ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្តៅ​ខ្លាំង អត់​មាន​ភ្លៀង​ធ្លាក់ កសិករ​មិន​ទាន់​ហ៊ាន​ដាំដំឡូង​មី​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ដើមខែ​មីនា ឆ្នាំ​២០១៩​នេះ​ផ្ទៃមេឃ​នៅ​តែ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់ រីឯ​អាកាសធាតុ​វិញ​បាន​បញ្ចេញ​កំ​ដៅ​ក្តៅ​ខ្លាំង​ស្ទើរតែ​រលាក​ស្បែក​មនុស្ស​។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​នាក់​មិន​ទាន់​មាន​អ្នក​ហ៊ាន​ដាំដំឡូង​មី​ឡើយ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា នៅ​ដើមឆ្នាំ​ថ្មី​នេះ​អត់​សូវ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ដូច​ឆ្នាំ​មុន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកខ្លះ​ភ្ជួរ​ដី​ហាល​ចោល…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ដើមខែ​មីនា ឆ្នាំ​២០១៩​នេះ​ផ្ទៃមេឃ​នៅ​តែ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់ រីឯ​អាកាសធាតុ​វិញ​បាន​បញ្ចេញ​កំ​ដៅ​ក្តៅ​ខ្លាំង​ស្ទើរតែ​រលាក​ស្បែក​មនុស្ស​។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​នាក់​មិន​ទាន់​មាន​អ្នក​ហ៊ាន​ដាំដំឡូង​មី​ឡើយ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា នៅ​ដើមឆ្នាំ​ថ្មី​នេះ​អត់​សូវ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ដូច​ឆ្នាំ​មុន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកខ្លះ​ភ្ជួរ​ដី​ហាល​ចោល និង​កាប់​ដើម​ដំឡូង​មី​យក​ទៅ​គរ​ទុក​រង់ចាំ​ទឹកភ្លៀង​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​តែ​ម្តង ។ ពួក​គាត់​បន្ត​ទៀត​ថា ចំណែក​អ្នក​ដែល​ទើបនឹង​ដាំ​ថ្មី​ៗ​កន្លង​ទៅ​ដុះ​លូតលាស់​បាន​ល្អ​ហើយ តែ​ដោយសារ​រាំងភ្លៀង​យូរ​ក៏​ស្វិត​ស្រពោន​ចង់​ងាប់​ទៅ​វិញ​ផង​ដែរ ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​ទាន់​ហ៊ាន​ដក​មើមដំឡូង​មី​លក់​នៅឡើយ​ទេ ព្រោះ​ខ្លាច​រាំងភ្លៀង​យូរ បណ្តាល​ឱ្យ​ងាប់​ដើម​អស់​លំបាក​រក​ទិញ​យក​មក​ដាំ ដូច្នេះ​ហើយ​ពួក​គាត់​ក៏​រង់ចាំ​មើល​បន្តិច​សិន បើ​មាន​ភ្លៀង​ធ្លាក់​ជា​បណ្តើរ​ៗ​ពួក​គាត់​នឹង​ធ្វើការ​ដក​លក់ រួច​ភ្ជួរ​ដី​ដាំ​ដើម​ថ្មី​ជា​បន្តបន្ទាប់ ។

ចំណែក​កសិករ​ម្នាក់​ឈ្មោះ សុខ សាន្ត អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុ ង​ប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​មាន​ដីចម្ការ​នៅ​ក្បែរ​មាត់​អូរ​មានទឹក​ក៏​ដាក់​ទុយោ​បូមទឹក​ស្រោច​ជា រឿយ​ៗ​ធ្វើ​ឱ្យ​ដំឡូង​មី​ដែល​ដាំ​បាន​ប្រហែល​១​ហិ​កតា​បាន​ដុះ​លូតលាស់​យ៉ាង​ខៀវខ្ចី​តែ​ម្តង ហើយ​គាត់​សង្ឃឹមថា ទោះបីជា​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ​ក៏​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ដំឡូង​មី​របស់​ខ្លួន​នោះ​ឡើយ ហើយ​អាច​នឹង​ទទួល​បាន​មើម​ល្អ​នៅ​ថ្ងៃ​ខាង​មុខ ។

ដូច្នេះ​គាត់​តែងតែ​ដើរ​បោចស្មៅ​ដាក់​ជី​បន្ថែម​ទៀត ដើម្បី​បំប៉ន​ដើម​ដំឡូង​មី​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ ។ តែ​ត្រូវ​ចំណាយ​ដើមទុន​អស់​ច្រើន ព្រោះ​ទិញ​ទុយោ​រាប់រយ​ម៉ែត្រ​អស់​លុយ​ជា​ច្រើន ហើយ​លើស​ពី​នេះ​គាត់​ក៏​មានការ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ដែរ ព្រោះ​ទឹកអូរ​ពេល​នេះ​កាន់តែ​រាក់​ទៅ​ៗ បើ​រាំង​យូរ​បន្តិចទៀត អាច​នឹង​រីង​ខះ​អស់​មិនដឹង​បាន​ទឹក​ឯណា​បូម​ស្រោច​ដំឡូង​មី​របស់​ខ្លួន​នោះ​ទេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​រាំងភ្លៀង​រយៈពេល​យូរ​បណ្តា ល​ឱ្យ​ទឹក​បឹងបួរ ស្រះ​ប្រឡាយ អូរ និង​ស្ទឹង​មួយ​ចំនួន​នៅ​ក្នុងស្រុក​សាលា​ក្រៅ បាន​រីង​ខះ​ស្ទើរ​អស់រលីង​ទៅ​ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ការ​រក​ទឹក​ប្រើប្រាស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ