ខេត្តសៀមរាប ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមលោកឧត្តមសេនីយត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះដឹកនាំកម្លាំងការិយាល័យពន្លត់អគ្គិភ័យរបស់ស្នងការនរគបាលខេត្តចុះសហការជាមួយសមត្ថកិច្ចជំនាញចេញអន្តរាគមន៍ដោយប្រើរថយន្តអស់ចំនួន៥គ្រឿងក្នុងនោះមានរថយន្តរបស់ស្នងការខេត្តចំនួន១គ្រឿង រថយន្តរបស់អធិការស្រុកប្រាសាទបាគង១គ្រឿង រថយន្កកងរាជអាវុធហត្ថក្រុងចំនួន១គ្រឿង និងរថយន្តរបស់អាជ្ញាធរជាតិអប្សរាចំនួន២គ្រឿង ទើបជួយបាញ់ពន្លត់បានជាស្ថារព មិនបង្កឱ្យមានការរីករាលដាល ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអ្វីឡើយ ។

ករណីឆេះព្រៃមួយកន្លែងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចរហូតដល់ម៉ោង៧និង៣០យប់ថ្ងៃទី០១ខែមិនា ឆ្នាំ២០១៩ ទើបរលត់ទៅវិញជាស្ថាពរ នេះស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រពីខាងកើតអង្គរឃ្យុងយូរ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នេះបើតាមសម្តីរបស់សមត្ថកិច្ចជំនាញ ។ លោកឧត្តមសេនីយត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះបានប្រាប់នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋទើបលោកបានឱ្យសហការជាមួយកម្លាំងជំនាញចេញរថយន្តជួយពន្លត់ចំនួន៥គ្រឿង ក្នុងនោះមាន កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននរគបាលខេត្ត រថយន្ត១គ្រឿង បាញ់ទឹកអស់១ឡាន រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង១ឡាន ប្រើប្រាស់ទឹកបាញ់អស់១ឡាន រថយន្តកងរាជអាវុធហត្ថក្រុងចំនួន១គ្រឿងបាញ់ទឹកអស់១ឡាន និង រថយន្តរបស់អាជ្ញាធរជាតិអប្សរាចំនួន២គ្រឿង បាញ់ទឹកអស់២ឡាន ទើបជួយបាញ់ពន្លត់ និងរលត់បានជាស្ថារពរទៅវិញម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ។

មូលហេតុមកពីអ្នកធ្វើដំណើរឆ្លងកាត់ ហើយបានបោះកន្ទុយបារីចូលទៅក្នុងព្រៃទើបធ្វើឱ្យវាឆេះរាលដាលអស់១០ហិកតា ក្នុងចំណោម១០០ហិកតា កុំតែបានសមត្ថកិច្ចជួយទាន់ ប៉ុន្តែសំណាងល្អ ពុំមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ។ លោកបានបញ្ជាក់ទៀតថា ករណីឆេះព្រៃកាលពីយប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩នេះ គឺជាតំបន់របស់អាជ្ញាធរអប្សរាកាន់កាប់ទាំងស្រុង ។ លោកឧត្តមសេនីយត្រី ស្នងការរងសុំសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបទាំងអស់ ព្រោះរដូវនេះ គឺជារដូវប្រាំង ហើយក៏ជារដូវក្តៅខ្លាំង ដូច្នេះមេត្តាចូលរួមបង្ការទប់ស្កាត់នូវគ្រោះអគ្គិភ័យទាំងអស់គ្នា និង ប្រុងប្រយ័ត្ននូវភ្លើងទៀនភ្លើងធូប ភ្លើងចង្កៀង ភ្លើងចង្គ្រាន ភ្លើងបារី ភ្លើងអគ្គិសនី ប្រេងសាំង ហ្គាស ដែលជាសារធាតុគីមីងាយឆេះ ងាយផ្ទុះ និងសារធាតុដទៃទៀត ដើម្បីសន្តិសុខសុវត្ថិភាពរបស់យើងទាំងអស់គ្នា ៕


ចែករំលែកព័តមាននេះ