ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ «Cambodia Best Employer Brand Awards 2019»
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់«Cambodia Best Employer Brand Awards…
រាជធានីភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់«Cambodia Best Employer Brand Awards…
រាជធានីភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់«Cambodia Best Employer Brand Awards 2019» ជាពានកិត្តិយសដែលក្រុមហ៊ុនបានគោរពដល់ដំណើរការ គោលការណ៍ សកម្មភាពផ្សេងៗ បរិយាកាសការងារ និងឱកាសនៅក្នុងអាជីពការងារ។
ក្រុមហ៊ុន DKSH Cambodia គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ក្នុងការជួយដល់ដៃគូអាជីវកម្មដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ Cambodia Best employer brand awards 2019 ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន World HRD Congress និង Star of the Industry Group ។
ពានរង្វាន់ដែលក្រុមហ៊ុនទទួលបាននេះ ត្រូវបានជ្រើសរើសពីក្រុមហ៊ុនចំនួន ២៥ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាលើកដំបូងហើយក៏ជាសមិទ្ធផលមួយដ៏អស្ចារ្យដែរសម្រាប់ ក្រុមហ៊ុន DKSH Cambodia ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ។ ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានទាំងពានរង្វាន់ និងវិញ្ញាបនបត្រក្នុងចំណោម ៨ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រ។ ពានរង្វាន់នេះ បង្ហាញពីកម្រិតស្តង់ដាខ្ពស់របស់ក្រុមហ៊ុនទាក់ទងទៅនឹងបរិយាកាសការងារ និងដំណើរការ គោលការណ៍ដែលត្រូវអនុវត្ត សកម្មភាពរបស់និយោជក និងនិយោជិត និងឱកាសនៅក្នុងអាជីពការងារ។
នៅឆ្នាំ២០១៨ ក្រុមហ៊ុន DKSH Cambodia បានផ្តួចផ្តើមកម្មវិធី សកម្មភាពទាក់ទងនឹងបុគ្គលិកជាច្រើននៅក្នុងបរិវេណការងារ ហើយសកម្មភាពទាំងនេះបានបង្កើនការសហការ និងមានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់បុគ្គលិក។ DKSH បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើននៅពេលក្លាយជានិយោជិត របស់ក្រុមហ៊ុន DKSH ទៅកាន់សាធារណជន សិស្សានុសិស្ស និងអ្នកដែលស្វែងរកការងារ តាមរយៈសកម្មភាពសាធារណៈ ឬពិព័រណ៍ខាងក្រៅនានាផងដែរ។
លោក យ៉ង់ ណាវុធ នាយកប្រចាំប្រទេសផ្នែកធនធានមនុស្ស របស់ ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា «DKSH បានធ្វើការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រួមជាមួយនឹងបុគ្គលិកឯកទេសជិត១ ៨០០ នាក់របស់យើងនាំឲ្យយើងគឺជានិយោជកឈានមុខមួយនៅក្នុងប្រទេស។ ពានរង្វាន់ «Cambodia Best Employer Brand Award 2019»នេះទទួលស្គាល់ជាអន្តរជាតិថា ក្រុមហ៊ុន DKSH Cambodia ជាកន្លែងល្អបំផុតមួយសម្រាប់បុគ្គលិកដែលធ្វើការនៅទីនេះ៕
ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន DKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ DKSH ជាក្រុមហ៊ុនដែលជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាជាច្រើនរួមមាន៖ ធនធាន ព័ត៌មានទីផ្សារលម្អិត ផ្នែកលក់ និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឹកកជញ្ជូនក៏ដូចជាផ្តល់សេវាក្រោយការលក់។
DKSH ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង 35 ទីផ្សារ និងមានបុគ្គលិកជំនាញចំនួន 33,000 នាក់ មានចំណូលសរុបចំនួន 11.3 ពាន់លានស្វីសហ្វ្រង់ ក្នុងឆ្នាំ2018។ ជាមួយនឹងកេរដំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីដ៏យូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ដោយសហការ
ចែករំលែកព័តមាននេះ