ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់ជិះម៉ូតូធ្លាក់​ប្រឡាយ រួចរត់ចូល​ព្រៃ​បាត់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​តាម​​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ​ពណ៌​ខ្មៅ ត្រូវ​​បាន​​បុរស​មិនស្គាល់​​អត្តសញ្ញាណ​​ម្នាក់​ជិះ​ក្នុង​ល្បឿន​លឿន លុះដល់​ផ្លូវ​កោង​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក រួច​ក៏​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បា​ត់​ បន្សល់ទុក​តែម៉ូតូ​នៅ​កន្លែងកើតហេតុ ក្រោយមក​ម៉ូតូ​ខាងលើ…

ខេត្ត​ប៉ៃលិន ៖ ​តាម​​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ​ពណ៌​ខ្មៅ ត្រូវ​​បាន​​បុរស​មិនស្គាល់​​អត្តសញ្ញាណ​​ម្នាក់​ជិះ​ក្នុង​ល្បឿន​លឿន លុះដល់​ផ្លូវ​កោង​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក រួច​ក៏​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បា​ត់​ បន្សល់ទុក​តែម៉ូតូ​នៅ​កន្លែងកើតហេតុ ក្រោយមក​ម៉ូតូ​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​មេ​ភូមិ និង​នគរបាល ដើម្បី​យក​ទៅ​រក្សា​ទុក ។

ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​១​កន្លែង ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក វរសេនីយ៍ត្រី ស៊ិ​ន តាំ អនុប្រធាន​មន្ទីរ​យុត្តិធម៌ ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ម៉ូតូ​​មួយ​គ្រឿង​ដែល​បុរស​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ​​​ជិះ​ធ្លាក់​ប្រឡាយខាងលើ​ ម៉ាកហុង​ដ​ា​ឌ្រី​ម ​ពណ៌​ខ្មៅ តែម​ពណ៌​លឿង ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ប៉ៃលិន ១C-៣១៦៨ ​មិន​​មាន​រង​ការ​ខូចខាត​អ្វី​​ឡើយ ។

លោក​​វរសេនីយ៍ត្រី​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​​បុរស​មិនស្គាល់​អត្តសញ្ញាណ​​​ម្នាក់បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​បើកបរ​ក្នុង​​ល្បឿន​យ៉ាង​លឿន លុះដល់​ផ្លូវ​កោង​មាន​ជង្ហុក​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក ពេល​នោះ​ជនសង្ស័យ​មិន​បាន​លើក​ម៉ូតូ​ដើម្បី​ជិះ​បន្ត​ទៀត​នោះ​ទេ គឺ​ទុក​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​តាម​ប្រឡាយ​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​តែ​ម្តង ។ បន្ទាប់ពី​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​ខាងលើ​រួចមក​ ប្រជា​ពលរដ្ឋបាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បីចុះមក​ពិនិត្យ​កន្លែងកើតហេតុ និង​យកម៉ូតូ​​នោះទៅរក្សាទុក ។​

លោក​វរសេនីយ៍ត្រី​​ក៏បានបន្តទៀត​ថា រហូត​មក​ដល់​ពេល​នេះ ម៉ូតូ​​មួយគ្រឿង​ខាងលើត្រូវបាន​រក្សា​ទុក​នៅ​កន្លែង​ការិយាល័យ​របស់​លោក បើសិនជាបងប្អូន​​ប្រជាពលរដ្ឋ​ណា​ម្នាក់​​​បាន​​បាត់​ម៉ូតូ​ដែល​មាន​ស្លាក​លេខ​ដូច​ខាងលើ សូម​មក​​ទាក់ទង​ទៅ​​នៅ​ទី​​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ហើយ​លោក​នឹង​ប្រគល់​ជូន​វិញ​​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ