ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បន្ទប់​ជួល​រាយការណ៍​មក​សមត្ថកិច្ច​បង្ក​ការ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ម្ចាស់​បន្ទប់​ជួល​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា​មាន​បុរស​ជនបរទេស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ម្ចាស់​បន្ទប់​ជួល​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា​មាន​បុរស​ជនបរទេស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្តកំពត ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​MERTENS THOMAS FRIEDRICH ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ សញ្ជាតិ​អា​ល្លឺ​ម៉​ង់ កាន់​លិខិតឆ្លងដែន​លេខ C84HM8WJY ជា​ភ្ញៀវ​ទេសចរណ៍ ។ ជន​រង​គ្រោះ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៦ ស្ថិត​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្តកំពត ។

ចំណែក​ម្ចាស់​បន្ទប់​ជួល​ឈ្មោះ​ញឹក រ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ និង​នគរបាល​បច្ចេកទេស​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ