ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​បន្ត​សវនាការ​សំណុំរឿង ឡាយ វណ្ណៈ អតីត​អភិ​​បាល​ខេត្តតាកែវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បន្ត​សវនាការ​រឿង​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដោយ​ចោទប្រកាន់​ពី​សំណុំរឿង​នៃ​ការ​ស្លាប់​របស់​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បន្ត​សវនាការ​រឿង​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដោយ​ចោទប្រកាន់​ពី​សំណុំរឿង​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អ្នក​មេម៉ាយ​កូន​៣​រូប​ស្រស់ ដែល​អំពើ​ឃាតកម្ម ដោយ​ស្នាដៃ​ប្រុស​ស្នេហ៍​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ។

គួរ​រំលឹក​ថា សំណុំរឿង​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អ្នក​មេម៉ាយ​កូន​៣​រូប​ស្រស់ ដែល​ម្តង​ថា ជា​រឿង​អត្តឃាត​ដោយ​ចង​.​ក ម្តង​ថា​ជា​អំពើ​ឃាតកម្ម ដោយ​ស្នាដៃ​ប្រុស​ស្នេហ៍​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា សាលាដំបូង​រាជធានី បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ​ម្តង​រួច​មក​ហើយ ។

ហើយ​អង្គ​សវនាការ​នេះ ដឹកនាំ​ដោយ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង និង​ជាដើម​បណ្តឹង​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ មាន​៤​នាក់ ត្រូវ​បាន​នាំ​មក​ឈរ​មុខ​ក្រចកសេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​សាកសួរ​ដេញដោល លើ​សំណុំរឿង​ឃាតកម្ម​ដែល​លាន់​ខ្ទ័រ​ខ្ទារ​ប៉ុន្មាន​ខែ​កន្លង​មកនេះ ។

ជនជាប់ចោទ​មាន ១-​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខែ​ត្ត​តាកែវ ២-​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ (​ពីរ​នាក់​បងប្អូន​) ជាប់ចោទ​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើកបរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណៈ និង​៤-​ឈ្មោះ ជឹ​ម សា​វុ​ធ ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជាប់ចោទ​ពី​បទ លាក់បាំង​តម្រុយ​តាម​មាត្រា ៥៣២​នៃ​ក្រមព្រហ្មទណ្ឌ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ