ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តូង​រ៉ែមាស​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​កាន់​តែធ្ងន់ធ្ងរ

12 ឆ្នាំ មុន

ខេត្តក្រចេះ​​ ៖ ​តំបន់​ដី​ព្រៃ​​ដែល​សម្បូរ​​ទៅ​ដោយ​​ធនធាន​ធម្មជាតិ​​​រ៉ែ​មាស​​នៅ​ចំណុច​​ភូមិ​ត្រួន ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ ​កំពុង​​​តែ​ប្រឈម​​នឹង​​​​ការ​វិនាស​​​​ហិន​ហោច​​​ទាំង​ព្រៃ​ឈើ​​ និង​រ៉ែ​មាស​ ខណៈ​​តំបន់​​​នោះ​កំពុង​​ត្រូវបាន​ក្រុម​​​ឈ្មួញ​​​​វាទ​យក​ដី​​​ព្រៃ​​ និងជីក​កកាយ​លុង​​ដី​​​ស្វែង​រក​រ៉ែមាស​​ក្នុង​ជម្រៅ​ដ៏ជ្រៅ ​​ដោយ​ប្រើ​ប្រាស់​​​រូបភាព​​​ជា​ក្រុម​ហ៊ុន​មាន​អាជ្ញាប័ណ្ណ​​ និ​ង​ការ​ជីក​រ៉ែ​​តាម​​​បែប​អនា​ធិប​​តេយ្យ​​​​​​ដោយ​សារ​គ្មាន​​ការ​គ្រប់​គ្រង​​ពីស្ថាប័ន​​​ជំនាញ និង​​ក្រុម​សមត្ថកិច្ច​​ ពិសេស​​អាជ្ញាធរ​​ស្រុក​​តែ​ម្ដង​ ។​

ខេត្តក្រចេះ​​ ៖ ​តំបន់​ដី​ព្រៃ​​ដែល​សម្បូរ​​ទៅ​ដោយ​​ធនធាន​ធម្មជាតិ​​​រ៉ែ​មាស​​នៅ​ចំណុច​​ភូមិ​ត្រួន ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ ​កំពុង​​​តែ​ប្រឈម​​នឹង​​​​ការ​វិនាស​​​​ហិន​ហោច​​​ទាំង​ព្រៃ​ឈើ​​ និង​រ៉ែ​មាស​ ខណៈ​​តំបន់​​​នោះ​កំពុង​​ត្រូវបាន​ក្រុម​​​ឈ្មួញ​​​​វាទ​យក​ដី​​​ព្រៃ​​ និងជីក​កកាយ​លុង​​ដី​​​ស្វែង​រក​រ៉ែមាស​​ក្នុង​ជម្រៅ​ដ៏ជ្រៅ ​​ដោយ​ប្រើ​ប្រាស់​​​រូបភាព​​​ជា​ក្រុម​ហ៊ុន​មាន​អាជ្ញាប័ណ្ណ​​ និ​ង​ការ​ជីក​រ៉ែ​​តាម​​​បែប​អនា​ធិប​​តេយ្យ​​​​​​ដោយ​សារ​គ្មាន​​ការ​គ្រប់​គ្រង​​ពីស្ថាប័ន​​​ជំនាញ និង​​ក្រុម​សមត្ថកិច្ច​​ ពិសេស​​អាជ្ញាធរ​​ស្រុក​​តែ​ម្ដង​ ។​

លើ​ចម្ងាយ​ផ្លូវ​លំ​​​​ជាង​​៣០​គី​ឡូ​​ម៉ែត្រ​​​ពី​កំណាត់​​​​ផ្លូវ​ជាតិ​លេខ​​​៧ ចូល​ទៅ​កាន់​តំបន់​​​ទួល​ជ័យ ក្នុង​ភូមិ​​ត្រូន​​ ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ ​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធរ​​បាន​ចាត់​ទុក​ថា ​តំបន់​នោះ​​ជា​តំបន់​​រុក​រក​រ៉ែ​មាស​​បែប​អនាធិបតេយ្យ​​​​របស់​ពលរដ្ឋ​​ដែល​ធ្វើជាលក្ខណៈ​​គ្រួសារ​​​កើតមាន​រយៈ​ពេល​​រាប់​សិប​ឆ្នាំមក​ហើយ​​ ។

ប៉ុន្តែ​អ្វី​​​ដែល​ជាការ​ចាប់​អារម្មណ៍​​គឺ​ប្រជាពលរដ្ឋ​​នៅ​តំបន់​​នោះ​បាន​សម្ដែង​​នូវ​ការ​ព្រួយបារម្ភ​​​ថា រ៉ែ​មាស​​​នៅ​ក្រោម​ដី​ដ៏ជ្រៅ​​​គឺ​អាច​​ប្រឈម​​មុខ​ទៅ​នឹង​​​ការ​វិនាស​​ហិន​​ហោច​​​នា​​ពេល​​​ខាងមុខ​​​ ខណៈ​​​ដែល​តំបន់​​​នោះ​សព្វ​​​ថ្ងៃ​​ត្រូវ​​បាន​​​ក្រុមឈ្មួញ​​មួួ​យ​ចំនួន​​​បានមក​បោ​ះ​ទីតាំង​​ដោយ​ប្រើ​ប្រាស់​​​​គ្រឿងម៉ាសីុន​ទំនើប​​​ៗ​​​សម្រាប់​ជីក​ខួង​​ បូម ​កិនរ៉ែង​ដី​យក​​រ៉ែ​​ចេញ​ពី​​​រណ្ដៅ​​ដី​​មាន​ជម្រៅ​រាប់​​សិបម៉ែត្រ​​​នៅ​ក្រោម​​​ដី​ ។

ពលរដ្ឋ​​ដែលមាន​​របរ​ធ្វើ​​រ៉ែ​មាស​​នៅ​តំបន់​​នោះ​​​បាន​និយាយថា ​ប្រសិន​បើ​​ត្រឹម​ការ​ធ្វើ​​​អាជីវ​កម្ម​​ដោយ​ដៃ​ដែលធ្វើឡើង​​ពី​សំណាក់​ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ​នេះ ​​គឺធន​ធាន​​​ធម្មជាតិ​រ៉ែ​មាស​ទាំង​​នេះ​​​មិន​អស់​ទៅណា​ទេ​ តែប្រសិន​បើ​​ការ​ជីក​លុង​​​កាយ​ដី​​យក​រ៉ែ​​ពី​សំណាក់​​​​​ឈ្មួញ​ដូច​​​កំពុង​តែ​ធ្វើ​សកម្មភាព​សព្វ​ថ្ងៃ​​​ ​ដោយ​ប្រើ​គ្រឿង​ចក្រ​ ​​ម៉ាសីុន​​គ្រឿង​យន្ត​​ទំនើប​ៗ​ និងមាន​ប្រើ​ប្រាស់​​កម្ម​ករ​រាប់​សិប​នាក់​​គឺ​រ៉ែមាស​​ទាំង​នេះ​អាច​​ប្រឈម​នឹង​ការ​វិនាស​​​​នាពេល​ដ៏ខ្លីខាងមុខ​​នេះមិន​ខាន​ ។​

​តាមប្រភព​ព័ត៌មាន​​ពី​តំបន់​នោះ​​បាន​ឱ្យ​ដឹង​ថា​​សព្វ​ថ្ងៃគឺ​មាន​កម្ម​ករ​វៀត​ណាម​​​រាប់សិប​នាក់​​​កំពុង​តែ​ធ្វើ​​សកម្មភាព​​ជីក​លុង​​​កាយ​ដី​​ក្នុង​ជម្រៅ​​​​រាប់​សិបម៉ែត្រ​ ដើម្បី​បូម​​​យក​ដី​រ៉ែ​មាស​​​​ចេញ​​​ពី​ក្រោម​ដី​មក​បំលែង​​​នៅ​ខាង​ក្រៅ​ដោយ​​ប្រើ​ប្រាស់​​សារធាតុគីមី​​ដ៏​គ្រោះថ្នាក់​​​ ។​ ​ប្រភព​បាន​ប្រាប់​ថា ​​​សកម្ម​ភាព​នៃ​ការ​​​ជីក​នោះ​​គឺ​បាន​​​​ធ្វើ​ឡើង​ជា​​ទ្រង់​ទ្រាយ​ធំ​​ ហើយក្រុម​ឈ្មួញ​​ទាំង​នោះ​​អះអាង​ថា ​ជា​ក្រុម​ហ៊ុន​​​ស្រាវ​ជ្រាវ​រុក​រក​​រ៉ែ ។

​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ទៀត​ថា​​ នៅ​ក្នុង​​សកម្ម​ភាព​​​នៃការ​ជីក​លុង​​ដី​ជា​រណ្ដៅ​ ដើម្បី​​​យក​ដី​រ៉ែ​នោះ​​​​គឺ​ពួក​​​គេ​បាន​​បំផ្ទុះ​ថ្ម​​ធំ​ៗ​ ដើម្បី​​​ជីក​លុង​​ចុះ​ទៅ​ក្រោម​ដី​​ ។ សកម្មភាព​​នៃការ​ធ្វើ​អាជីវកម្ម​​​មួយ​នេះ ​​​ពលរដ្ឋ​​​ជា​ច្រើនគ្រួសារ​​បានសម្ដែង​នូវ​​ការ​​​​ខឹង​សម្បា​​​ពីការ​បំផ្ទុះ​​ថ្ម​លុង​ដី​​​​របស់​ក្រុម​​អ្នក​ធ្វើអាជីវកម្ម​​ទាំង​នោះ​ ដោយ​​ពួក​គាត់​​​បាន​​និយា​យ​​​ថា ពេល​បំ​ផ្ទុះ​​ម្ដង​ៗ​គឺ​​​រញ្ជួយ​កក្រើក​​ផ្ទះ​របស់​ពួក​​គាត់​​​រក​ដេកពួន​មិន​បាន​ ដូច​យន្ត​ហោះ​​ទម្លាក់​គ្រាប់​​បែក​ ខណៈ​ដែល​​ការ​ប​ំ​ផ្ទុះ​​របស់​ពួក​គេ​​គឺ​បាន​​ធ្វើឡើង​​ទាំ​ង​យប់​ទាំង​ថ្ងៃ​​ សូម្បី​តែ​សត្វ​​​គោ ក្របី ​ក៏​​ប្រឈម​​​នឹង​​​ជំងឺឈឺ​ងាប់​នៅពេល​​ទៅ​ផឹក​ទឹក​អូរ​​​ដែលបង្ហូរ​ចេញ​ពីទី​តាំង​​រែងមាស​​ទាំងនេះ​​​ផងដែរ​ ។

​​​អ្នក​ស្រុក​​​ដែល​ធ្លាប​់តែ​ទៅ​ប្រកប​របរ​ជីក​មាស​នៅ​តំបន់​នោះ​បាន​និយាយ​ថា​ សព្វ​ថ្ងៃ​ពួក​​គាត់​មិន​អាច​ទៅ​ជីក​មាស​ដោយ​ដៃ​នៅ​តំបន់​នោះ​ទៀត​បាន​ទេ​ ដោយ​សារ​ទីតាំង​នោះ​ត្រូវ​​បាន​កាន់​កាប់​ដោយ​ក្រុម​ឈ្មួញធំៗ​​និង​មាន​ការ​យាម​កាម​យ៉ាង​តឹង​រឹង​ពី​យោធា​​​មួួ​យក្ដាប់​តូច ។ ​ក្នុង​​នោះ​គេស្គាល់​ថា​​ មាន​យោធាម្នាក​់​លេច​មុខ​ជាង​​​​​គឺ​​ឈ្មោះ​​ទុយ​ ទើយ​ ជា​យោធាវរ​​​សេនា​តូច​លេខ​​២​​​នៃ​​ទី​បញ្ជា​ការ​តំបន់​ប្រតិប​ត្តិ​ការ​សឹក​រង​ខេត្ត​ក្រចេះ​​ និង​​​អ្នក​មាន​អំណាច​​មួយ​ចំនួន​ទៀត​​​នៅ​ពី​ក្រោយ​​ខ្នង​​ ក្នុង​​នោះ​​មាន​យោធា​​ថ្នាក់​​ផ្កាយ​​​​២​ម្នាក់​​​​ឈ្មោះ សាគីម ​។

​អភិ​បាល​ស្រុក​សំបូរ​ លោក ​ហេង​ ស៊ីថា  បាន​​​​​មាន​ប្រសាសន៍​ថា​ កន្លង​មក​តំបន់​នោះ​​គឺ​គេ​ចាត់​ទុក​ថា​​ជា​តំបន់​ឧប​សម្ព័ន្ធ​រ៉ែមាស​​បណ្តាល​​មក​ពី​កា​រធ្វើ​អាជី​វកម្ម​របស់​ពល​រដ្ឋ​​​​ជា​លក្ខណ​ៈ​គ្រួសា​រ​​​​មានរ​យៈ​ពេល​រាប់​ឆ្នាំ​មក​ហើយ ។​ ​​កន្លង​មក​អាជ្ញា​​ធរ​​​ក៏​បាន​ចុះ​ទៅ​ធ្វើ​សេចក្តី​ជូន​ដំណឹង​ដល់​ពួក​គាត់​ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវ​កម្ម​នេះ​ដែរ​ ។​ លោក​និយាយ​​ថា​ ​លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌​មាន​ណា​​មួយ​អំពី​ការ​ធ្វើ​រ៉ែខ​ុស​ច្បាប់​នៅ​តំបន់​នោះ​​ជា​​លក្ខណ​ៈ​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ ។​ លោក​អភិ​បាល​ស្រុក​​បានប​ញ្ជាក់​​ថា​ លោកនឹង​ចុះ​ទៅ​ស្រាវ​​ជ្រាវ​ពិនិត្យ​មើល​លើ​ទី​តាំង​នៅចំណុច​​នោះ ​ហើយ​នឹង​មាន​វិធាន​ការ ​ប្រសិន​បើ​មាន​ការ​ជីក​រ៉ែ​​អនាធិប​​តេយ្យ​បែប​នេះ ។

មិនអាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាល​ពី​ព្រឹក​ថ្ងៃទី​១៣​ កញ្ញា​​ ពី​សំណាក់​លោក​សុខ​ គិរីរ័ត្ន​ ប្រធាន​មន្ទីរ​ឧស្សា​ហ​​កម្ម​រ៉ែ​ និង​ថាម​ពល​ខេត្ត​ ដោយ​លោក​ជាប់​រវល់​ប្រជុំ​មិន​អាច​​អត្ថា​ធិប្បាយ​បាន ​។​​ ដោយ​ឡែក​បើ​តាម​ការ​អះ​អាង​របស់​មន្រ្តី​​ម្នាក់​នៃ​មន្ទីរ​​ឧស្សាហក​ម្ម​រ៉ែ​ និង​ថាម​ពល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ទី​​​តាំង​រ៉ែទាំង​នោះ​​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​​វៀត​​ណា​​ម​ និង​ចិន​ដែល​មាន​ច្បាប់​លើ​ការ​ចុះ​ស្រាវ​ជ្រា​វ​​រុក​រក​​រ៉ែ ​តែ​មិន​ត្រូវ​​បានគេ​ដឹ​ង​ពីអត្ត​សញ្ញា​​ណ​​​ក្រុម​ហ៊ុន​​​​នោះទេ ។ ​​ឆ្លង​តាម​ព័ត៌មាន​ខាង​លើ​​​នេះ​ បច្ចុប្បន្ន​​កំពុង​​ទទួល​រង​​មហន្ត​រាយ​​ស្ទើរ​តែ​​ហិន​ហោច​​​ទៅ​​ហើយ​​​​​ ៕