ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ចិន​-​កម្ពុ​ជានា​ពេល​នេះ​ឈាន​ដល់​ចំណុចកំពូល និង​ល្អ​ជាង​ពេល​ណា​ៗ​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិចិន​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​គណៈប្រតិភូ​ក្រោយ​ពី​បាន​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម ហ្ស៊ូ គី​លៀង (XU QI LIANG)…

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិចិន​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​គណៈប្រតិភូ​ក្រោយ​ពី​បាន​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម ហ្ស៊ូ គី​លៀង (XU QI LIANG) អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​រដ្ឋធានី​ប៉េ​កាំ​ង​រួច​មក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​លោកនាយ​ឧត្តមសេនីយ វេ ហ្វេ​ង ហ៊ី (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។

លោកនាយ​ឧត្តមសេនីយ វេ ហ្វេ​ង ហ៊ី (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិចិន​បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​មានចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ទទួល​ស្វាគមន៍​ឯកឧត្តម​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​នៅ​រដ្ឋធានី​ប៉េង​កាំ​ង ។ ឯកឧត្តម​បាន​បន្ត​ថា ទំនាក់ទំនង​ចិន​-​កម្ពុជា នា​ពេល​នេះ ឈាន​ដល់​ចំនុចកំពូល និង​ល្អ​ណាស់​ជាង​ពេល​ណា​ៗ​ទាំងអស់ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ប្រទេស​ចិន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រទេស ដើម្បី​ប្រជាជន​កម្ពុជា ។ ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ វេ ហ្វេ​ង ហ៊ី (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិចិន​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល​កងទ័ព និង​ប្រជាជន​ចិន​ដែល​តែងតែ​គាំទ្រ និង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ទាំង​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ។

លោក​ឧត្តមសេនីយឯក​បាន​បន្ត​ថា ប្រទេស​ទាំង​ពីរ​បន្ត​ពង្រឹងពង្រីក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន នឹង​បន្ត​រឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ។ លោក​ឧត្តមសេនីយឯក​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ និង​ជួយ​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​ការ​ពង្រឹងសមត្ថភាព​កង​យោ​ពល​ខេមរភូមិន្ទ ។

សូម​បញ្ជាក់​ថា តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​រវាង​កងទ័ព​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ដល់​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​២០១៩ ។ នេះ គឺជា​ជំនួប​ផ្លូវការ​ទី​៣ របស់​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត បន្ទាប់​ពី​បាន​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ HAN WEIGUO មេបញ្ជាកា​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ការ​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម XU QI LIANG អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ