ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​​ណាស់​! មួយ​គ្រួសារ​ជួប​គ្រោះ​ស្លា.ប់​ឪពុក​ម្តាយ រីឯ​កូន​ៗ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ឪពុក​ម្តាយ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​កូន​ៗ​ចំនួន​២​នាក់​បាន​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​២៣ កុម្ភៈ ២០១៩ នៅ​លើ​ផ្លូវ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ឪពុក​ម្តាយ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​កូន​ៗ​ចំនួន​២​នាក់​បាន​រង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​២៣ កុម្ភៈ ២០១៩ នៅ​លើ​ផ្លូវ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០-៥១ ភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។

ភាគីខាង​​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ចំនួន​៤​នាក់​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពាក់ស្លាក​​លេខ ​ព្រៃវែង ១F-២៣៨៦​ បើកបរ​ដោយ​ឈ្មោះ វ៉ា វ៉ា​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្តី បាន​ស្លាប់ ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ ក្នុង​នោះ​១-​ឈ្មោះ​អូន ភាស់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ ត្រូវជា​ប្រពន្ធ បាន​ស្លាប់ ២-​ឈ្មោះ វ៉ា វ៉ា​ន់​ថា ភេទ​ស្រី អាយុ​៧​ឆ្នាំ ត្រូវជា​កូន បាន​រង​របួសស្រាល និង​៣-​ឈ្មោះ វ៉ា សា ភេទ​ប្រុស អាយុ​៩​ខែ ត្រូវជា​កូន បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​តា​ម៉ោង ឃុំ​ព្រៃ​រន្ទះ ស្រុក​ពារាំង ខេត្តព្រៃវែង ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វុ៊យ​សូ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៦១២៧ មាន​សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-០៩២៥ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​២​នាក់ និង​របួសស្រាល​២​នាក់ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​បញ្ជូន​កុមារ​២​នាក់​ជា​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​២​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ដើម្បី​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួច រថយន្ត និង​ម៉ូតូ​ខាងលើ​ត្រូវ​បាន​សមត្ថ​កិ​ច​ក្រុង​ច្បារមន​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​បន្ត​នី​តី​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ