ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បណ្តាល​ឱ្យ​កើត​ជំងឺឆ្កួតជ្រូក

5 ឆ្នាំ មុន

គ្រោះថ្នាក់​ខួរក្បាល​ដូច​ជា​គ្រោះថ្នាក់​ចរាចរ​ដោយ​ឡាន​បុក​គ្នា ឬ​គ្រោះថ្នាក់​ពេល​ជិះ​កង់​៖ ១– ការ​ឆ្លង​ម​រោគ ឬ​ជំងឺ​ដែល​បាន​ប៉ះពាល់ ដែល​នាំ​អោយ​វិ​វ​ឌ្ឍ​ជា​ខួរក្បាល​របស់​ទារក អំឡុង​ពេល​មាន​ផ្ទៃពោះ ។ ២– កង្វះ​អុក​ស៊ី​សែន​ទៅ​លើ​ខួរក្បាល​កុមារ​អំឡុង​ពេល​កើត…

គ្រោះថ្នាក់​ខួរក្បាល​ដូច​ជា​គ្រោះថ្នាក់​ចរាចរ​ដោយ​ឡាន​បុក​គ្នា ឬ​គ្រោះថ្នាក់​ពេល​ជិះ​កង់​៖

១– ការ​ឆ្លង​ម​រោគ ឬ​ជំងឺ​ដែល​បាន​ប៉ះពាល់ ដែល​នាំ​អោយ​វិ​វ​ឌ្ឍ​ជា​ខួរក្បាល​របស់​ទារក អំឡុង​ពេល​មាន​ផ្ទៃពោះ ។

២– កង្វះ​អុក​ស៊ី​សែន​ទៅ​លើ​ខួរក្បាល​កុមារ​អំឡុង​ពេល​កើត ។

៣– ជំងឺរលាកស្រោមខួរ​ក្បាល ជំងឺ​រលាក​ខួរក្បាល ឬ​ប្រភេទ​នានា​នៃ​ការ​ឆ្លង​មេរោគ ដែល​ប៉ះពាល់​លើ​ខួរក្បាល ។

៤– ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៥– ការ​ពុល​ដូច​ជា ការ​ពុល​ស្រា​ជាដើម ។

ជំងឺឆ្កួតជ្រូក គឺ​មិន​ឆ្លង​នោះ​ទេ (​អ្នក​មិន​អាច​កើត​មាន​វា តាម​រយៈ​ការ​ប៉ះពាល់​នរណា​ម្នាក់​ដែល​មាន​ជំងឺ​នេះនោះ​ទេ​) ។ វា​មិន​អាច​ឆ្លង​តាម​តំណរ​ពូជ​ផង​ដែរ ប៉ុន្តែ​អ្នក​ដែល​មាន​សាច់ញាតិ​ជិត​ស្និទ្ធ​ដែល​មាន​ជំងឺ​ឆ្កួតជ្រូក មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ប្រវត្តិ​គ្រួសារ ឬ​សាច់ញាតិ​មានការ​ប្រកាច់​នោះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ