ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កូនក្រមុំ​រត់​ចោល​រោងការ​…​កូន​កំលោះ​​ជួប​គូគាប់​ពិត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រឿងរ៉ាវ​រោងការ​ដូរ​កូនក្រមុំ តាម​ប្រភព​ព័​ត៌​មាន​ពី​ឪពុក​កូនកំលោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​កូនក្រមុំ​ម្នាក់​បដិសេធ​មិន​ចូល​រោងការ​តាម​កាលកំណត់​នៅ​ថ្ងៃ​ទី​១១ ​មី​នា​ខាង​មុខ ក្រុម​គ្រួសារ​ទាំង​សងខាង ក៏​បាន​សំរេច​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​វិញ ប៉ុន្តែ​ដោយហេតុ​ថា ពិធី​មង្គលការ​មិន​​លប់​​ចោល​​នោះទេ​…

ខេត្តព្រៃវែង ៖ រឿងរ៉ាវ​រោងការ​ដូរ​កូនក្រមុំ តាម​ប្រភព​ព័​ត៌​មាន​ពី​ឪពុក​កូនកំលោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​កូនក្រមុំ​ម្នាក់​បដិសេធ​មិន​ចូល​រោងការ​តាម​កាលកំណត់​នៅ​ថ្ងៃ​ទី​១១ ​មី​នា​ខាង​មុខ ក្រុម​គ្រួសារ​ទាំង​សងខាង ក៏​បាន​សំរេច​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​វិញ ប៉ុន្តែ​ដោយហេតុ​ថា ពិធី​មង្គលការ​មិន​​លប់​​ចោល​​នោះទេ​ ព្រោះ​បាន​ជួល​ភ្លេង​ ភ្នួ​ង ​រោងការ និង​អញ្ជើញ​ភ្ញៀវ​រួច​ហើយ ទើប​ឪពុក​កូនកំលោះ​ក៏​បាន​លួងលោម​កូន​ប្រុស​អោយ​រៀប​ការ​ជាមួយ​ប្អូនជីដូនមួយ​ម្នាក់​ទៀត​ឈ្មោះ​ភួង គ​ន្ធា អាយុ​២១​ឆ្នាំ ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ម្តាយកូន​កំលោះ ហើយ​ម្តាយកូន​កំលោះ​ក៏​និយាយ​លួងលោម​ក្មួយស្រី​​ឈ្មោះ ភួង គ​ន្ធា អោយ​ចូល​រោងការ​ជាមួយ​កូនកំលោះ​ផង​ដែរ​។ គួររំលឹកថា ៖ កូនក្រមុំរត់ចោលរោងការ ទីបំផុតនាងទៅសង្ងំលាក់ខ្លួននៅវិទ្យុមួយកន្លែង

ឪពុក​កូនកំលោះ​បាន​បញ្ជាក់​ថា មុន​ដំបូង ​សាម៉ី​ខ្លួន​ទាំង២ហាក់​ទ្រឹង​មិន​តប​ស្តី ទំនងជា​ស្រឡាំងកាំង​នឹង​រឿង​រ៉ាវ​ដែល​មិន​នឹក​ស្មាន​ដល់ ប៉ុន្តែ​ដោយ​មានការ​លួងលោម​ពន្យល់​ហេតុផល​ពី​ចាស់ទុំ​ទាំង​សងខាង ប្រមាណ​ជា​៥​ម៉ោង​ក្រោយមក អ្នក​ទាំង​២​ក៏​យល់ព្រម​ចូល​រោងការ​ដោយ​ពុំ​មាន​ល​ក្ខខណ្ឌ​ គឺ​ស្ម​័គ្រ​ចិត្ត​រៀប​ការ​ដោយ​ចិត្ត​នឹង​ចិត្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កូនក្រមុំ​ដែល​រត់​ចោល​ពិធី គឺជា​ក្មួយ​ស្រី​របស់​ឪពុក​កូនកំលោះ ចំណែក​កូនក្រមុំ​ដែល​ស្ម​័គ្រ​ចិត្ត​​ចូល​រោងការ​ជំនួស​គឺជា​ក្មួយ​ស្រី​របស់​ម្តាយកូន​កំលោះ​។

ពិធី​មង្គលការ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ​មី​នា​ខាង​មុខ នៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ