ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មិនជា​មនុស្ស​ឆ្កួត​ទេជននេះ​…ចាប់​​រំលោ.ភ​ទាល់​​សម្រេច​លើស្ត្រីអ្នកជំងឺម្នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្ត្រី​​​​មាន​ជំងឺ​​​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​ ត្រូវ​​ជន​សតិ​មិន​គ្រប់​ម្នាក់ ​ចូលចាប់​រំលោភ​រហូត​​​សន្លប់ ​ខ​ណៈ​​ពេល​​ស្ត្រី​រង​គ្រោះ​រូបនេះ កំពុង​ដេក​ក្នុងផ្ទះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​កុម្ភៈ…

ខេត្ត​ព្រៃវែង ៖ ស្ត្រី​​​​មាន​ជំងឺ​​​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​ ត្រូវ​​ជន​សតិ​មិន​គ្រប់​ម្នាក់ ​ចូលចាប់​រំលោភ​រហូត​​​សន្លប់ ​ខ​ណៈ​​ពេល​​ស្ត្រី​រង​គ្រោះ​រូបនេះ កំពុង​ដេក​ក្នុងផ្ទះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​កុម្ភៈ ស្ថិតនៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ ​​ក្នុងខេត្តព្រៃវែង​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីរងគ្រោះ​ខាងលើអាយុ​៤៧​ឆ្នាំ ។ រីឯជនសង្ស័យ​​ឈ្មោះផល សុភ​ន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ទេ ​។​ ​ប្រភព​ពីសមត្ថកិច្ច​មូលដ្ឋាន​ថា នៅ​មុន​​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ចំណែក​កូនស្រី​នៅ​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ ។​​ពេល​ដែល​ជនសង្ស័យដើរ​​ចូល​ទៅ កូនស្រី​ជន​រង​គ្រោះ​ក៏​បានឃើញ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ខ្លាច​ជនសង្ស័យ​នេះ ​ជា​ជន​សតិ​មិន​គ្រប់ ទើប​មិន​ហ៊ាន​ឃាត់​សួរនាំ ហើយ​បានរ​ត់ទៅ​រក​លោក​មេ​ភូមិ និង​ហៅ​សមត្ថកិច្ច​ឱ្យ​ទៅ​ជួយ​អន្តរា​គមន៍ ព្រោះ​ឃើញ​ជនសង្ស័យ​ចូល​ទៅ​ក្នុងផ្ទះរបស់ខ្លួន មិនដឹង​មាន​បំណង​អ្វី​ទេ ។​

​ប្រភព​​បន្ត​ទៀត​ថា នៅ​ពេលសមត្ថកិច្ច​​ទទួល​បាន​ព័​ត៌​មាន​នេះ​ភ្លាម ទាំង​លោក​មេ​ភូមិ​និង​​មន្ត្រី​ប៉ុស្តិ៍​​រដ្ឋបាល ​​នាំ​គ្នា​ចុះ​ទៅ​ភ្លាម ប៉ុន្តែ​ពេល​ទៅ​ដល់​ឃើញ​ជនសង្ស័យ​ដើរ​ចេញ​មក​ក្រៅ​វិញ លុះ​​ក្រឡេក​​មើល​ខាងក្នុង​ផ្ទះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​​សន្លប់ រាង​កាយ​អាក្រាត​ល្វែង​ក្រោម និង​មាន​ទឹកកាម​ប្រឡាក់​លើ​ខ្លួន​ទៀត។

ករណីនេះ ​សន្និដ្ឋាន​បា​​ន​ថា​ ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ ហើយដោយ​សារ​ជន​រង​គ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ទៀត ទើប​ពេល​ត្រូវ​គេ​ចាប់រំលោភ ​ដោយ​ប្រើ​កំលាំង​ខ្លាំង​ធ្វើឱ្យ​​សន្លប់​បែប​នេះ​តែ​ម្តងទៅ។ ​ជន​សង្ស័យល្មោភកាមនេះ បានឃាត់ខ្លួមភ្លាម និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការតាមច្បាប់។ រីឯស្ដ្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ព្យាបាល​​នៅមន្ទីរបង្អែក ។

ពិតជាគួរ​ខ្លាចនិងឈឺចាប់បំផុត​សម្រាប់ក្រុមគ្រួសារ​ ហើយ​ពិសេស​គឺម្ចាស់​ខ្លួន (ស្ត្រីរងគ្រោះ) មិនដឹងថា គាត់ឈឺចាប់បែបណានោះទេ ។ ដូច្នេះ សូម​កម្លាំងមានសមត្ថកិច្ច ត្រូវតែ​ស្រាវជ្រាវ និង​ចាត់​ការ​​លើ​ជន​សង្ស័យ​​ ​ដើម្បី​រកយុត្តិធម៌ជូនស្ត្រីរង​គ្រោះ ។ មហាជន​ខ្លះ​បាននិយាយថា អត់ជឿថា ជនសង្ស័យនេះ​មនុស្សឡប់​សតិ​នោះទេ ។

នេះ​ជារឿងមួយ​ សម្រាប់​ចែករំលែក​ដល់​បងប្អូនទាំងអស់ ត្រូវបង្កើនការការពារសុវត្ថិភាព​របស់ខ្លួនឯង ឱ្យបានខ្ពស់បំផុត ។​

អត្ថបទសរសេរ ដោយ