ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​ស្លឹក​ត្របែកអត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​ដែល​​អ្នក​​នឹក​ស្មានដល់

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្លែ​ត្របែក​ចំពោះ​សុខភាព​រួច​មក​ហើយ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ឮ​ទេ​ថា ស្លឹក​ត្របែក​ក៏​មាន​ផ្ទុក​សារធាតុចិញ្ចឹម និង​វីតាមីន សំខាន់​ៗ​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​បាន ។អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ស្លឹក​ត្របែក រួម​ទាំង​របៀប​ឆុងតែ​ស្លឹក​ត្របែក ៖ –…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្លែ​ត្របែក​ចំពោះ​សុខភាព​រួច​មក​ហើយ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ឮ​ទេ​ថា ស្លឹក​ត្របែក​ក៏​មាន​ផ្ទុក​សារធាតុចិញ្ចឹម និង​វីតាមីន សំខាន់​ៗ​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​បាន ។អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ស្លឹក​ត្របែក រួម​ទាំង​របៀប​ឆុងតែ​ស្លឹក​ត្របែក ៖ – របៀប​ឆុងតែ​ស្លឹក​ត្របែក អ្វី​ដែល​អ្នក​ត្រូវការ គឺ​ស្លឹក​ត្របែក​ស្រស់​៦ ស្លឹក​, ទឹក​ធម្មតា​១ លី​ត្រ និង​ទឹកឃ្មុំ ។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​លាង​សម្អាត​ស្លឹក​ត្របែក​ឱ្យ​ស្អាត​សព្វ​ជា​មុន​សិន ។ បន្ទាប់​មក​ដាក់​ដាំ​ស្លឹក​ត្របែក​ក្នុង​ទឹក​រហូត​ដល់​ពុះ ។ ក្រោយ​ពី​ពុះ​ប្រហែល​១០​នាទី សឹម​ត្រង​យក​ស្លឹក​ត្របែក​ចេញ ។ បន្ថែម​ទឹកឃ្មុំ​ចូល​ដើម្បី​បន្ថែម​រសជាតិ​ក្នុង​តែ​ស្លឹក​ត្របែក​ជា​ការ​ស្រេច ។ ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ ឧណ្ហ​ៗ។

១. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ តែ​ស្លឹក​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិន​ឱ្យ​ប្រមូលផ្ដុំ​នៅ​ក្នុង​សរសៃឈាម ។ ដូច្នេះ​អ្នក​នឹង​អាច​ចៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។

២. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ៖ អ្នក​អាច​ចៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​ដោយ​គ្រាន់តែ​ទទួលទាន​តែ​ស្លឹក​ត្របែក​ឱ្យ​បាន​ទៀងទាត់ ។ នោះ​ក៏​ព្រោះតែ​ស្លឹក​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ភាព​ការ​ផ្លាស់​ប្ដូរ​មិន​ប្រក្រតី​នៃ​កោសិកា​ដែល​ជា​កត្តា​បង្ក​ជំងឺមហារីក ។ ស្លឹក​ត្របែក​ក៏​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​ការ​រលាក​រ៉ាំរ៉ៃ​ដែល​អាច​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​ផង​ដែរ ។

៣.​ព្យាបាល​ជំងឺរាក ៖ មួយ​ក្នុង​ចំណោម​មូលហេតុ ផ្សេង​ៗ​ទៀត​ដែល​បង្ក​ជំងឺរាក គឺ​ការ​ទទួលទាន​អាហារ​មិន​ស្អាត​មាន​ផ្ទុកមេរោគ​បាក់តេរី ។ ស្លឹក​ត្របែក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ដែល​ជួយ​កម្ចាត់​បាក់តេរី​មិនល្អ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​តែ​ស្លឹក​ត្របែក​អាច​ព្យាបាល​ជំងឺរាក​បាន​យ៉ាង​ប្រសើរ ។

៤. ព្យាបាល​អាការ​ហើម​អញ្ចាញធ្មេញ ៖ គ្រាន់តែ​ទំពា​ស្លឹក​ត្របែក​ខ្ចី​មួយ​ចំនួន​ក្នុង​មាត់ ក៏​អាច​ជួយ​ព្យា​បាល​អាការ​ហើម និង​ហូរ​ឈាម​អញ្ចាញ​បាន​យ៉ាង​ប្រសើរ ។ នោះ​ក៏​ព្រោះតែ​ស្លឹក​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​សុខភាព​មាត់​ធ្មេញ ។

៥. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ តែ​ស្លឹក​ត្របែក ជា​ភេសជ្ជៈ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន​គួរ​ឱ្យ​កត់សម្គាល់ ។ នោះ​ក៏​ព្រោះតែ​សមាសធាតុ​នៅ​ក្នុង​តែ​ស្លឹក​ត្របែក​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ទទួលទាន​អាហារ ដោយ​រារាំង​ការ​ស្រូប​យកជាតិ​ស្ករ​២​ប្រភេទ គឺ sucrose និង maltose ។

តែ​ស្លឹក​ត្របែក​ក៏​ជួយ​ទប់ស្កាត់​អង់ស៊ីម​ផ្សេង​ៗ​ដែល​ប​ម្លែ​ង​កាបូ​អ៊ី​ដ្រា​ត​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​ទៅ​ជា​ជាតិ​ស្ករ​គ្លុយកូស​ផង​ដែរ ។ ហេតុនេះ​ហើយ​ទើប​ការ​ទទួលទាន​តែ​ស្លឹក​ត្របែក​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ដូច​ជា​អ្នក​ដែល​កំពុង​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​នេះ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ