ចិន​បើក​រថយន្ត​ស៊េរីទំនើប​ឡើងសួនច្បារពន្លះ​បង្គោល​ប៉ាណូ​


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា រថយន្តធុនដ្រា​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​ជនជាតិចិន​បានបើក​ឡើង​សួនច្បារ​ ហើយ​​ទៅបុក​បង្គោលប​៉ាណូផ្សាយពាណិជ្ជ​កម្មរបស់​ស្រាបៀរមួយ បណ្តាល​ឱ្យទ្រេត ហើយ​រថយន្តនោះ​បានខ្ទាត​មក​​ទទឹងផ្លូវ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ ។

គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើង​នៅវេលាម៉ោង​​១​និ​​ង​​៤០នាទីរសៀលថ្ងៃទី​៥ មីនា ឆ្នាំ​​២០១៩ ផ្លូវជាតិលេខ​៦ ភូមិ​កៀនឃ្លាំង សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ ។​

រថយន្ត​ខាងលើម៉ាក​ធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AT-០៣១១ បើកបរដោយ​បុរស​ជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ​ ។

តាម​ប្រភពពីអ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញបុរស​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្តមួយគ្រឿង​ខាងលើ​​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិលេខ​​​៦ ចេញពីភ្នំពេញ​ លុះមក​ចំណុចកើតហេតុ​ខាងលើក៏បានបើកជែង​រថយន្ត​មួយគ្រឿងទៀត​ ហើយ​ក៏ជ្រុល​ឡើងសួនច្បារទៅ​​បុក
បង្គោល​ប៉ាណូផ្សាយពាណិជ្ជកម្ម​របស់​ស្រាបៀរមួយ បណ្តាល​ឱ្យ​ទ្រេត ហើយ​រថយន្ត​ខ្ទាត​មកទទឹងផ្លូវ​រងការ​ខូចខាត​ផ្នែក​ខាង​តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ