ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន សម្រេច ៩៧%​និង​គ្រោង​បើក​ឲ្យ​ចរាចរណ៍​មុន​ចូល​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​កាល បរិច្ឆេទ​គ្រោង​បើក​ដំណើរការ​ឡើង​វិញ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​ទី​១) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ប្រកាស​ឲ្យ​ដឹង​ថា​កាល បរិច្ឆេទ​គ្រោង​បើក​ដំណើរការ​ឡើង​វិញ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​ទី​១) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​បញ្ជាក់​ថា​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន សម្រេច​បាន​៩៧%​ហើយ និង​គ្រោង​បើក​ឱ្យ​ដំណើរ ការ​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព នៃ​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វារ​) ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួង តំណាង​ក្រុមហ៊ុន​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​។

សូម​បញ្ជាក់​ថា ស្ពាន​ជ្រោយចង្វារ​ទី ១ នេះ គឺ​មាន​ប្រវែង ៩៧១​មែ​ត្រ និង​ទទឹង​១៣​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦A ក្នុងភូមិ​សាស្ត្រ​ទឹកដី រាជធានី​ភ្នំពេញ ត្រូវ​បាន​សាងសង់ និង​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ ក្រោម​ហិរញ្ញប្បទាន​ឥត សំណង​របស់​ប្រទេស​ជប៉ុន​។ ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ត្រូវ​បាន​សាង សង់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រទេស​ជប៉ុន ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះ​មហា​វិ​រៈក្ស​ត្រ សម្ដេច​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ នរោត្ដម សីហ​នុ​។

ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ហើយ​ស្រប​ពេល​កំណើនសេដ្ឋកិច្ច និង​រំហូរ​ចរាចរណ៍ កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។ គិត​រហូត​មក​ដល់​ពេល​នេះ ការងារ​ស្តារ និង​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ​សម្រេច​បាន​៩៧% ហើយ និង​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​។

នកស្រី លាង អ៊ី​ម ដែល​ជា​ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ក្រុងភ្នំពេញ​បាន​លើក​ឡើង​ថា​សម្រាប់​រូប​អ្នក​នាង​ផ្ទាល់​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ពិតជា​ត្រេកអរ​ខ្លាំង​ណាស់ បើសិនជា​ស្ពាន​ជ្រោយចង្វារ​ទី ១ បើក​ឲ្យ​ដំណើរការ​មុន​ចូល​ឆ្នាំ​ខ្មែរ ព្រោះ​អ្នក​នាង​ជឿ​ថា​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​បាន​ច្រើន​។អ្នក​នាង បាន​លើក​ឡើង​ថា «​បើសិនជា​ស្ពាន​ជ្រោយចង្វា​ទី​១ ដែល​កំពុង​ជួសជុល​ដោយ​អ្នក​ជំនាញការ​ជប៉ុន​បញ្ចប់​ឆាប់​ៗ​និង​អាច​ឲ្យ​ដំណើរការ​ចរាចរណ៍​មុន​ចូល​ឆ្នាំ​ខ្មែរ ពិតជា​រឿង​ល្អ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​ការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​នៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​កាលពី​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ។ ខ្ញុំ​ជឿ​ថាបើ​ស្ពាន​ជ្រោយចង្វា​ទាំង​ពីរ អាច​បើកបរ​បាន នោះ​នឹង​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ច​រារ​ចរណ៍​ពេល​ពលរដ្ឋ​សម្រុក​ចេញ​ទៅ​បណ្តា​ខេត្ត​នានា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ » ៕

នក​នាង បាន​លើក​ឡើង​ថា «​បើសិនជា​ស្ពាន​ជ្រោយចង្វា​ទី​១ ដែល​កំពុង​ជួសជុល​ដោយ​អ្នក​ជំនាញការ​ជប៉ុន​បញ្ចប់​ឆាប់​ៗ​និង​អាច​ឲ្យ​ដំណើរការ​ចរាចរណ៍​មុន​ចូល​ឆ្នាំ​ខ្មែរ ពិតជា​រឿង​ល្អ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​ការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​នៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​កាលពី​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ។ ខ្ញុំ​ជឿ​ថាបើ​ស្ពាន​ជ្រោយចង្វា​ទាំង​ពីរ អាច​បើកបរ​បាន នោះ​នឹង​ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ច​រារ​ចរណ៍​ពេល​ពលរដ្ឋ​សម្រុក​ចេញ​ទៅ​បណ្តា​ខេត្ត​នានា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ