ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើលោក​នេះ ចង់ខ្លាចរអារហៅ​​Pass Appជិះ​​យប់​ហើយ នារីៗ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា​ បំពាក់​ប្រព័ន្ធ​Pass App បាន​ជាប់ចោទ​ពី​បទ​ប៉ង​ចាប់​នាង​ក្រមុំ​ម្នាក់​រំលោភ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្ងាត់ ហើយ​ឈប់​បត់ជើងតូច ប៉ុន្តែ​មិន​សម្រេច​ដូច​បំណង​ដោយសារ​នាង​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​ត្រូវ​បាន​អ្នក​ភូមិ​និង​អ្នកដំណើរ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើកបរឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា​ បំពាក់​ប្រព័ន្ធ​Pass App បាន​ជាប់ចោទ​ពី​បទ​ប៉ង​ចាប់​នាង​ក្រមុំ​ម្នាក់​រំលោភ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្ងាត់ ហើយ​ឈប់​បត់ជើងតូច ប៉ុន្តែ​មិន​សម្រេច​ដូច​បំណង​ដោយសារ​នាង​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​ត្រូវ​បាន​អ្នក​ភូមិ​និង​អ្នកដំណើរ​នាំ​គ្នា​ដេញ​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ។

កាយវិការ​បែប​នេះ​ កំពុង​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​អ្នក​ប្រកប​របរ​រត់​ឡាំ​ប្រឺ​តា​កង់​៣ ​ដោយ​សុចរិត​ផ្សេង​​ទៀត និង​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

នាង​ក្រ​មុំ​រង​គ្រោះអាយុ​១៩​ឆ្នាំ មានស្រុកកំណើត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​
ភ្នំពេញ និង​ស្នាក់​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ចំណែក​បុរស​អ្នក​រត់​កង់​បី​ឥណ្ឌា មិន​ត្រូវ​បាន​ស្គាល់
អត្ត​សញ្ញាណ​​ទេ តែ​ជា​អ្នក​បើក​ឡាំ​ប្រឺ​តា​កង់​បី​បំពាក់​ប្រព័ន្ធ Pass App ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្ដាល ១AB-១៩៤៣ ។

នាង​និយាយ​ថា មុន​ពេល​កើតហេតុ​ នាង​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ ។ លុះ​ដើរ​​អស់ចិត្ត​ក៏​បាន​បែកផ្លូវ​គ្នា ហើយ​ខណៈនោះ​មិត្តភក្តិ​របស់​នាង​ ក៏​ធានា​ជូន​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ ប៉ុន្តែ​ក្រោយមក​មិត្តភក្តិ​របស់​នាង​ មានការ​រវល់​បន្ទាន់ មិន​បាន​ជូន​នាង​ដល់​ផ្ទះ​ទេ​ គឺ​មក​ដល់​ចំណុច​ស្ពានដែក​ចម្ការ​ដូង​ ក៏​ត្រឡប់​ទៅ​វិញ​ទៅ ។ បន្ទាប់​មក​ នាង​បាន​ហៅ​ឡាំ​ប្រឺ​តា Pass App មួយ​គ្រឿង​ ខាងលើ​ដើម្បី​ជិះ​បន្តដំណើរ​ត្រឡប់​ទៅ​ផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​នាង​ឡើង​ជិះ​ហើយ បាន​ប្រាប់​បុរស​ជា​អ្នកបើកបរ​ឲ្យ​បើក​ឲ្យ​លឿន ព្រោះ​ឪពុក​របស់​នាង​កំពុង​រង់ចាំ​ផ្លូវ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​អ្នក​បើក​នោះ​មិន​រួសរាន់​ទេ​គឺ​បើក​យឺត​ៗ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ​ដែល​ជា​កន្លែង​ស្ងាត់​ក៏​បាន​ឈប់ ហើយ​ពេល​នាង​សួរ​ថា ​«​ឈប់​ធ្វើ​អី​កន្លែង​នេះ​ស្ងាត់​ណាស់​» បុរស​អ្នក​បើក​ឡាំ​ប្រឺ​តា​កង់​បី​នោះ​ប្រាប់​វិញ​ថា «​ឈប់​ជុះនោម​» ។ បន្ទាប់​មក ជន​នេះ​កាន់​ក្រមា​មួយ​ដើរទៅ​បត់ជើងតូច​បាត់​មួយសន្ទុះ ទើប​ត្រឡប់​មក​វិញ ហើយ​យក​ក្រមា​នោះ​ទុក​ខាងក្រោយ​នាង និង​ឆក់​ឱកាស​ធ្វើ​សកម្មភាព​ចាប់​នាង​ក្រៀក​ឱប​ទាំង​កម្រោល​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​នាង​ភិតភ័យខ្លាំង​ណាស់ និង​បាន​ស្រែ​កថា​ ចោរ​ៗ​ហើយ​រើបម្រះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ក៏​បាន​ជួយ​នាង ។ ពេល​នោះ​ក៏​មាន​បុរស​-​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​អ្នកដំណើរ​ជិះ​ម៉ូតូ​ពីក្រោយ មក​ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​ជួយ​ឃាត់​ភ្លាម​ៗ​ទេ ​លុះ​ឃើញ​នាង​យំ​ក៏​បាន​ជួយ​នាង ។

ចំណែក​ជន​កំហូច​ខាងលើ ក្រោយ​ពី​ឃើញ​បែប​នេះ​ ខឹង​ណាស់ និង​បាន​បើក Pass App កៀរ​ម៉ូតូ​អ្នក​ដេញ​តាម​២​នាក់​ប្ដី​ប្រពន្ធ​នោះ បណ្ដាល​ឲ្យ​ដួល​រង​របួសស្រាល ។ បន្ទាប់​មក ជន​នេះ​បាន​បើក​ឡាំ​ប្រឺ​តា​រត់ឡើង​ទៅ​តាម​ផ្លូវ​លេខ​២១៧ លុះ​ទៅ​ដល់​ចំណុច​កែង​ផ្លូវ​ស្តុ​ប​ផ្សារ​ថ្នល់​បត់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ទើបត្រូវ​បាន​២​នាក់​ប្ដី​ប្រពន្ធ​និង​អ្នក​ភូមិ​ឯទៀត​ដេញ​តាម​ទាន់​ចាប់ខ្លួន​បាន ។

ប្រជាពលរដ្ឋ​និយាយ​ថា បន្ទាប់​ពី​ចាប់​ជន​នេះ​បាន​ហើយ ពួក​គាត់​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ចាត់ការ ប៉ុន្តែ​មុន​នឹង​ចាប់ខ្លួន​បាន​គឺ​ឡាំ​ប្រឺតា Pass App​មួយ​គ្រឿង​នេះ ​បាន​បើក​កៀរ​រថយន្ត​១​គ្រឿង​ផង​ដែរ ។ ក្រោយ​​ពេល​នគរបាល​នាំ​ទៅ​ដល់​ប៉ុស្តិ៍ ម្ចាស់​រថយន្ត​មិន​បាន​ប្ដឹងប្ដ​ល់​អ្វី​ឡើយ ចំណែក​នាង​ក្រមុំ​រួម​នឹង​ក្រុម​គ្រួសារ​របស់​នាង​ក៏​មិន​បាន​ប្ដឹងប្ដល់​ដែរ ហើយ​ក្រោយមក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ដោះ​លែង​ទៅ​វិញ​ទាំង​យប់ បន្ទាប់​ពី​ទទួល​ការ​អប់រំ​។

មានការ​ណែនាំ​ថា ការ​ហៅ​ឡាំ​ប្រឺ​តា​កង់​៣ជិះ​ គប្បី​ហៅ​តាម​រយៈ​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន ចៀសវាង​ហៅ​តាម​ផ្លូវ ព្រោះ​ថា បើ​មាន​បញ្ហា​អ្វី​កើតឡើង​ក្រុមហ៊ុន ​គឺជា​ពន្លឺ​ក្នុង​ការ​ស្វែងរក​អត្តសញ្ញាណ​អ្នក​រត់​ឡាំ​ប្រឺ​តា​
នេះ ៕ ​

អត្ថបទសរសេរ ដោយ