ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិ​ភាគ​ទី​៤ ៖ ផ្សព្វផ្សាយ​សកម្មភាព​រំលោ.ភ​បំពាន​ដែន​អធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ដោយ​ភាគី​ថៃ និង​ឱ្យ​ការពារ​បូរណភាព​ទឹកដី

8 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ នេះ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៃ​យោធភូមិ​ភាគ​ទី​៤ បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​ដល់​យោធិន និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ ក្នុង​ភារកិច្ច​ការពារ​ជាតិ…

ខេត្តកំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ នេះ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៃ​យោធភូមិ​ភាគ​ទី​៤ បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​ដល់​យោធិន និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ ក្នុង​ភារកិច្ច​ការពារ​ជាតិ និង​បូរណភាព​ទឹកដី ។

ជាក់ស្តែង កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា​នេះ​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិ​ភាគ​ទី​៤ បាន​ដំណើរការ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ​ស្ដី​ពី​សង្គ្រាម​ឃ្លាន​ពាន​កម្ពុជា និង​ការ​រំលោភ​បទ​ឈប់​បាញ់​ពី​សំណាក់​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ។

ដែល​ពិធី​ផ្សព្វផ្សាយ​នេះ ស្ថិត​ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ដោយ​មានការ​ចូលរួម​ពី​យោធិន​ចំណុះ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ជា​ច្រើន​នាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​ជាក់ស្ដែង​នៃ​ការ​រំលោភ​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន​ជា​បន្តបន្ទាប់​របស់​ភាគី​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​បន្ត​ធ្វើ​សកម្មភាព យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដីធ្លី របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ចាក់​ធុងបាស់​បំពង​សំឡេង​រំខាន​មក​លើ​ប្រជាពលរដ្ឋ​ខែ្ម​រ រួម​មាន​ទាំង​អ្នក​ឈឺ មនុស្ស​ចាស់ជរា កុមារ និង​ជន​ពិការ នៅ​ពេល​យប់​ស្ងាត់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត សិទ្ធិ​រស់នៅ​របស់​មនុស្សជាតិ ។ ករណី​នេះ យើង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​រួច​ហើយ ។

ជាមួយ​នេះ​ផង​ដែរ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​តេ​ជោ សម្តេច​ធិ​បតី និង​មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់​នៃ​កង​យោធពលខេមរភូមិន្ទ យើង​បាន​ធ្វើការ​អត់ធ្មត់​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ ដែល​មានការ​គាំទ្រ និង​សម្របសម្រួល​ពី​ឯកឧត្តម ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​តំណាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ផង​ដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ប្រគល់​ភារកិច្ច​ជូន​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ទាំងអស់ ត្រូវ​បន្ត​ត្រៀមខ្លួន និង​គ្រឿង​បំពាក់​គ្រប់គ្រាន់ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​នៃ​កង​យោធពលខេមរភូមិន្ទ ក្នុង​ភារកិច្ច​ការពារ​ជាតិ និង​ការពារ​បូរណភាព​ទឹកដី ។

ជាមួយ​នោះ​ដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​អំពាវនាវ​ដល់​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ត្រូវ​ពហិការ​មិន​ត្រូវ​ប្រើប្រាស់​ផលិតផល ឬ​ទំនិញ​ថៃ នឹង​មិន​ត្រូវ​ប្រើប្រាស​ប្រាក់​បាត​របស់​ថៃ នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដាច់ខាត ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ជូន​ប្រជា​ពលករ​យើង​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ឱ្យ​គាត់​បាន​យល់​ជ្រូ​ត​ជ្រាប អំពី​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ ដែល​មាន​កន្លែងធ្វើការ​ងារ​រាប់​ម៉ឺន​កន្លែង​ទទួល​បងប្អូន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​គាត់​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​សមរម្យ និង​បង្កើន​សេដ្ឋកិច្ចជាតិ រួមចំណែក​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ក្នុង​សុខ​សន្តិភាព​ឱ្យ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​រុងរឿង​ថែម​ទៀត ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ