ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ដល់​ឋាននរក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

មិន​ខ្វះ​ទេ​មន្ត្រី​តូច​ធំ​ក្លាយជា​អ្នកមាន​…​ក្លាយជា​សេដ្ឋី​ទៀត​ផង​…​មាន​ច្រើន​ណាស់​…​ប៉ុន្តែ​វា​គ្រាន់តែ​គេ​គ្មាន​អំនួត​…​គេ​មិន​សម្ញែង​…​គេ​មិន​ពើងទ្រូង​…​គេ​មិន​ហែក​ទ្រូង​ឱ្យ​អ្នក​ដទៃ​ឃើញ​ជា​សាធារណៈ​ប៉ុណ្ណោះ ។ មាន​មេ​ប៉ូលិស​ម្នាក់​នោះ​…​គ្រាន់តែ​ប្រពន្ធ​រាប់​គ្រប់​ម្រាមដៃ​ម្ខាង​…​អត់​មាន​ល្បី​សោះ​រឿង​យក​លែង​…​យក​លែង​ស្រាប់តែ​មក​ល្បី​រឿង​យកប្រពន្ធ​ថ្មី​…​គ្រាន់តែ​ដុល្លារ​ទាំង​បាច់​ៗ…​មិន​រាប់មាស​ពេជ្រ​ផង​…​ដាក់​ជូន​នាង​ឱ្យ​កាន់តែ​មហា​រំភើប​…​ឱ្យ​ភ្ញៀវ​ទាំងឡាយ​កោតក្រែង​កូន​គេ​…​បាន​ប្តី​មាន​អំណាច​មាន​ទាំង​មហា​សម្បត្តិ​…​ទីបំផុត​ចង់​ចត់​មាត់​ភ្លាម​ៗ…​ឱ​ម្ចាស់​ថ្លៃ​អើយ ពិតជា​សំណាង​ធ្លាក់​ពីលើ​មាឃ​មែន ។ មន្ត្រី​សម្ញែង​ទ្រព្យ​ស្តុក​មាន​២​នាក់​ហើយ​…​ផ្អើល​ដល់​ឋានមនុស្ស​…​ផ្អើល​ចង់​ដល់​ថ្នាក់​ឋាននរក​ទៀត​ផង​…​តែ​ប៉ុណ្ណេះ​ហើយ ចាត់ទុកជា​គំរូ​មួយ​ល្អ​ណាស់​…​សម្រាប់​មន្ត្រី​អ្នកមាន​ទាំងឡាយ​លើ​លោក​កម្ពុជា​យើង​…​ទោះជា​មាន​ក៏​លែង​ធ្វើ​មាន​ដែរ​…​អ្នក​ណា​មិន​ខ្លាច ? បើ​មិន​ខ្លាច​ទេ​…​សុំ​កុំ​ខ្លាច​…​ព្រោះ​គំរូ​សម្ញែង​ទ្រព្យ​មាន​រួច​ហើយ ។…

មិន​ខ្វះ​ទេ​មន្ត្រី​តូច​ធំ​ក្លាយជា​អ្នកមាន​…​ក្លាយជា​សេដ្ឋី​ទៀត​ផង​…​មាន​ច្រើន​ណាស់​…​ប៉ុន្តែ​វា​គ្រាន់តែ​គេ​គ្មាន​អំនួត​…​គេ​មិន​សម្ញែង​…​គេ​មិន​ពើងទ្រូង​…​គេ​មិន​ហែក​ទ្រូង​ឱ្យ​អ្នក​ដទៃ​ឃើញ​ជា​សាធារណៈ​ប៉ុណ្ណោះ ។

មាន​មេ​ប៉ូលិស​ម្នាក់​នោះ​…​គ្រាន់តែ​ប្រពន្ធ​រាប់​គ្រប់​ម្រាមដៃ​ម្ខាង​…​អត់​មាន​ល្បី​សោះ​រឿង​យក​លែង​…​យក​លែង​ស្រាប់តែ​មក​ល្បី​រឿង​យកប្រពន្ធ​ថ្មី​…​គ្រាន់តែ​ដុល្លារ​ទាំង​បាច់​ៗ…​មិន​រាប់មាស​ពេជ្រ​ផង​…​ដាក់​ជូន​នាង​ឱ្យ​កាន់តែ​មហា​រំភើប​…​ឱ្យ​ភ្ញៀវ​ទាំងឡាយ​កោតក្រែង​កូន​គេ​…​បាន​ប្តី​មាន​អំណាច​មាន​ទាំង​មហា​សម្បត្តិ​…​ទីបំផុត​ចង់​ចត់​មាត់​ភ្លាម​ៗ…​ឱ​ម្ចាស់​ថ្លៃ​អើយ ពិតជា​សំណាង​ធ្លាក់​ពីលើ​មាឃ​មែន ។

មន្ត្រី​សម្ញែង​ទ្រព្យ​ស្តុក​មាន​២​នាក់​ហើយ​…​ផ្អើល​ដល់​ឋានមនុស្ស​…​ផ្អើល​ចង់​ដល់​ថ្នាក់​ឋាននរក​ទៀត​ផង​…​តែ​ប៉ុណ្ណេះ​ហើយ ចាត់ទុកជា​គំរូ​មួយ​ល្អ​ណាស់​…​សម្រាប់​មន្ត្រី​អ្នកមាន​ទាំងឡាយ​លើ​លោក​កម្ពុជា​យើង​…​ទោះជា​មាន​ក៏​លែង​ធ្វើ​មាន​ដែរ​…​អ្នក​ណា​មិន​ខ្លាច ? បើ​មិន​ខ្លាច​ទេ​…​សុំ​កុំ​ខ្លាច​…​ព្រោះ​គំរូ​សម្ញែង​ទ្រព្យ​មាន​រួច​ហើយ ។

ប្រសិនបើ​អស់លោក​មន្ត្រី​មាន​លុយ​ស្តុក​…​ធ្វើបុណ្យ​ដាក់​ទាន​…​ធ្វើ​អំណោយ​ដល់​ជន​ទី​ទាល់ក្រ​…​ឬ​ជួយ​ស្ថាបនា​ជាតិ​ដូច​ជា​កសាង​ស្ពាន ផ្លូវ សាលារៀន​តាម​ជនបទ​…​ជីក​ស្រះ ជីក​ប្រឡាយ​មិនដឹង​ជា​ល្បី​ឡើងបុណ្យ​ឡើង​សក្តិ​ធំ​ប៉ុនណា​ទេ ។ ប៉ុន្តែ​មន្ត្រី​អ្នកមាន​ដ៏​ច្រើន​នោះ​…​ខ្លះ​សម្ងំ​ឈឹង​…​សម្ងំ​ធ្វើ​ក្រ …​េ​ហ​តុ​តែ​គេ​ចេះ​សម្ងំ​ស្ងប់​ល្អ​ណាស់ សម្ងំ​ក្រ​ល្អ​ផស់​គេ​មែន​។

វា​ខូច វា​អន់​…​ឬ​វា​មក​ពី​មិន​ដែល​មាន​ទេ​ដឹង ? លុះ​មក​ដល់​មាន​ពេក​ទៅ​…​យក​មួយ​លែង​មួយ​…​យក​ពីរ​លែង​ពីរ​…​ព្រ​លែងឱ្យ​អស់ដៃ​…​សម្ញែង​ឱ្យ​ខ្មោច​ព្រាយ​ខ្លាច​…​នឹក​ស្មាន​មិន​ដល់​ថា​…​បាច​អង្កាម​ច្រាស់ខ្យល់​បែប​នេះ​សោះ ។ ប៉ុណ្ណេះ​ហើយ​…​មន្ត្រី​អ្នកមាន​ទាំងឡាយ​…​បើ​មិន​ខ្លាច​…​បើ​មិន​រាង​ទេ​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ