ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពី​ផ្ទះ​មួយ​អាទិត្យ​ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​ស្លុតចិត្ត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បងស្រី​បង្កើត​បាន​ប្រទះ​ឃើញ​សព​ប្អូនប្រុស​ម្នាក់​ចងក​ធ្វើ​អត្តឃាត​ខ្លួន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៩ មីនា ២០១៩ ខណៈ បុរស​រូប​នេះ​បាន​បាត់​ពី​ផ្ទះ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់…

ខេត្តឧត្តរមានជ័យ ៖ បងស្រី​បង្កើត​បាន​ប្រទះ​ឃើញ​សព​ប្អូនប្រុស​ម្នាក់​ចងក​ធ្វើ​អត្តឃាត​ខ្លួន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៩ មីនា ២០១៩ ខណៈ បុរស​រូប​នេះ​បាន​បាត់​ពី​ផ្ទះ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ មីនា ២០១៩ កន្លង​ទៅ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ជា ពឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ យោង​ទៅ​តាម​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យឹ​ម ឡាយ​អៀង អាយុ​៥៦​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ យឹ​ម សុ​ម៉ា​លី អាយុ​៣៥​ឆ្នាំ បាន​រៀបរាប់​ថា ជន​រង​គ្រោះជា​បុរស​ពោះ​មា​យ ហើយ​កើត​ជម្ងឺ​សរសៃ​ប្រាសាទ​ផង ខណៈ​បុរស​រូប​នេះ​ធ្លាប់​រង​របួស​ត្រូវ​អំបែង​គ្រាប់ កាលពី​សម័យ​សង្គ្រាម​នឹង​បាន​លេបថ្នាំ​ជា​ប្រចាំ រស់នៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ ។

បងស្រី​បង្កើត និង​ក្មួយ​ស្រី​ជន​រង​គ្រោះ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​តែងតែ​និយាយ​ប្រាប់​បងប្អូន​ថា សព្វ​ថ្ងៃនេះ​ខ្លួន​ចេះ​តែ​ឈឺក្បាល ហើយ​មិន​ចង់​រស់​តទៅ​ទៀត​ទេ និយាយ​ហើយ​និយាយ​ទៀត លុះ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ មីនា ២០១៩ ស្រាប់តែ​បាត់​ពី​ផ្ទះ​មិនឃើញ​មក​ហូប​បាយ​សោះ ខណៈនោះ​បងប្អូន​កូនក្មួយ​បាន​ដើរ​រុករក​អស់​រយៈពេល​៣​ថ្ងៃ​ដែរ តែ​រក​មិនឃើញ​លុះ​នៅ​រសៀល​ថ្ងៃ​ទី​៩ មីនា ២០១៩ រូប​ខ្លួន​ជា​បងស្រី​បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ក្បែរ​បន្ទប់​ដែល​សាងសង់​ទុក្ខ​ជួយ​ក៏​មាន​ក្លិនស្អុយ ហើយ​បាន​មើលទៅ​ក្នុង​បន្ទប់​ក៏​ប្រទះ​ឃើញ បាន​រាយការណ៍​ដល់​សមត្ថកិច្ច​តែ​ម្តង ។

ទាក់ទិន​នឹង​ព័ត៌មាន​នេះ​បងប្អូន​ជន​រង​គ្រោះ​បាន​រាយការណ៍​មក​ប៉ូលិស​ស្រុក​អន្លង់​វែង ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​សមត្ថកិច្ច​បាន​សហ​ការណ៍​កម្លាំង​គ្រូពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ទៅ​លើ​សាកសព ហើយ​បាន​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ថា សាកសព​ពិតជា​បាន​ចងក​ធ្វើ​អត្ត ឃាតខ្លួន​ដោយ​ពិតប្រាកដ​មែន សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ