ក្នុងថ្នាក់រៀនមួយអ្នកគ្រូក្រោយពីខិតខំពន្យល់សិស្សអំពីសីលធម៌រស់នៅហើយ សិស្សសួរៈ
ភក្តីៈ អ្នកគ្រូ! ខ្ញុំសុំសួរអ្នកគ្រូក្រៅមេរៀនមួយថា តើជើងមេឃឆ្ងាយប៉ុនណាទៅអ្នកគ្រូ?
អ្នកគ្រូៈ អូហ៍! រឿងហ្នឹងអ្នកគ្រូក៏មិនដឹងចម្ងាយដែរ តែគ្រាន់តែដឹងថា ឆ្ងាយណាស់មិនអាចគណនាបានទេ ព្រោះចក្កវាឡធំធេងណាស់ភក្តី។
ចែមៈ អ្នកគ្រូ! ខ្ញុំសុំសួរថា ជើងមេឃ និងជើងមុងខុសគ្នាយ៉ាងម៉េចអ្នកគ្រូ?
អ្នកគ្រូៈ យី! ម៉េចក៏ឯងសួរអុីចឹង ចែម? ព្រោះជើងមុងនៅជិតយើងអាចប៉ះ ស្ទាបបាន ឯជើងមេឃឆ្ងាយមិនអាចប៉ះ ឬស្ទាបបានទេ យល់ទេ ចែម?
ចែមៈ បាទ! អ្នកគ្រូ! អីុចឹងបានន័យថា ជើងមេឃឆ្ងាយ មើលឃើញ តែស្ទាបមិនត្រូវ ឯជើងមុងជិត មើលឃើញ ស្ទាបត្រូវ មែនទេអ្នកគ្រូ?
អ្នកគ្រូៈ ចា៎ស! ត្រឹមត្រូវហើយ ចែម មានអីខុសពីហ្នឹងទៀត?
ចក់លើកដៃ ហើយងើបឈរភ្លែតឡើង ។
ចក់ៈ មិនមែនសុទ្ធតែអីុចឹងទាំងអស់ទេអ្នកគ្រូ! ជួនកាលនៅជិត មើលអត់ឃើញ តែស្ទាបត្រូវអ្នកគ្រូ!
អ្នកគ្រូៈ ហើយចុះស្អីទៅចក់? នៅជិត មើលអត់ឃើញ តែស្ទាបត្រូវ?
ចក់ៈ បាទ! អ្នកគ្រូ! គឺជើងសក់ និងជើងធ្មេញអ្នកគ្រូ! នៅជិតបង្កើយ ហើយមើលអត់ឃើញ តែស្ទាបត្រូវ ។
អ្នកគ្រូៈ អើ! ល្អណាស់ចក់ ត្រឹមត្រូវហើយ អ្នកគ្រូភ្លេច ពិតជាឆ្លាតមែន ចក់ ។ ឥឡូវនេះប៉ុណ្ណឹងសិនចុះ ដូចជាអស់ចម្ងល់ហើយមែនទេទាំងអស់គ្នា?
សាញ់ ក្លាហានលើកដៃសួរអ្នកគ្រូ ។
សាញ់ៈ បាទ! អ្នកគ្រូ! នៅជិតមើលអត់ឃើញ តែស្ទាបត្រូវ មិនមែនមានតែជើងសក់ និងជើងធ្មេញទេអ្នកគ្រូ ។ ខ្ញុំឮប៉ានិយាយថា ពេលយប់មើលអត់ឃើញ បានដៃស្ទាបយោង! ឯម៉ាក់វិញថា ដឹងអីទេ ដៃបងឯងដូចមឹកអីុចឹង???
សិស្សៈ ហាស ៗៗៗ…!
អ្នកគ្រូៈ អុញ! មើលវា? អស់រលីង ។
និពន្ធដោយ ៈ ញឹម សាវុធ
ចែករំលែកព័តមាននេះ