ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​! គ្រាន់តែ​ដឹង​ពី​ប្តី​ភ្លាម​ស្ទើរ​គាំងបេះដូង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ទៅ​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​សាលា​ស្វាយ​ធំ ស្ថិត​ក្នុងភូមិ​តា​ម៉ិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ទៅ​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​សាលា​ស្វាយ​ធំ ស្ថិត​ក្នុងភូមិ​តា​ម៉ិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

បើ​តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​សព​ឈ្មោះ ឈ​ន កាញ់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ឆក់​ត្រី​មានឈ្មោះ ខេន ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​នៅ​ពេល​ស្រវឹង​ទើប​មាន​អារម្មណ៍​ថា ចង់បាន​ត្រី​យក​មក​ក្លែមស្រា​ក៏​បាន​រៀបចំ​ឧបករណ៍​ទៅ​ឆក់​ត្រី​តែ​ម្នាក់ឯង ខណៈ​ពេល​កំពុង​ឆក់​ដោយសារ​តែ​អំណាច​នៃ​គ្រឿង​ស្រវឹង​ចូល​ក្នុង​ពោះ​នោះ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាន​ដួល​ក្នុង​ទឹក​ជាមួយនឹង​ឧបករណ៍​ឆក់​ក៏​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ទឹកតែ​ម្តង​ទៅ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​យើង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ក្រយា ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព និង​ពិនិត្យ​កន្លែង​កើតហេតុ​បញ្ជាក់​ពី​ស្នាក​ស្នាម​ត្រូវ​បាន​ឆក់​ដោយ​ចរន្តអគ្គិសនី​យ​ពិតប្រាកដ​មែន និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ