ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព​ន្លឿ​ន​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​ចុះបញ្ជី

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​រដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​បញ្ជៀ​សបាន​នូវ​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ។…

ខេត្តព្រះវិហារ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​រដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​បញ្ជៀ​សបាន​នូវ​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការ​អនុវត្ត​ចំណូល​-​ចំណាយ​ថវិកា​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​កណ្តាល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ខេត្ត​ទាំង​២៥ កាលពី​ចុង​ស​ប្តា​ហ៍​មុន លោក កុយ ម៉ា​រិ​ន​ឌី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ដី​រដ្ឋ ដែល​មាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ ក៏​ដូច​ជាប​ង្ល់​បង្ហាញ​ទីតាំង ត្រូវ​តែ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​សារពើ​ភណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ជា​ពិសេស​នោះ​ដើម្បី​មាន​លទ្ធភាព​អាច​ប្រមូល​បាន​ថវិកា​ចូល​រដ្ឋ​បាន​ត្រឹមត្រូវ​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ។ ដោយឡែក​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ពុំ​ទាន់​ចុះបញ្ជី​ដី​រដ្ឋ ក្រុមការងារ​ត្រូវ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ឲ្យ​រួចរាល់​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក កុយ ម៉ា​រិ​ន​ឌី បាន​បញ្ជាក់​ថា ៖« ការ​ចុះបញ្ជី​ដី​សារពើ​ភណ្ឌ ទ្រព្យសម្បត្តិ​រដ្ឋ​នេះ ដើម្បី​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ដីធ្លី និង​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព »​។ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា បាន​ឲ្យ​ដឹង​ថា ខេត្តព្រះវិហារ មាន​ផ្ទៃដី​គម្រប​ព្រៃ​សរុប ១.៤០៣.០៩០​ហិ​កតា ក្នុង​នោះ​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​បាន​ធ្វើ​អនុ​ប​យោគ មក​ជា​ដី​ឯកជន​របស់​រដ្ឋ សម្រាប់​គោលដៅ​សម្បទាន​ដី​សេដ្ឋកិច្ច​មាន​ផ្ទៃដី​ចំនួន​២៣៥.២៧៧​ហិ​កតា អនុវត្ត​ដោយ​ក្រុមហ៊ុន​ចំនួន​៣៤​។ លោក​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ កំពុង​ព​ន្លឿ​ន​ការ​ពិនិត្យ​វាស់វែង និង​ឃ្វៀល​ដីធ្លី កំណត់​ឲ្យ​បាន​ច្បាស់លាស់​ដី​របស់​រដ្ឋ ដើម្បី​ចុះបញ្ជី​ដី​រដ្ឋ​ឲ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៩​នេះ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ចំនួន​១១​ក្រុមហ៊ុន ធ្វើការ​វិនិយោគ ខណៈ​ដែល​កន្លង​ទៅ បាន​ចុះបញ្ជី​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​២៣​ក្រុមហ៊ុន​រួច​មក​ហើយ ។ លោក ពឹង ទ្រី​ដា បញ្ជាក់​ថា ៖« នៅ​ពេល​ចុះបញ្ជី​ដី​រដ្ឋ រួចរាល់ អាច​កាត់​បន្ថយ និង​បញ្ជៀ​ស​នូវ​បញ្ហា​ជម្លោះដីធ្លី​បាន​ច្រើន »​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ចុងឆ្នាំ​២០១៨ បង្ហាញ​ថា ក្រុមការងារ​ចុះបញ្ជី​ដី​រដ្ឋ​បាន​អនុវត្ត​លើ​ការងារ​ចុះបញ្ជី​ដី​សម្បទាន​ដី​សេដ្ឋកិច្ច និង​បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ម្ចាស់​អចលនវត្ថុ ជូន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចំនួន​២៣​ក្រុមហ៊ុន ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៨៨.៣២០,០៩​ហិ​កតា ស្មើនឹង​៧៥​ក្បាលដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ