ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ទារក​បែកញើស​ក្បាល

5 ឆ្នាំ មុន

ឪពុក​ម្តាយ​ថ្មីថ្មោង​ជា​ច្រើន​បាន​ទទួល​ការ​ចាប់អារម្មណ៍​នៅ​ពេល​ពួក​គេ​ដឹង​ថា ក្បាល​របស់​កូន​បែកញើស ។ ជា​ការណ៍​ពិត វា​ស្ថិត​នៅ​ក្រោម​សំណួរ​មួយ​ដែល​ត្រូវ​បាន​សួរ​ញឹកញាប់​ដោយ​ឪពុក​ម្តាយ ។ ប្រសិនបើ​ក្បាល​កូន​របស់​អ្នក​បែកញើស​នៅ​ពេល​កំពុង​គេង ឬ​ញ៉ាំ​ទេ នោះ​កុំ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ។…

ឪពុក​ម្តាយ​ថ្មីថ្មោង​ជា​ច្រើន​បាន​ទទួល​ការ​ចាប់អារម្មណ៍​នៅ​ពេល​ពួក​គេ​ដឹង​ថា ក្បាល​របស់​កូន​បែកញើស ។ ជា​ការណ៍​ពិត វា​ស្ថិត​នៅ​ក្រោម​សំណួរ​មួយ​ដែល​ត្រូវ​បាន​សួរ​ញឹកញាប់​ដោយ​ឪពុក​ម្តាយ ។ ប្រសិនបើ​ក្បាល​កូន​របស់​អ្នក​បែកញើស​នៅ​ពេល​កំពុង​គេង ឬ​ញ៉ាំ​ទេ នោះ​កុំ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ។

មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ជា​បន្ទាន់ ។ ឪពុក​ម្តាយ​ថ្មី​ភាគច្រើន​ភ័យ​ខ្លាច នៅ​ពេល​ពួក​គេ​មាន​អារម្មណ៍​ថា​ក្បាល​កូន​របស់​ពួក​គេ​បែកញើស​ខុស​ប្លែក​ពី​ធម្មតា ។ នេះ​ដោយសារ​តែ​សីតុណ្ហភាព​ក្បាល​លើស​ពី​ដៃ​របស់​កូន​អ្នក ។

វា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​និយាយ​ថា វា​ជា​រឿង​ធម្មតា​ទេ ដែល​ក្បាល​របស់​កូន​អ្នក​បែកញើស ។ យ៉ាង​ហោច​​ណាស់​វា​នឹង​មិន​ធ្វើ​ឲ្យ​ចិត្តគំនិត​របស់​ឪពុក​ម្តាយ​មានការ​ព្រួយបារម្ភ​ខ្លាំង ។ ដូច្នេះ​នេះ​គឺជា​ហេតុផល​៤​ដែល​ក្បាល​របស់​កូន​អ្នក​អាច​បែកញើស​ច្រើន​ជាង​ខ្លួន ។

១.​តើ​កូន​របស់​អ្នកមាន​គ្រុនក្តៅ​ទេ ? ៖ ក្បាល​កូន​អ្នកមាន​អារម្មណ៍​ថា​ក្តៅ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។ នេះ​គឺជា​បាតុភូត​ទូទៅ​មួយ​ចំពោះ​ទារក​ភាគច្រើន​។ ប្រសិនបើ​អ្នក​ចង់​ពិនិត្យ​មើល​គ្រុនក្ដៅ អ្នក​ត្រូវ​ស្ទាប​ថ្ពាល់ ឬ​ស្បែក​ដែល​ស្ថិត​នៅ​ក្រោម​ចង្កា​របស់​គេ​ដែល​វា​នឹង​ផ្តល់​នូវ​ការ​វាយតម្លៃ​ត្រឹមត្រូវ​នៃ​សីតុណ្ហភាព​រាង​កាយ ។

២.​ក្រពេញ​ញើស ៖ រាង​កាយ​កូន​របស់​អ្នក​មិនសូវ​បែកញើស​ទេ វា​មាន​តែ​ក្បាល​ដែល​បែកញើស​ច្រើន នេះ​ដោយសារ​តែ​ក្បាល​របស់​ទារក​មាន​ក្រពេញ​ញើស ។ ប្រសិនបើ​ក្បាល​កូន​របស់​អ្នក​បែកញើស វា​មាន​ន័យ​ថា​គេ​មាន​អារម្មណ៍​ថា​ក្តៅ ។

៣.​ញើស​នៅ​ពេល​យប់ ៖ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ថា ក្បាល​កូន​របស់​អ្នក​បែកញើស​ពេល​កំពុង​គេង វា​ក៏​មាន​មូលហេតុ​ត្រឹមត្រូវ​ដែរ ។ ទារក​មិន​ប្រែ​កម្រើក និង​បង្វិល​ដូច​មនុស្ស​ពេញវ័យ​នៅ​ក្នុង​ការ​គេង​របស់​ពួក​គេ​ទេ ។ ហេតុ​ដូច្នេះ ក្បាល​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តិច ឬ​ទីតាំង​ដដែល ដែល​នេះ​បណ្តាល​ឲ្យ​ក្បាល​ឡើងក​ម្តៅ ហើយ​បែកញើស​ក្បាល​នៅ​ពេល​យប់ ។ ហេតុផល​មួយទៀត​គឺថា អ្នក​កំពុង​រុំ ឬ​ដណ្តប់​កូន​របស់​អ្នក​ច្រើន​ពេក​នៅ​ពេល​គេង​។

៤. ការ​ញើស​នៅ​ពេល​ញ៉ាំ ៖ នៅ​ពេល​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ វា​តម្រូវ​ឲ្យ​អ្នក​កាន់​ក្បាល​កូន​របស់​អ្នកជា​និច្ច​នៅ​ក្នុង​ទីតាំង​ដូច​គ្នា ដរាបណា​កូន​របស់​អ្នក​ឈប់​ញ៉ាំ ដែល​វា​នឹង​ផ្តល់​កម្តៅ ហើយ​នេះ​ជា​ហេតុផល​ដែល​ក្បាល​របស់​កូន​អាច​បែកញើស​ពេល​ញ៉ាំ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ