ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​ទាន់​ឃើញ​ស្អាត​ម្ចាស់​នាំ​កែ​សម្ផស្ស​…​កាត់​ត្របកភ្នែក​២​ជាន់

5 ឆ្នាំ មុន

តាម​ប្រភព​ពីShanghaiistបានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​ក្រុង Nanjing បាន​យក​ឆ្មា​របស់​ខ្លួន​ទៅ​ធ្វើការ​វះកាត់​ត្របកភ្នែក​ពីរ​ជាន់ ដើម្បី​ឱ្យ​ស្អាត​ជាង​មុន បើ​ទោះជា​ត្រូវ​ចំណាយ​ប្រាក់​អស់​១៥០០​ដុល្លារ​អា​មេ​រិ​ក​ក៏​ដោយ​។ ពេទ្យសត្វ​បាន​ប្រាប់​ថា ការ​វះកាត់​ត្របកភ្នែក​ពីរ​ជាន់​នេះ ​គឺ​ភាគច្រើន​គេ​ធ្វើ​តែ​លើ​មនុស្ស​នោះ​ទេ ជា​ពិសេស​ទៅ​លើ​ស្ត្រី​ភាគ​ខាង​អាស៊ី…

តាម​ប្រភព​ពីShanghaiistបានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​ក្រុង Nanjing បាន​យក​ឆ្មា​របស់​ខ្លួន​ទៅ​ធ្វើការ​វះកាត់​ត្របកភ្នែក​ពីរ​ជាន់ ដើម្បី​ឱ្យ​ស្អាត​ជាង​មុន បើ​ទោះជា​ត្រូវ​ចំណាយ​ប្រាក់​អស់​១៥០០​ដុល្លារ​អា​មេ​រិ​ក​ក៏​ដោយ​។ ពេទ្យសត្វ​បាន​ប្រាប់​ថា ការ​វះកាត់​ត្របកភ្នែក​ពីរ​ជាន់​នេះ ​គឺ​ភាគច្រើន​គេ​ធ្វើ​តែ​លើ​មនុស្ស​នោះ​ទេ ជា​ពិសេស​ទៅ​លើ​ស្ត្រី​ភាគ​ខាង​អាស៊ី ដែល​មាន​ភ្នែក​តឹង​ៗ ​។

សត្វ​ឆ្មា​ជា​ធម្មតា គឺ​ស្អាត​ស្រាប់​ហើយ ដោយ​មិន​ចាំ​ធ្វើការ​វះកាត់​អ្វី​នោះ​ទេ​។ តែ​ម្ចាស់​របស់​សត្វ​ឆ្មា​នេះ បាន​អះអាង​ថា សត្វ​ឆ្មា​របស់​ខ្លួន ​មិន​ទាន់​ស្អាត​គ្រប់គ្រាន់​ឡើយ​ ។ តាម​រូបភាព​ដែល​គេ​បញ្ចាំង​លើ​ប៉ុស្តិ៍​ទូរ​ទស្សន៍​នៅ​ខេត្ត Jiangsu បានឱ្យ​ឃើញ​ថា សត្វ​ឆ្មា​នោះ​ កំពុង​តែ​មាន​ភ្នែក​ក្រហម​ហើម​ទាំង​សងខាង ជាមួយនឹង​ស្នាម​ដេរ ក្រោយ​ការ​វះកាត់​។

មានការ​លើក​ឡើងជា​ច្រើន​ខុស​ៗ​គ្នា​ទៅ​លើ​រឿង​មួយ​នេះ​។ ពេទ្យសត្វ​ម្នាក់​បាន​ប្រាប់​ថា ការ​វះកាត់​បែប​នេះ​ភាគច្រើន​គេ​ធ្វើ​ទៅ​លើ​សត្វ​ឆ្កែ ដែល​មាន​ភ្នែក​ធ្លាក់​។ តែបើ​លើ​សត្វ​ឆ្មា​ដូច​ជា​កម្រ​ណាស់​ ។ ពេទ្យ​ម្នាក់​ទៀត​ថា គាត់​មិន​ដែល​វះ​បែប​នេះ​ឱ្យ​ឆ្មា​ទេ ព្រោះ​វា​ជា​ការ​វះកាត់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។

តើ​លោក​អ្នក​គិត​យ៉ាង​ដែរ​ ចំពោះការធ្វើបែបនេះ?

អត្ថបទសរសេរ ដោយ