ក្រុមហ៊ុនក្នុងស្រុកបោះទុន20លានដុល្លារវិនិយោគលើវិស័យទឹកស្អាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុងខេត្តកំពត តាមរយៈការសាងសង់ស្ថានីយសំខាន់ៗចំនួនពីរនៅក្នុងខេត្តភូមិភាគនិរតីមួយនេះ ។
ការដ្ឋានដែលជាស្ថានីយចែកចាយទឹកនេះ ទី១ មានទីតាំងផលិតនៅចំណុចអតីតព្រលានយន្តហោះកកេះក្រុងកំពត ដោយយកទឹកពីភ្នំកំចាយ។ ចំណែកមួយទៀត នៅទំនប់ប្រទ័ក្សក្រឡាក្នុងស្រុកទឹកឈូ ដោយមួយថ្ងៃអាចផលិតទឹកស្អាតបានមួយម៉ឺនម៉ែត្រត្រីគុណ ។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងពីគម្រោងនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាលកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ៖« ក្រសួងទើបតែយល់ព្រមកាលពីសប្តាហ៍មុន ហើយឥឡូវអ្នកឧកញ៉ាបានចាប់ផ្តើមឈូសឆាយ និងបញ្ជាទិញសម្ភារ និងឧបករណ៍បំពាក់រួចរាល់ហើយនៅការដ្ឋានទំនប់ប្រទ័ក្សក្រឡា »។
លោកបញ្ចាក់ថា ៖« បើតាមការរំពឹងទុកនៅរយៈពេលប្រាំមួយខែទៀត ខេត្តកែប និងផ្នែកខ្លះនៃស្រុកទឹកឈូ នឹងទទួលបានទឹកស្អាត ពីការដ្ឋានទំនប់ប្រទ័ក្សក្រឡានេះ ប្រើប្រាស់ហើយ »។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តថា ការផ្តល់អាទិភាពវិនិយោគិនក្នុងស្រុក ជាងក្រុមហ៊ុនបរទេស ព្រោះយល់ឃើញថា ប្រាក់ចំណូលទាំងឡាយពិតជាមិនយកទៅណាទេ ក្រៅពីចាយវាយវិលក្នុងស្រុក ។ លើសពីនេះរាជរដ្ឋាភិបាលក៏អាចនឹងអនុគ្រោះពន្ធ ចំពោះការ នាចូលនូវសម្ភារ បរិក្ខារនានាសម្រាប់បំពាក់ និងសាងសង់ការដ្ឋានផលិតទឹកស្អាតទាំងពីរនេះផងដែរ ។
ខេត្តកំពតមានរោងចក្រផលិតស្អាតរបស់រដ្ឋចំនួនពីរ ដែលមានសមត្ថភាពអាចផលិតបានជាង១៣.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុន្តែទឹកស្អាតទាំងនោះនៅមិនទាន់អាចចែកចាយឲ្យប្រជាពលរដ្ឋប្រើប្រាស់អស់នៅឡើយទេ ដោយសារកង្វះបច្ចេកទេស និងថវិកាតប្រព័ន្ធបណ្តាញចែកចាយ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ