ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ក្លឹ​ប​កំសាន្ត Rock បិទ​ជា​ស្ថាពរ​ហើយ​ក្រោយ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​រាជធានី​ភ្នំពេញក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍​ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញបាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រាយ​​ធំ​មួយ​នៅ​ក្នុង​មណ្ឌល​កំសាន្ត Rock អស់​រយៈពេល​ជា​ច្រើន​ម៉ោង ​។ ​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុសស្រីរហូត​ទៅ​ដល់​ចំនួន៣១៥នាក់…

រាជធានីភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​រាជធានី​ភ្នំពេញក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍​ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញបាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រាយ​​ធំ​មួយ​នៅ​ក្នុង​មណ្ឌល​កំសាន្ត Rock អស់​រយៈពេល​ជា​ច្រើន​ម៉ោង ​។

​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុសស្រីរហូត​ទៅ​ដល់​ចំនួន៣១៥នាក់ ដកហូត​ថ្នាំ​ញៀន​បាន​មួយ​ចំនួន​ធំ និង​បាន​ធ្វើការ​បិទ​អាជីវកម្ម​មណ្ឌល​កំសាន្ត Rock ដែល​ជា​កន្លែង​កំសាន្ត​ដ៏​ធំ​ជាងគេ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ​ ។​ ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​យ​ប​យ​ថ្ងៃ​ទី២២ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅ​មណ្ឌល​កំសាន្ត Rock ដែល​មាន​ទីតាំង​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ១១យប់​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ​​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​អំពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្ន​ង​ការនគរបាល​រាជធានី​ភ្នំពេញបាន​ធ្វើការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​មណ្ឌល​កំសាន្ត Rock ​​​ដោយ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរកម្លាំង​មា​ន​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ប្រុសស្រីសរុប​ចំនួន៣១៥នាក់ រួម​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុង​មណ្ឌល​កំសាន្ត Rock ខាងលើ​នេះមនុស្ស​ប្រុសស្រីទាំង៣១៥នាក់ ដែល​ចាប់​ឃាត់ខ្លួនរួម​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ដែល​ដកហូត​បានក៏​បាន​នាំ​ខ្លួន​ទៅ​កាន់​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ។ ​ចំណែកឯ​មណ្ឌល​កំសាន្ត Rock ក៏​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ​ធ្វើការ​បិទ​អាជីវកម្ម​ជា​ស្ថាពរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ