ស្រា​បៀរ Anchor កម្រិត​អាល់កុល 2% ប្រកាស​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ Anchor Radler Lemon កំប៉ុង​បញ្ច្រាស​ថ្មី ដែល​មាន​កម្រិត​អាល់កុល​តែ​2% បាន​ប្រកាស​បើក​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​ពិធី​ប្រកាស​នេះ បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារិក នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៩ ។

លោក Moon Yoo នាយក​ផ្នែក​ទី​ភ្សា​រ​នៃ​ក្រុមហ៊ុន Cambodia Brewery Limited បាន​មាន​ប្រសាសន៍​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​លក់​ស្រា​បៀរ​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន គឺ​ស្រា​បៀរ​អាន់​ឆ័​រ Radler Lemon ដែល​ជា​ស្រា​បៀរ​មាន​រសជាតិ​ក្រូចឆ្មា ធម្មជាតិ មាន​ជាតិ​អាល់កុល​តែ​២%​ប៉ុណ្ណោះ ។ ប្រភេទ​ស្រា​បៀរ​នេះ​ស័ក្តិសម​សម្រាប់​យុវវ័យ ពីព្រោះ​ប្រភេទ​ស្រា​បៀរ​នេះ ធ្វើ​អោយ​អតិថិជន​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​ចង់​ដឹង ចង់​ស្គាល់​រសជាតិ​ពិសេស​នៃ​ស្រា​បៀរ​នេះ ។

លោក​បន្ត​ថា ខណៈ​ទីផ្សារ​ស្រា​បៀរ​កំពុង​រីក​ចម្រើន យើង​ជឿជាក់​ថា ផលិតផល​ថ្មី​នេះ នឹង​មានការ​ពេញ​និយម​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម ដែល​បើកឱកាស​ថ្មី និង​ទាក់ទាញ​អតិថិជន​ថ្មី និយម​​ចូល​ចិត្ត​ប្រភេទ​ស្រា​បៀរ​នេះ ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវកា​របស់​អតិថិជន​ដែល​មាន​ស្រាប់ ។

ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៃ​ស្រា​បៀរ ដែល​មានគុណ​ភាព​ខ្ពស់​ជាមួយ​រសជាតិ​ក្រូចឆ្មា​ធម្មជាតិ គ្មាន​សារធាតុ​បន្ថែម​រសជាតិ តែ​មាន​ពណ៌​ស្រស់​បែប​ធម្មជាតិ ។

Anchor Radler Lemon ផ្ដល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ទ្វេរ​ដង និង​ភាព​រីករាយ​ដ៏​លើសលប់ ព្រមទាំង​ជួយ​បំបាត់​ស្រេកទឹក​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​រសជាតិ​ត្រជាក់​ស្រស់ស្រាយ ងាយស្រួល​ពិសារ ឈ្ងុយ​ឆ្ងាញ់​ជាប់មាត់ ជាប់ចិត្ត​ពី​រសជាតិ​ក្រូចឆ្មា​ធម្មជាតិ និង​ស្រា​បៀរ​ថ្មី​ស្រស់​ល្អ​ឥត​ខ្ចោះ រសជាតិ​ស្រាល​ស្រទន់ ស័ក្ដិសម​បំផុត​សម្រាប់​ប្រទេស ក្នុង​តំបន់​ត្រូ​ពិ​ក​ដូច​ជា​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ថា ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​អ​ធឹ​ក​អធម​ឡើង​នោះ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី Anchor Radler Lemon Mini-concert ដែល​កម្មវិធី​នេះ នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​បី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម ដោយ​មានការ​ចូលរួម​ពី​សិល្បៈករ​ល្បី​ៗ ជា​ច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ​សហការ

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ