ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនណាខ្លះ…ធ្លាប់​​ហូបមាន់​អាំង​នៅ​​ទី​នេះ ហើយឆ្ងាញ់មែន​ឬ?

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​នៅពេលដែលអ្នក​ដំណើរ​​​បានមកដល់ចំណុច​​ឃុំ​សសរស្តម ស្រុក​ពួក ខេត្តសៀមរាប ស្ថិត​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦នោះ គឺយើងនឹងបានឃើញ​​តូប​​ដាក់លក់​មាន់​អាំង​ជាច្រើនកន្លែង ​ដែល​មាន​​រស់ជាតិ​​​​ឆ្ងាញ់ពិសា​​​ ។ ​​មកដល់ទីនោះ…

ខេត្តសៀមរាប ​៖ ​នៅពេលដែលអ្នក​ដំណើរ​​​បានមកដល់ចំណុច​​ឃុំ​សសរស្តម ស្រុក​ពួក ខេត្តសៀមរាប ស្ថិត​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦នោះ គឺយើងនឹងបានឃើញ​​តូប​​ដាក់លក់​មាន់​អាំង​ជាច្រើនកន្លែង ​ដែល​មាន​​រស់ជាតិ​​​​ឆ្ងាញ់ពិសា​​​ ។ ​​មកដល់ទីនោះ គឺ​មាន​ប្រមាណ​៥​គ្រួសារកំពុងដាក់​តាំងលក់​​ មានដូចជាមាន់អាំង​​​កង្កែប​​បោក​​អាំង ពង​ទា​ស្ងោរ និង​ត្រី​ស្រែ​អាំង​ជាដើម ។​​

​​ជាមួយគ្នា​ ឈ្មោះ​​«យាយលុន» ដែលត្រូវ​បាន​គេ​ស្គាល់ថា ​​​​មាន់​អាំងគាត់​​មាន​រស់ជាតិ​ឆ្ងាញ់​ជាង​គេនោះ ។ ​យាយលុយ​​លក់​មាន់អាំង​ក្នុងមួយថ្ងៃ​ ​ចាប់ពីមាន់ចំនួន​៤០០​ក្បាលទៅ​៦០០​ក្បាលឯណោះ ។ ដោយ​មិន​រាប់ប​ញ្ចូលកង្កែប​បោកអាំង និងអាហារផ្សេងៗទៀតឡើយ ក្នុងនោះ គេឃើញ​​​​មាន​ភ្ញៀវ​ទេសចរ​ជាតិ-​​អន្តរ​ជាតិ​ឆ្លងកាត់ ​គឺតែងតែចូលទិញមិនខាន ។

សម្រាប់​លោកយាយលុន ​គឺមនុស្ស​​​ពិការ​ជើង​មួយ​ចំហៀង ។ ហើយនៅ​មុន​ពេល​មាន់​អាំងគាត់​​មានឈ្មោះ​ល្បី​នេះ គឺ​លោកយាយ​បាន​នាំ​កូនចៅ​​លក់​មាន់​អាំង​​​ដូច​គេដូច​ឯង ។ តែ​ក្រោយមក ក៏មាន​អ្នក​ធ្វើ​ដំណើរ ស្គាល់ និង​​​អាណិតអាសូរគាត់ផងនោះ​ ក៏​នាំ​គ្នា​ជួយ​ទិញ ប៉ុន្តែ​គួបផ្សំ​គាត់​ប្រឡាក់សាច់​មាន់​​ឆ្ងាញ់ផងនោះ ​ទើប​លក់មកដល់សព្វថ្ងៃនេះ ។ ​

ជួប​ប្អូនប្រុស​ម្នាក់ឈ្មោះវី មក​ពី​ខេត្តបន្ទាយមានជ័យ និង​ជា​អតិថិជន​​បាន​​​​ឱ្យ​ដឹងថា គាត់​រស់នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ប៉ុន្តែ​រាល់ពេល​ដែល​គាត់ឆ្លងកាត់ទីនេះ​​ គឺតែងឈប់ចូល​ទិញ​មាន់​អាំង​​យាយ​លុន​ ទៅ​ហូប​នៅ​ផ្ទ​ះហើយ ​ព្រោះ​​មាន់អាំងគាត់​មានជាតិឆ្ងាញ់ និងជាមាន់​ចិញ្ចឹមនៅ​តាម​ផ្ទះ ។

ដូច្នេះ មានបងប្អូនកោះសន្តិភាពណា ​ដែល​ភ្លក់​មាន់អាំងទីនោះឬនៅ ហើយ​ឆ្ងាញ​​​់ដូចដែលអ្វីដែល​បាន​លើក​មក​នេះ​ទេ?

អត្ថបទសរសេរ ដោយ