ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រាក់​ទាប ទំនុកចិត្ត​ខ្ពស់ សម្រាប់​ការ​ទិញ ផ្ទះ​មេគង្គ ចាប់ពី​ថ្ងៃនេះ​តទៅ …

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ព​ញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ…

រាជធានី​ភ្នំ​ព​ញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធីត បាន​ប្រារព្ធ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​ជូន​អតិថិជន ផ្ទះ​មេគង្គ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ការិយាល័យ​លក់ ផ្ទះ​មេគង្គ សួន​ឧស្សាហកម្ម ខេ អឹ​ម អេ​ច ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ មាន​អ្នកចូលរួម ៥០​នាក់ ។

ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​ជូន​អតិថិជន ផ្ទះ​មេគង្គ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ជួយ​​ប្រជាជន​កម្ពុជា​ឲ្យ​មានផ្ទះ​ល្អ​ប្រសើរ​សម្រាប់​ស្នាក់​នៅ ដោយ​បាន​ផ្ដល់​ប្រាក់​កម្ចី​អត្រា​ការ​ប្រាក់​ទាប​។

ក្នុ​ង​ថ្ងៃ​ប្រារព្ធ​កម្មវិធី​នោះ​ដែរ អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយ គ្រុប លោក កាំ​ង ឡេ​ង បាន​មាន​អនុសាសន៍​ទៅ​កាន់​អង្គពិធី​អំពី​គោលបំណង​ក្នុង​ការ​បង្កើត​ផ្ទះ​មេគង្គ​ថា «​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ការ​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​បងប្អូន​ប្រជាជន​នៅ​តាម​ទី​ជនបទ ដែល​មាន​ចំណូល​ទាប អាច​មាន​លទ្ធភាព​ទទួល​បាន​នូវ​គេហដ្ឋាន​ស្អាត មាន​អនាម័យ រឹង​មាំ ជាប់​ធន់​បាន​យូរ​ជាមួយនឹង​តម្លៃ​សមរម្យ ជា​ពិសេស​មិន​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​» ។

ហើយ​លោក​បាន​បន្ដ​ទៀត​ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បាន​ឈរ​លើ​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​មួយ​គឺ «​បង្កើត និង​កសាង​ការ​រស់នៅ​ដ៏​ប្រសើរ​សម្រាប់​សហគមន៍​ជនបទ​» ហើយ​លោក​សង្ឃឹមថានឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​គេហដ្ឋាន​ចំនួន ១០​ម៉ឺន​ផ្ទះ ក្នុង​ពេល​១០​ឆ្នាំ​ខាង​មុខ ដើម្បី​បង្កើត​អោយ​មានការ​ផ្លាស់​ប្តូរ​វិជ្ជមាន​មួយ​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​តាម​ទី​ជនបទ​។

លោក Wanchairabin Jitwattanatam អនុប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​បាន​មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ជា​ស្ថាប័ន​ដែល​បាន​បម្រើ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ជាង​២០​ឆ្នាំ យើង​បាន​ជួយ​ជំរុញ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​កម្រិតជីវភាព ប្រជាជន ក៏​ដូច​ជា​បាន​ចូលរួម​លើកកំពស់​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​ងាយស្រួល និង​ប្រកួតប្រជែង​ដល់​ប្រជា​ជន​ទាំង​ទីក្រុង និង​ជនបទ​»។

លោក​បាន​បន្ត​ទៀត​ថា «​ជាមួយ​សមាជិកភាព​នៃ​ធនាគារ​ធំ​ជាងគេ​ទី​៥​នៃ​ព្រះរាជាណាចក្រ​ថៃ Bank of Ayudhya (Krungsri) និង​ជា​បុត្រ​សម្ព័ន្ធ របស់ MUFG (Mitsubishi UFJ Financial Group) ដែល​មាន​បណ្តាញ​ការិយាល័យ​ជាង​២៣០០​កន្លែង ហើយ​មាន​វត្ត​មាននៅ​ជាង​៥០​ប្រទេស​ទូ​ទាំង​ពិភពលោក យើង​នឹង​បន្តរ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ ក្នុង​ការ​គាំពារ​ដល់​ការ​រីក​ចម្រើន​ដល់​ប្រជាជន​កម្ពុជា​»​។

លោក​លោក ម៉ិច សុខ​មេត្រី អនុប្រធាន​អគ្គនាយក និង​ជា​អគ្គនាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ​ហត្ថា​កសិករ ដែល​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​នេះ​ដែរ បាន​មាន​ប្រសាសន៍​ថា «​កម្មវិធី​ថ្ងៃនេះ​បាន​បញ្ជាក់​ពី​ទស្សនៈវិស័យ​រួម​រវាង​ហត្ថា​កសិករ និង​ក្រុមហ៊ុន ISI ដែល​យើង​នឹង​រួម​សហការ​ក្នុង​ការ​ផ្តល់​ផ្ទះ Mekong Homes និង​កម្ចី​ដែល​មាន​ភាព​ងាយស្រួល ក្នុង​ការ​លើកកំពស់​ជីវភាព​រស់នៅ​របស់ ប្រជា​ជន​កម្ពុជា​ទូ​ទាំង​ប្រទេស តាម​រយៈ​មាន​លំនៅ​ឋាន​សមរម្យ​ទូ​ទាំង​ប្រទេស​»​។

ជា​ការ​ពិត​ណាស់ ផ្ទះ​មេគង្គ​ជា ផ្ទះ​ទំនើប គុណភាព​ខ្ពស់ តម្លៃ​សមរម្យ និង​សាងសង់​ឆាប់រហ័ស ប្រើ​សុទ្ធ​តែ​សម្ភារៈ លំដាប់ថ្នាក់​អន្ដរជាតិ និង​មានការ​ធានា​ដល់​ទៅ​១០​ឆ្នាំ និង​សក្ដិ​សម​បំផុត​សម្រាប់​បងប្អូន​នៅ​តាម​ជនបទ ផ្ទះ​មេគង្គ​មាន​បី​ម៉ូ​ដែល ផ្ទះ​តៀម​ទំហំ ៦​ម x ៦​ម ផ្ទះ​ខ្ពស់​ផុត​ពី​ដី ទំហំ ៦​ម x ៦​ម និង​ផ្ទះ​ខ្ពស់​ផុត​ពី មាន​ទំហំ ៩​ម x ៦​ម ហើយ​អាច​សង់​ជូន​លោក​អ្នក​នៅ​ទូ​ទាំង ២៥​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជាង​ជំនាញ​ដែល​ហ្វឹកហាត់​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​។ សូម​បញ្ជាក់​ថា ដើម្បី​សងផ្ទះ​មេគង្គ​បាន លោក​អ្នក​ត្រូវ​មាន​ដី​ផ្ទាល់ខ្លួន​។

ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ផ្ទះ​មេគង្គ​» ៖ https://www.facebook.com/mekonghomes/ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ