ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត​! បុក​រះ​អស់​មិន​ស្ទើរ មនុស្ស​វិញ​ដេក​ដួល​ពេញ​ផ្លូវ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៩ មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន SCG មួយ​គ្រឿង​បុក​រះ​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៩ មុន​នេះ​បន្តិច​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន SCG មួយ​គ្រឿង​បុក​រះ​ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ជិត​១០​គ្រឿង និង​មនុស្ស​ចំនួន​៦​នាក់ រង​របួសធ្ងន់ និង​ស្រាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស មុខ​សាលា​វិទ្យាល័យ​បឹង​ត្របែក ក្នុង​សង្កាត់​ទ​ន្ល​បា​សាក់ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក Hino ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ ៥A-០១៤៣ ជា​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន SCG ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ។ ដោយ​បាន​បុក​រះ​ម៉ូតូ​ចំនួន​៦​គ្រឿង ឡាំ​ប្រឺ​តា​ឥណ្ឌា​១​គ្រឿង ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ១​គ្រឿង សរុប​៨​គ្រឿង ។ ដោយ​បាន​បង្ក​អោយ​មនុស្ស​ប្រុស ស្រី​ចំនួន​៦​នាក់ រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​ក៏​មាន​លោកគ្រូ​បង្រៀន​ថ្នាក់​ទី​១០ សាលា​វិទ្យាល័យ​បឹង​ត្របែក​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ជាងគេ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ជន​រង​គ្រោះ​ទាំង​៦​នាក់​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ផង​ដែរ ។ ចំណែកឯ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ក្រឡុក​បេតុង​បង្ក​ក៏​ត្រូវ​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​កំពុង​តែ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មក ហើយ​មូលហេតុ​គេ​នៅ​មិន​ទាន់​បានដឹង​នៅឡើយ ដោយ​រង់ចាំ​កម្លាំង​ជំនាញ​របស់​នគរបាល​ជំនាញ​របស់​នគរបាល​ការិយាល័យ​ជើង​គោក​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ