ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ​អូស្ត្រាលី​ធំ​មួយ គ្រោង​​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ធ្វើ​បទ​បង្ហាញ​អចលនទ្រព្យ​អូស្ត្រាលី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ក្រោម​ការ​ចូលរួម​សហការ​រវាង ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​អូស្ត្រាលី Crown Reality International និង​ដៃគូ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃអាទិត្យ ទី​១៧…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ធ្វើ​បទ​បង្ហាញ​អចលនទ្រព្យ​អូស្ត្រាលី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ក្រោម​ការ​ចូលរួម​សហការ​រវាង ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​អូស្ត្រាលី Crown Reality International និង​ដៃគូ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃអាទិត្យ ទី​១៧ នៅ​ភោជនីយដ្ឋាន Topaz ។

Stephy Steph

គួរ​បញ្ជាក់​ផង​ដែរ​ថា Crown Reality International គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ជួយ​ផ្តល់​ភាព​ងាយ​ក្នុង​ការ​យល់​ដឹង​អំពី​ព័ត៌មាន​អចលនទ្រព្យ ក៏​ដូច​ជា​ការ​ទិញ លក់​ផ្សេង​ៗ​ទៀត ដែល Crown Reality International គ្រោង​នឹង​សហការ​បង្កើន​ដៃគូ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

កញ្ញា យុយ សុ​ផានិត នាយក​ប្រតិបត្តិ N.A Brimex,. CO, LTD ក៏​ជា​អ្នកតំណាង Crown Reality International ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា «​ដោយសារ​ការ​មើលឃើញ​អំពី​ស្ថេ​រ​ភាព​ផ្នែក​សេដ្ឋកិច្ច និង​បញ្ជូន​កូន​បន្ត​ការ​សិក្សា​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​អូស្ត្រាលី បាន​ក្លាយជា​ប្រធាន​បទ​ដែល​ពេញ​និយម​សម្រាប់​ប្រជាជន​ខ្មែរ ទើប​ខ្ញុំ​សម្រេចចិត្ត​ទទួល​ធ្វើ​ជា​អ្នកតំណាង Crown ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​ខ្មែរ​ដែល​មាន​បំណង​ចង់​បញ្ជូន​កូន ឬ​មាន​អចលនទ្រព្យ​ផ្ទាល់ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​»​។

Stephy Steph

កញ្ញា​បន្ត​ទៀត​ថា «​លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​សង្កេត​ឃើញ​អំពី​ចំណុច​គួរ​ឱ្យ ចាប់អារម្មណ៍​មួយ​ចំនួន​ទៀត​នោះ គឺ សុវត្ថិភាព និង​ការ​ជឿ​ទុកចិត្ត​អំពី​ប្រព័ន្ធ​ក្នុង​ការ​បង់ប្រាក់​ផង​ដែរ ដែល​អាច​ឱ្យ​ប្រជាជន​ខ្មែរ​មានការ​ទុកចិត្ត​ទោះបីជា អចលនទ្រព្យ​នៅ​ក្រៅប្រទេស​យ៉ាងណា​ក្តី​»​។

បន្ថែម​ពី​នេះ​ទៅ​ទៀត កម្មវិធី​បទ​បង្ហាញ​នេះ ក៏​មានការ​ចូលរួម​ពី​ម្ចាស់​គម្រោង​អចលនទ្រព្យ «WaterPoint Resident», នាយក​ប្រតិបត្តិ Crown Reality International និង​អ្នកចូលរួម​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​អចលនទ្រព្យ​ប្រមាណ ៥០​នាក់ នៅ​ឯ​ភោជនីយដ្ឋាន Topaz ផង​ដែរ។

Stephy Steph

បើ​តាម​ការ​លើក​ឡើង​ពី Mr. Luke Vaughan នាយក​ប្រតិបត្តិ Crown Reality International បាន​ថ្លែង​ក្នុង​បទ​បង្ហាញ​ថា «​ខ្ញុំ​សម្រេចចិត្ត​ក្នុង​ការ​យក​គម្រោង អចលនទ្រព្យ​ដែល​ស្ថិត​នៅ​ក្នុង Gold Coast ប្រទេស​អូស្ត្រាលី មក​ធ្វើ​បទ​បង្ហាញ​ថ្ងៃនេះ ព្រោះ​ទី​នេះ​ជា​តំបន់​ដែល​រាជ​រដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លាំង​បំផុត ខណៈ​ពេល​ដែល​អត្រា​ប្រជាជន Sydney និង Melbourne បាន​កើនឡើង​ហួសកំណត់ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ Gold Coast គឺជា​ទីកន្លែង​ដែល​បណ្តំ​ទៅ​ដោយ​សាកលវិទ្យាល័យ​លំដាប់ ក្នុង​ពិភពលោក​»​។

Stephy Steph

បទ​បង្ហាញ​អចលនទ្រព្យ​ដ៏​ពិសេស​នេះ បាន​បញ្ចប់​ទៅ​ជាមួយនឹង​ការ​ពិសា​អារ​ហារ​ថ្ងៃត្រង់ បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​នោះ​ជាមួយ​ស្នាមញញឹម​រីករាយ​ពី​អ្នកតំណាង​ទាំងអស់ និង​ចំណាប់អារម្មណ៍​ពី​អ្នកចូលរួម​ផង​ដែរ ហើយ Crown Reality International បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​សហការ​ឱ្យ​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​គម្រោង​ជា​ច្រើន​ទៀត​មក​ប្រទេស​កម្ពុជា​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ