ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ទាំងនេះ​នឹង​​បង្ហាញ​ថា អ្នក​កំពុង​​​អប់រំ​​កូនខុសហើយ

5 ឆ្នាំ មុន

ខាងក្រោម​នេះនឹង​បង្ហាញ​អ្នក​ពី​ការ​អប់រំ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​កើត​មាន​បញ្ហា​។ តើ​មាន​អ្វី​ខ្លះទៅ? ១- ប្រសិនជា​កូន​របស់​អ្នក​តែងតែមាន​ចេតនា​រំខាន​ដល់​អ្នក នោះ​មាន​ន័យ​ថា​អ្នក​ពុំ​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​គេ​ឡើយ​។ ដូចនេះ គេ​ក៏​មក​រក​ភាព​កក់ក្តៅ​នេះ​ដោយ​ខ្លួនឯង​ពី​អ្នក​។ ២- នៅ​ពេល​ដែល​កូន​អ្នក​ស្រាប់តែ​រៀន​ចេះ​កុហក នោះ​មាន​ន័យ​ថា​អ្នក​ធ្លាប់​មាន​ទ​ង្វើ​នេះ…

ខាងក្រោម​នេះនឹង​បង្ហាញ​អ្នក​ពី​ការ​អប់រំ​ដែល​ធ្វើ​ឲ្យ​កូន​អ្នក​កើត​មាន​បញ្ហា​។ តើ​មាន​អ្វី​ខ្លះទៅ?

១- ប្រសិនជា​កូន​របស់​អ្នក​តែងតែមាន​ចេតនា​រំខាន​ដល់​អ្នក នោះ​មាន​ន័យ​ថា​អ្នក​ពុំ​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​គេ​ឡើយ​។ ដូចនេះ គេ​ក៏​មក​រក​ភាព​កក់ក្តៅ​នេះ​ដោយ​ខ្លួនឯង​ពី​អ្នក​។

២- នៅ​ពេល​ដែល​កូន​អ្នក​ស្រាប់តែ​រៀន​ចេះ​កុហក នោះ​មាន​ន័យ​ថា​អ្នក​ធ្លាប់​មាន​ទ​ង្វើ​នេះ ទើប​គេ​រៀន​តាម។

៣- នៅ​ពេល​ដែល​កូន​ខ្វះ​ជំនឿ​ចិត្ត មាន​ន័យ​ថា​អ្នក​ផ្តល់​គំនិត​ដល់​គេ​ច្រើន​ជាង​ការ​លើកទឹកចិត្ត​។

៤- នៅ​ពេល​ដែល​កូន​អ្នក​ពុំ​ហ៊ាន​ប្រឈម​មុខ​ដោយ​ខ្លួនឯង នោះ​មាន​ន័យ​ថា​នៅ​ពេល​ដែល​គេ​នៅ​តាំងពី​តូច អ្នក​តែងតែ​ស្តីបន្ទោស​ឲ្យ​គេ​នៅ​ចំពោះ​មុខ​មហាជន​។

៥- នៅ​ពេល​ដែល​កូន​អ្នក​ប្រែជា​ពុំ​ក្លាហាន មាន​ន័យ​ថា​អ្នក​តែងតែ​ជួយ​ដោះស្រាយ​គេ​គ្រប់​រឿង ទើប​ធ្វើ​ឲ្យ​គេ​កំសាក​។

៦- នៅ​ពេល​ដែល​កូន​អ្នក​កើត​មានចិត្ត​ច្រណែន​ច្រើន មាន​ន័យ​ថា​អ្នក​ចូល​ចិត្ត​យក​កូន​អ្នក​ដទៃ​មក​ប្រៀប​នឹង​កូន​របស់​ខ្លួន​។

៧- នៅ​ពេល​ដែល​កូន​របស់​អ្នក​តែងតែ​ខឹង មាន​ន័យ​ថា​អ្នក​ផ្តល់​ការ​សរសើរ និង​លើកទឹកចិត្ត​ដល់​គេ​មិន​បាន​គ្រប់គ្រាន់​។

៨- នៅ​ពេល​ដែល​កូន​គ្មាន​សុជីវធម៌ មាន​ន័យ​ថា​អ្នក​ធ្វើ​គំរូ​ឲ្យ​គេ​មើល​មុន ទើប​គេ​រៀន​តាម​អ្នក​ពីក្រោយ​។ ដូចនេះ អ្នក​គួរតែ​កែ​ទម្លាប់​ចេញ ទើប​អាច​អប់រំ​កូន​ឲ្យ​ក្លាយជា​ក្មេង​ដែល​ល្អ​ម្នាក់​៕ (ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ