ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​នៃ​ការ​កកើត​ និង​ឈ្មោះ​ខេត្ត​បន្ទាយ​មាន​ជ័យ​

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាយ​មាន​ជ័យ​ គឺ​ជា​ខេត្ត​ដែល​បង្កើត​ឡើង​ដោយ​កាត់​យក​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​បាត់​ដំបង​ ។ តើ​ខេត្ត​នេះ​កើត​ឡើង​នៅ​ពេល​ណា​ និង​ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា​ «បន្ទាយ​មាន​ជ័យ» ?​

លោក​អុីវ​ សារួន​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឱ្យ​ដឹង​ (ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៣)​ ថា​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៧​ មករា​ ឆ្នាំ​១៩៨៨​ ដោយ​កាត់​យក​ស្រុក​មួយ​ចំនួន​របស់​ខេត្ត​បាត់​ដំបង​ មក​ធ្វើ​ជា​ចំណុះ​ ។​ ស្រុក​ដែល​កាត់​ចេញ​ពី​ខេត្ត​បាត់​ដំបង​នោះ​មាន​ ស្រុក​មង្គល​បុរី​ សិរី​សោភ័ណ​ ស្វាយ​ចេក​ ថ្ម​ពួក​ ព្រះ​នេត្រ​ព្រះ​ ភ្នំ​ស្រុក​ និង​ស្រុក​អូរ​ជ្រៅ​ ។​

ការ​បង្កើត​ខេត្ត​បន្ទាយ​មាន​ជ័យ​នា​ពេល​នោះ​ មាន​លោក​អុិត​ លឿ​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​បដិវត្តន៍​ខេត្ត​ លោក​អ៊ុំ​ សារិទ្ធិ​ ជា​ប្រធាន​លេខា​បក្ស​ខេត្ត​ និង​លោក​អុិត​ លឿ​ ជា​អនុ​លេខា​ធិការ​បក្ស​ខេត្ត​ ។​