គ្នា​នោះ ការ​លេចឡើង​នៃ​ផ្លូវរបស់ចិន​ក៏​នឹង​ធ្វើ​អោយ​ផ្លូវជាតិ​លេខ​៤ ​ដែល​សាងសង់​ដោយ​អា​មេ​រិ​ក ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​បេះដូង​កម្ពុជា​។ វា​ប្រាកដ​ណាស់​ថា​ មនុស្ស​ម្នា​នឹង​ងាក​មក​ប្រើ​ផ្លូវ​​ល្បឿន​លឿន​នោះ នៅ​ពេលដែល​វា​ត្រូវ​បាន​សាងសង់​ហើយ​នៅ​រយៈ​ពេល​បួន​ឆ្នាំ​ក្រោយ​ និង​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ ​។ នេះ​គឺ​ដោយសារ​តែ​ការ​ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​នោះ​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​ចំណេញ​ទាំង​ថវិកា​ និង​ពេលវេលា​ ។

គេ​ប៉ាន់​ប្រមាណ​ថា ​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហ​នុ​នឹង​ត្រូវ​កាត់បន្ថយ​ពេលវេលា​ពី ប្រមាណ​បួន​ម៉ោង​ មក​នៅ​ត្រឹម​ពីរ​ម៉ោង​ ឬ​ពីរ​ម៉ោង​កន្លះ​ប៉ុណ្ណោះ​ ។

ដូច្នេះ វា​ប្រាកដ​ណាស់​ថា ​ផ្លូវ​ល្បឿន​លឿន​នឹង​ដណ្តើម​ប្រជាប្រិយភាព​ពី​ផ្លូវជាតិ​លេខ បួន​ដែល​ត្រូវ
បាន​សាងសង់​ឡើង​ ដោយ​លុយ​អា​មេ​រិ​ក ​។ ផ្លូវជាតិ​លេខ​៤ គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៃ​ទំនាក់ទំនង
និង សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អា​មេ​រិ​ក ​។ ការ​លិច​បាត់​ប្រជាប្រិយភាព​នៃ​ផ្លូវជាតិ​លេខ៤នោះ​ ក៏​ជា សញ្ញា​​ដ៏​ពិតប្រាកដ​មួយ​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​កាន់តែ​អាក្រក់​រវាង​កម្ពុជា​និង​អា​មេ​រិ​ក ​នៅ​ក្នុង
រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយសារ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​លូកដៃ​ជ្រៅ​ដោយ​​អា​មេ​រិ​ក​។

ការ​ប្រែប្រួល​នយោបាយនៅ​កម្ពុជា ត្រូវ​បាន​អា​មេ​រិ​ក​ចាត់​ទុក​ថា ​ជា​ការ​ដើរ​ថយក្រោយ​នៃលទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​នៅ​កម្ពុជា ​ហើយ​តម្រូវ​អោយ​អា​មេ​រិ​ក​ទម្លាក់់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ និង​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ប្រឆាំង​កម្ពុជា​ ​ដូច​ជា​ការ​លុប​ចោល​ជំនួយ​ជាដើម​។

ប៉ុន្តែ​កម្ពុជា​វិញ​ នៅ​តែ​ការពារ​ខ្លួន​ថា​ កម្ពុជា​នឹង​នៅ​តែ​ធ្វើ​ដំណើរលើ​ផ្លូវ​ប្រជា​ធិ​បតេ​យ្យ​ ដូចដែល​បានចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ ។ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ហេតុការណ៍ទាំងឡាយ ​ដែល​កើតមាន​ចំពោះ​មេដឹកនាំ​នយោបាយ​ប្រឆាំង និងសកម្មជនសិទ្ធិ​​មនុស្ស​ គឺ​គ្រាន់តែជា​ទំនាស់​ផ្នែក​ច្បាប់ ដែល​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​និង​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ ខណៈ​ពេល​ដែល ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន​ ​កាន់តែ​រីក​ធំធាត់​។

និមិត្តរូប​នៃ​ការ​ប្រែប្រួល​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​អា​មេ​រិ​ក ​និង​កម្ពុជា​ជាមួយ​ចិន ​អាច​នឹង​យល់​បាន​តាម​រយៈផ្លូ​ួ​វ​ថ្នល់ ​ដែល​ភ្ជាប់​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​នោះ ​៕

អត្ថបទសរសេរ ដោយ