ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាម​ខ្មៅ​ក្រោម​ភ្នែក​អាច​ដោះស្រាយ​បាន

5 ឆ្នាំ មុន

ប្រសិនបើ​អ្នក​គេង​បាន​គ្រប់គ្រាន់ ហើយ​នៅ​តែ​មាន​ស្នាម​ខ្មៅ​នៅ​ក្រោម​ភ្នែក​ទៀត​នោះ វា​គឺ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ។ ការ​អស់កម្លាំង មិនមែន​ជា​ហេតុផល​តែ​មួយ​គត់ សម្រាប់​ការ​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​នោះ​ឡើយ ។ អ្វី​ដែល​លេច​ឡើងជា​ពណ៌​ខ្មៅ​នៅ​ក្រោម​ភ្នែក ពេល​ខ្លះ…

ប្រសិនបើ​អ្នក​គេង​បាន​គ្រប់គ្រាន់ ហើយ​នៅ​តែ​មាន​ស្នាម​ខ្មៅ​នៅ​ក្រោម​ភ្នែក​ទៀត​នោះ វា​គឺ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ។ ការ​អស់កម្លាំង មិនមែន​ជា​ហេតុផល​តែ​មួយ​គត់ សម្រាប់​ការ​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​នោះ​ឡើយ ។ អ្វី​ដែល​លេច​ឡើងជា​ពណ៌​ខ្មៅ​នៅ​ក្រោម​ភ្នែក ពេល​ខ្លះ គ្រាន់តែ​ជា​រឿង​ធម្មតា​នៃ​ភាព​ចាស់​តែ​ប៉ុណ្ណោះ ។

នៅ​ទី​នេះ​ជា​រឿង​មួយ​ចំនួន​នៃ​មូលហេតុ​ជា​ទូទៅ​បំផុត​នៃ​ការ​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ៖ •​អា​លែ​ក​ស៊ី •​ជំងឺ​ត្រអក •​ជំងឺ​រលាក​ស្បែក •​ការ​អស់កម្លាំង •​តំណរ​ពូជ​ដែល​មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក •​ភាព​មិន​ប្រក្រតី​សារធាតុ​ពណ៌ ទាំងនេះ​គឺជា​ការ​ព្រួយបារម្ភ​ជា​ពិសេស​សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ និង​អាស៊ី ។ •​ការ​ញី​ភ្នែក •​ការ​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ផលិត​ជាតិ​មេឡានីន​ច្រើន​ជាង​សារធាតុ​ពណ៌​ដែល​ផ្តល់​ពណ៌​ស្បែក​របស់​ខ្លួន ។ • ស្បែក​ស្តើង និង​ការ​បាត់បង់​នៃ​ជាតិ​ខ្លាញ់ និង collagen ជា​ទូទៅ​ដោយសារ​ភាព​ចាស់​អាច​ធ្វើ​ឲ្យ​សរសៃឈាម​ពណ៌​ក្រហម ខៀវ​នៅ​ក្រោម​ភ្នែក​របស់​អ្នក ។

ទោះជា​យ៉ាងណា ការ​មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ជា​ធម្មតា គឺ​មិនមែន​ជា​បញ្ហា​វេជ្ជសាស្ត្រ​ធ្ងន់​ទេ ហើយ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​អាច​ជា​អ្វី​ដែល​អ្នក​ត្រូវការ ដើម្បី​ជួយ​គ្រប់គ្រង​ស្ថានភាព​នេះ ។ កម្រិត​ស្រាល​ទៅ​មធ្យម​នៃ​ការ​មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក ជា​ញឹកញាប់​ឆ្លើយ​តប​យ៉ាង​ល្អ​ទៅ​នឹង​ការ​ព្យាបាល​មាន​លក្ខណៈ​សាមញ្ញ និង​មាន​តម្លៃ​ថោក​ដូច​ជា​៖

១- ស្អំ​ទឹកកក​៖ ព្យាយាម​ស្អំ​ទឹកកក​ដោយ​ដាក់​ទឹកកក​ក្នុង​ក្រណាត់​ទន់​មួយ ដើម្បី​កាត់​បន្ថយ​ជា​បណ្តោះ​អាសន្ន​នៅ​ការ​រីក​នៃ​សរសៃឈាម​ក្រោម​ភ្នែក និង​ការ​មាន​ពណ៌​ខុស​ប្រក្រតី​នេះ ។

២- បន្ថែម​ខ្នើយកើយ​៖ លើក​ក្បាល​របស់​អ្នក​ជាមួយនឹង​ខ្នើយ​ពីរ ឬ​ច្រើន ដើម្បី​ការពារ​នូវ​ការ​ហើម​ដែល​កើត​មាននៅ​ពេល​ដែល​សារធាតុ​រាវ​នៅ​ប្រមូលផ្តុំ​នៅ​ក្នុង​ត្របកភ្នែក​ខាងក្រោម​របស់​អ្នក ។

៣ -​គេង​បន្ថែម​ទៀត​៖ បើ​ទោះបីជា​ការ​គេង​ពេល​យប់​តិច​ជា​ធម្មតា​មិន​បណ្តាល​ឲ្យ​មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ក៏​ដោយ ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ស្លេកស្លាំង និង​រូង​ភ្នែក ដូច្នេះ​ស្រមោល និង​រង្វង់​ដែល​អ្នកមាន​រួច​ហើយ​នោះ​បាន​ក្លាយទៅជា​មើលឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ