ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃួ​ង ស្រេង​៖ ហាម​ហើយ​ហាម​ទៀត ឡាន​​ធំ​ៗ​អត់ឱ្យ​មាន​ពេល​ថ្ងៃ​ជាដាច់ខាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក​ឃួ​ង​ ស្រេង​ ជា​អភិបាល នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​កុម្ភៈ ​បាន​ធ្វើការ​កោះ​អញ្ជើញអាជ្ញាធរ​ខណ្ឌ​ទាំង​១២ សមត្ថកិច្ច​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក​ឃួ​ង​ ស្រេង​ ជា​អភិបាល នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​កុម្ភៈ ​បាន​ធ្វើការ​កោះ​អញ្ជើញអាជ្ញាធរ​ខណ្ឌ​ទាំង​១២ សមត្ថកិច្ច​ពាក់ព័ន្ធ និងក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ ប្រជុំ​ដើម្បី​ណែនាំ​ពី​ការងារ​មួយ​ចំនួន ​ក្នុង​ការ​ហាម​រថយន្តធំ​ៗ​ចេញ-ចូល ​ក្នុង​រាជ​ធានី​ភ្នំពេញ ខណៈ​កំពុង​ប្រឈម​នឹង​ការ​កកស្ទះ​ចរាចរណ៍ជារៀង​​រាល់ថ្ងៃនេះ ។

លោក​ឃួ​ង​ ស្រេង ​បាន​លេ​ី​ក​ឡេ​ី​ង​ថា ចំពោះ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ​គឺ​ចាប់ពី​ថ្ងៃនេះ​តទៅ (២៧ កុម្ភៈ) ​គឺ​មិន​មានការ​អនុញ្ញាត​ឱ្យ​​ចេញ-ចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃជា​ដាច់ខាត​ ចាប់ពី​ម៉ោង​៦ព្រឹក ​រហូត​​ដល់​ម៉ោង​៩​យប់​ ។ ដោយឡែក​ សម្រាប់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ ដែល​ត្រូវ​បំពេញការងារ​របស់​ខ្លួន​ស្រប​​ពេល​ដែល​វិស័យ​សំណង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មានការ​អភិវឌ្ឍ​រីក​ចំរើន គឺ​រថយន្ត​ប្រភេទ​នេះ​អាច​អនុញ្ញាត​ឱ្យ​ចេញ-ចូល​​ក្នុងក្រុងបាននៅ​អំឡុង​ពេល​ថ្ងៃ​ ​​ដោយ​កំណត់​ពេលវេលា​ច្បាស់លាស់​ ។

លោក​ឃួ​ង​ ស្រេង​ បាន​ធ្វើការ​ណែនាំ​ថា ចំពោះ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ អាច​ធ្វើ​ចរាចរណ៍​បាន​គឺ​នៅ​ម៉ោង​៩​ព្រឹក ប៉ុន្តែ​ត្រូវ​ផ្អាក​នៅ​ក្នុង​ម៉ោង​​ដែល​កម្មករ បុគ្គលិក សិស្សានុសិស្ស​ចេញពី​សាលារៀន និង​ចេញពី​បំពេញ​ការងារ​ ​គឺ​នៅ​ម៉ោង​១១​ព្រឹក ​ម៉ោង២​រសៀល​ និង​ម៉ោង៥​ល្ងាច ​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍ភ្លាម ​។

លោក​ពន្យល់​​ថា ពាក់ព័ន្ធ​​​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មិន​ឱ្យ​​ចូល​ក្នុង​រាជធានី​នៅពេល​ថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​បាន ប៉ុន្តែ​សំណួរ​សួរ​ថា «តើ​ការ​ធ្វើ​សកម្មភាព​ក្រឡុក​ស៊ីម៉ង់​សាង​សង់​សំណង់​ក្តុងក្តាំង​រំខាន​ដល់​ប្រជាពលរដ្ឋ​​ពេល​យប់ ធ្វើឱ្យ​ពលរដ្ឋដេក​មិន​បាន​នោះ ពួក​គាត់​ច្បាស់​ជា​មិន​សុខ​ចិត្ត​ទេ ហើយនឹង​ធ្វើការ​ថ្កោលទោស​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​សំណង់​ក្រឡុក​ស៊ីម៉ង់ត៍​ជាក់​ជា​មិន​ខាន​ឡើយ​ ។ ដូច្នេះ​ទេ យើង​ដាច់ខាត​ ត្រូវ​តែ​មាន​ជម្រើស​មួយ​​ឱ្យ​បាន​ច្បាស់លាស់​នោះ​ គឺការ​កំណត់​ពេលវេលា​ និង​ម៉ោង​ច្បាស់លាស់​ដើម្បី​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​អាច​ចេញ-ចូល​តាម​ពី​ម៉ោង​កំណត់​ដូច​ខាងលើ​នេះ ។

លោក​ឃួ​ង​ ស្រេង​ បាន​ជំរុញ និង​ណែនាំ​ឲ្យម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​ត៍ទាំងអស់​ ត្រូវ​តាមដាន​និង​ត្រួត​ពិនិត្យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ទាំងអស់ ។ ចៀសវាង​ឱ្យ​បាន​នូវ​ការ​ប្រើប្រាស់​គ្រឿងញៀន យើង​ត្រូវ​រួម​គ្នាឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង​មាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​ គឺ​មិន​អនុញ្ញាតអោយ​ចេញ-ចូល​រាជធានី​ភ្នំពេញ​ជា​ដាច់ខាត ចាប់ពី​ម៉ោង​៦​ព្រឹក ​រហូត​ដល់​ម៉ោង៩​យប់ ។

ដូច្នេះ ​អាជ្ញាធរ​នឹង​មាន​សមត្ថកិច្ច​តាម​គោលដៅ​ទាំងអស់ ​គឺ​ត្រូវ​ពិនិត្យ​ចំពោះ​ការ​ចេញចូល​រថយន្ត​ធំ​យ៉ាង​នេះ តែបើ​មាន​បញ្ហា​រថយន្ត​ធំ​ធ្លាយចូល​ក្រុង​តាម​គោលដៅ​ណា​នោះ គោលដៅ​នោះ​ គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​រដ្ឋ​រដ្ឋបាល​រាជធានី​ ។

អត្ថបទសរសេរ ដោយ