ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​២៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៨ ខែ​មី​​នា ឆ្នាំ​២០១៩​ កើតឡើង​១៦​លើក​(​យប់​៦​លើក​)ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១៩​នាក់​(​ស្រី​៥​នាក់​) របួសស្រាល​ប្រុស​១០​នាក់ ។…

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៨ ខែ​មី​​នា ឆ្នាំ​២០១៩​ កើតឡើង​១៦​លើក​(​យប់​៦​លើក​)ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១៩​នាក់​(​ស្រី​៥​នាក់​) របួសស្រាល​ប្រុស​១០​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៩​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​,​ប្រជែង​២​លើក​ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ស្រវឹង​១​លើក​,​ងងុយដេក​១​លើក​។​សរុប​ស្លាប់​៣​នាក់​:​ម៉ូតូ​៤២​នាក់​(​មិន​ពាក់មួក​២​នាក់​),​យាន​កែ​ឆ្នៃ​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​បុក​សត្វ​គោ​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​១​លើក​, ​រថយន្ត​ធំ​និង​យាន​កែ​ឆ្នៃ​១​លើក​ស្លាប់​១​នាក់ ។​

បណ្តាល​ឲ្យ​ខូចខាត​យាន​២៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៨​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១១​លើក​,​រថយន្ត​តូច​១​លើក​,​រថយន្ត​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១១​លើក​,​ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់​របួស​៦​នាក់​,​កំពង់ឆ្នាំង​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​)​និង​ខេត្តបាត់ដំបង​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៨ ខែ​មី​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៥១២​គ្រឿង​ (​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៧៥៥​គ្រឿង​​(៧៩%) អប់រំ​២៤៨គ្រឿង​(​ម៉ូតូ​៣៣%) មធ្យោបាយ​ពិន័យ​៥០៧​គ្រឿង (​ម៉ូតូ​៩៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៨ ខែ​មី​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៩០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣១០៣​គ្រឿង​ អប់រំ​១៨៣​គ្រឿង​ ពិន័យ​ចំនួន​សរុប​៤១៧​គ្រឿង​ (​មួក​៣១៣​គ្រឿង​ កញ្ចក់​៨១​គ្រឿង​ ស្រវឹងគ្មាន​ ផ្សេង​ៗ២៣​គ្រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ