ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​នឹក​ស្មាន​សមត្ថកិច្ច​បង្ក្រាប​បាន​ដល់​ថ្នាក់​ហ្នឹង​…​រហូត​បិទ​ក្លឹ​ប Rock ចោល !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មិនធម្មតា​ឡើយ​ក្នុង​ការ​បង្ក្រាប​សម្បុក​គ្រឿងញៀន​ដ៏​ធំ​មួយ​កាលពី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ ( Rock) ។…

រាជធានី​ភ្នំពេញ ៖ ពិតជា​មិនធម្មតា​ឡើយ​ក្នុង​ការ​បង្ក្រាប​សម្បុក​គ្រឿងញៀន​ដ៏​ធំ​មួយ​កាលពី​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ ( Rock) ។

ក្នុង​ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅ​គគុក​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​រហូត​ទៅ​ដ​លយ​ជាង​៣០០​នាក់ ក្នុង​នោះ​ក៏​មាន​ជនជាតិ​ចិន​ចំនួន​១៤​នាក់ និង​ដក​ហូ​ង​ថ្នាំ​ញៀន​បាន​ជាង​៣៩​គីឡូក្រាម អាវុធ​ខ្លី​ចំនួន​១​ដើម រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

យោង​ទៅ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Facebook Page) របស់​លោក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​សរសេ​ថា ៖«​យប់មិញ​ខ្ញុំ និង​ស្នងការ​រង​ជា​ច្រើន​រូប ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock ដោយ​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង​៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​៣៩​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី​១​ដើម !!» ៕

ចុចអាន ៖ ទីបំផុត​ក្លឹ​ប​កំសាន្ត Rock បិទ​ជា​ស្ថាពរ​ហើយ​ក្រោយ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​១

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ