ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វគោ​៣ក្បាល​ងាប់​ក្នុង​ចំការ​ដំឡូងមី​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​ន​គី​រី ៖ សត្វ​គោចំនួន​៣​ក្បាល​​បាន​​ងាប់​ភ្លាម​ៗ​ក្រោយ​​ពី​​ផឹកទឹក​ថ្នាំ​បាញ់​ស្មៅ​ក្នុង​ចំការ​ដំឡូង​មី​របស់​អ្នក​ភូមិ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៦​និង​​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​៤​ ខែ​​មីនា ​ឆ្នាំ​២០១៩ ស្ថិត​នៅ​​ចំណុច​ក្នុង​ចំការ​ដំឡូង​មី​របស់​លោក​យី​ ម៉េ​ង​ហូត…

ខេត្ត​រត​ន​គី​រី ៖ សត្វ​គោចំនួន​៣​ក្បាល​​បាន​​ងាប់​ភ្លាម​ៗ​ក្រោយ​​ពី​​ផឹកទឹក​ថ្នាំ​បាញ់​ស្មៅ​ក្នុង​ចំការ​ដំឡូង​មី​របស់​អ្នក​ភូមិ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៦​និង​​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​៤​ ខែ​​មីនា ​ឆ្នាំ​២០១៩ ស្ថិត​នៅ​​ចំណុច​ក្នុង​ចំការ​ដំឡូង​មី​របស់​លោក​យី​ ម៉េ​ង​ហូត ​ក្នុងភូមិ​ការ​ណា​ង​កិត ឃុំ​ការ​ឡែ​ង ស្រុក​លំ​ផាត់

​ម្ចាស់​គោ​ឈ្មោះ​ណ​យ ​រ៉​ន​ ភេទ​ប្រុស ​អាយុ​៤៤ឆ្នាំ​ ជនជាតិ​ដើម​ភាគតិច​ទំពួន មុខ​រប​កសិក ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

បើ​តាម​របាយកា​រ​ណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ស្រុក​លំ​ផាត់​បានអោយ​ដឹង​ថា ​ម្ចាស់គោ​បាន​​រៀបរាប់​ថា​ សត្វ​គោ​របស់​គាត់​មាន​ជិត១០​ក្បាល ​ហើយ​បាន​លែងអោយ​ដើរ​ស៊ី​ស្មៅ​ពាសវាលពាសកាល មិន​ដែល​ចាប់ចង​ម្ដងណា​ទេ​ ហើយ​មូលហេតុដែល​​សត្វ​គោ​ចំនួន​៣​ក្បាល​​បាន​ងាប់​នោះ​ ព្រោះ​ចូល​ផឹកទឹក​ថ្នាំ​បាញ់​ស្មៅ​ដែល​ម្ចាស់​ចំការដំឡូង​មី​​លាយ​ទឹក​រួច​ទុក​បាញ់​ស្មៅ​​ក្នុង​ចំការ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើការ​ត្រួតពិនិត្យ​សត្វ​គោទាំង​៣​ក្បាល​ដែល​ងាប់​នោះ​ ជា​លទ្ធផល​រក​ឃើញ​ថា​ សត្វ​គោទាំង​៣ក្បាល​នោះ​ពិតជា​ងាប់​ដោយសារ​ផឹកទឹក​បាញ់​ស្មៅ​ប្រាកដ​មែន ​គ្មាន​រឿង​ចោរកម្ម​កើតឡើង​នោះ​ទេ​ ។

ដោយឡែក​ម្ចាស់​ចំការ​ដំឡូង​មី​គ្មាន​សង​សំណង​អ្វី​ទៅ​ម្ចាស់​គោនោះ​​ទេ​ ព្រោះ​ម្ចាស់​លែងគោ​អោយ​ដើរ​ស៊ី​ស្មៅ​យ៉ាង​អ​នា​ធិបតេយ្យ​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ