ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យណាស់!

5 ឆ្នាំ មុន
  • ភ្នំពេញ

ខែកុម្ភៈ​នេះ​ ជម្ងឺ​ជ្រូក​ឆ្កួត​…​ជម្ងឺ​ដែល​ឆ្លង​មក​ពី​ប្រទេស​អាហ្វ្រិក​…​កំពុង​យាយី​ជ្រូក​នៅ​ប្រទេស​វៀតណាម .បានឃើញ​អាជ្ញាធរ​ប្រទេស​វៀតណាម​…​ចាប់​រឹបអូស​ជ្រូក​ទាំង​ឡាន​ៗ​យក​ទៅ​កប់​ចោល​ទាំង​រស់​…បញ្ជាក់​ថា ប្រទេស​ជិតខាង​យើង​កំពុង​ប្រើ​កណ្តាប់ដៃ​ដែក​…​បោសសំអាត​ជ្រូក​ដែល​មាន​ជម្ងឺ​…​ជីករណ្តៅ​កប់​ចោល ។ ជាមួយ​រឿង​ប្រទេស​គេ​កំពុង​យក​ជ្រូក​កប់​ចោល​…​វា​ស្រាប់តែ​ឈ្មួញ​ខ្មែរ​នាំ​ជ្រូក​ចូល​ពី​ស្រុក​យួន​មួយ​ថ្ងៃ​ៗ​រាប់រយ​រាប់​ពាន់​ក្បាល​…​នាំ​ចូល​មិន​ចេះ​អស់ ។ នាំ​ចូល​ប៉ុន្មាន​ថ្ងៃនេះ​តាម​ខេត្តស្វាយរៀង​…​តាម​ខេត្តតាកែវ ។​ល ។…

ខែកុម្ភៈ​នេះ​ ជម្ងឺ​ជ្រូក​ឆ្កួត​…​ជម្ងឺ​ដែល​ឆ្លង​មក​ពី​ប្រទេស​អាហ្វ្រិក​…​កំពុង​យាយី​ជ្រូក​នៅ​ប្រទេស​វៀតណាម .បានឃើញ​អាជ្ញាធរ​ប្រទេស​វៀតណាម​…​ចាប់​រឹបអូស​ជ្រូក​ទាំង​ឡាន​ៗ​យក​ទៅ​កប់​ចោល​ទាំង​រស់​…បញ្ជាក់​ថា ប្រទេស​ជិតខាង​យើង​កំពុង​ប្រើ​កណ្តាប់ដៃ​ដែក​…​បោសសំអាត​ជ្រូក​ដែល​មាន​ជម្ងឺ​…​ជីករណ្តៅ​កប់​ចោល ។ ជាមួយ​រឿង​ប្រទេស​គេ​កំពុង​យក​ជ្រូក​កប់​ចោល​…​វា​ស្រាប់តែ​ឈ្មួញ​ខ្មែរ​នាំ​ជ្រូក​ចូល​ពី​ស្រុក​យួន​មួយ​ថ្ងៃ​ៗ​រាប់រយ​រាប់​ពាន់​ក្បាល​…​នាំ​ចូល​មិន​ចេះ​អស់ ។

នាំ​ចូល​ប៉ុន្មាន​ថ្ងៃនេះ​តាម​ខេត្តស្វាយរៀង​…​តាម​ខេត្តតាកែវ ។​ល ។ មួយ​ថ្ងៃ​ៗ​រាប់រយ​ក្បាល​នៅឡើយ ។ មិនមែន​នាំ​ចូល​ពេល​ថ្ងៃ​ទេ ខ្លាច​គេ​ឃើញ​…​ច្រើន​តែ​នាំ​ចូល​ពេល​យប់​អធ្រាត្រ​…​នាំ​ចូល​ដោយ​សេរី​ដូច​ទឹកបាក់​ទំនប់ ។

ចំណែក​មន្ត្រី​ច្រកព្រំដែន​មាន​សមត្ថកិច្ច​គ្រប់​ម៉ាក​…​ជា​ពិសេស​ពេទ្យសត្វ​…​ប្រចាំការ​គ្មាន​ឱ្យ​របូតរលូត​ដោយ​សេរី​ទេ​…​គឺ​រាប់​ក្បាល​គិតលុយ ។

ដល់​ពេល​សួរនាំ​ទៅ​…​ពេទ្យសត្វ​ក៏​រាប់​ក្បាល​យក​លុយ​ដូច​គេ​ដែរ​…​អត់​ឃើញ​ពេទ្យសត្វ​ពិនិត្យ​សុខភាព​សត្វ​ជ្រូក​ក្រហម​ទាំងនោះ​ទេ​…​គឺ​អត់ !

សង្ស័យ​ណាស់​ជ្រូក​ក្រហម​រាប់​ម៉ឺន​ក្បាល​…​ចាប់ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មក​ដល់​ថ្ងៃនេះ​…​វា​ឆ្លៀត​ចូល​មក​ជាមួយ​អា​ជ្រូក​ឆ្កួត​ដែល​យួន​កំពុង​ជ្រួល​ចាប់​យក​ទៅ​កប់​ចោល​ហ្នុ​ង​ដែរ​ទេ​ដឹង ?

គ្មាន​ប្រភព​ណា​អាច​ឆ្លើយ​បាន​ទេ​…​ព្រោះ​អ្នក​ដែល​មាន​ជំនាញ​…​ជាប់​សង្ស័យ​រាប់​ក្បាល​ជ្រូក​យក​លុយ​ដូច​គេ​ដែរ​…​រឿង​អី​ដឹង​ជ្រូក​ឈឺ​មិន​ឈឺ ?

ចំណែក​ឈ្មួញ​នាំ​ជ្រូក​ចូល​ពី​ស្រុក​យួន​…​បើ​ប៉ះ​ចំ​ជ្រូក​ដែល​ស្រុក​យួន​កំពុង​មាន​បញ្ហា​…​សម្រុក​នាំ​ចូល​មិន​ចេះ​អស់បែប​នេះ​…​ត្រូវប៉ាន់​ណាស់​…​ព្រោះ​សង្ស័យ​ជួនកាល​ចំ​ជ្រូក​ដែល​គេ​ត្រៀម​កប់​ចោល​…​កាន់តែ​ត្រូវប៉ាន់​ធំ​ទៀត​…​ប៉ះ​ចំ​ពេទ្យសត្វ​រាប់​ក្បាល​ទៀត​…​ពិតជា «​ហុងស៊ុយ​» ធំ​ណាស់​…​េ​ហ ! េ​ហ

អត្ថបទសរសេរ ដោយ