ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! ស្លា.ប់​នៅ​កន្លែង​ទៀត​ហើយ ម្តាយ​ឪពុក​និយាយ​លេង​ចេញ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ម៉ូតូ​ទាំង​២​គ្រឿង​បាន​បើក​បុក​គ្នា ហើយ​ជន​រង​គ្រោះ​ម្នាក់​បាន​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៏​ម៉ូតូ​១​គ្រឿង​ទៀត បើក​បុក​បណ្តាល​អោយ​មាន​អ្នក​ស្លាប់ និង​របួស​តែ​ម្តង ។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០…

ខេត្តតាកែវ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ម៉ូតូ​ទាំង​២​គ្រឿង​បាន​បើក​បុក​គ្នា ហើយ​ជន​រង​គ្រោះ​ម្នាក់​បាន​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៏​ម៉ូតូ​១​គ្រឿង​ទៀត បើក​បុក​បណ្តាល​អោយ​មាន​អ្នក​ស្លាប់ និង​របួស​តែ​ម្តង ។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​លើ​ផ្លូវ​ខេត្ត​លេខ​៣១ ចន្លោះ​គីឡូម៉ែត្រ​លេខ​០៤-០៥​ស្ថិត​ក្នុងភូមិ​ស្លែង​កោង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ប៉ូលិស​ចរាចរណ៍​ស្រុក​បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FR- 6475 បើកបរ​ដោយ​ឈ្មោះ ណុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប្រ៉ា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត រង​របួសធ្ងន់ និង​មាន​ឌុ​ប​មនុស្ស​ម្នាក់​ពីក្រោយ​ឈ្មោះ រិ​ន រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​រង​របួសស្រាល ។

ប៉ូលិស​បន្ត​ថា ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​បើកបរ​មក​ពី​ទិស​ខាងជើង​លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បត់​ឆ្វេង​ឆ្លងផ្លូវ​ម៉ា​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1J-3261 ដែល​បើកបរ​ដោយ​ឈ្មោះ អ៊ុយ យេ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្លែង​កោង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​កសិករ (​ស្លាប់​ពេល​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​) ដែល​បើកបរ​មក​ពី​ទិស​ខាងជើង​ដូច​គ្នា ។

ជន​រង​គ្រោះ​ដែល​របួស​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក រីឯ​សព​ជន​រង​គ្រោះ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសា​យក​ទៅ​ធ្វើបុណ្យ ចំណែក​វត្ថុ​តាង​ទាំង​២​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ញ៉ែងញ៉ង ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ