ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​កើត​ស្រែង

5 ឆ្នាំ មុន

ស្រែង​ជា​ជំងឺ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត ។ ប្រភេទ​នៃ​មេរោគ​ផ្សិត​អាច​បណ្តាល​ឲ្យ​ស្រែង​រស់នៅ និង​រាលដាល ទៅ​លើ​ស្រទាប់​ផ្នែក​ខាងលើ​នៃ​ស្បែក និង​សក់ ។ ពួក​វា​លូតលាស់​បាន​យ៉ាង​ល្អ​បំផុត នៅ​កន្លែង​ដែល​មាន​សំណើម ដូច​ជា​នៅ​ក្នុង​បន្ទប់​បិទ​ជិត…

ស្រែង​ជា​ជំងឺ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត ។ ប្រភេទ​នៃ​មេរោគ​ផ្សិត​អាច​បណ្តាល​ឲ្យ​ស្រែង​រស់នៅ និង​រាលដាល ទៅ​លើ​ស្រទាប់​ផ្នែក​ខាងលើ​នៃ​ស្បែក និង​សក់ ។ ពួក​វា​លូតលាស់​បាន​យ៉ាង​ល្អ​បំផុត នៅ​កន្លែង​ដែល​មាន​សំណើម ដូច​ជា​នៅ​ក្នុង​បន្ទប់​បិទ​ជិត អាង​ហែល​ទឹក និង​នៅ​កន្លែង​ផ្នត់​នៃ​ស្បែក។

ស្រែង គឺជា​ជំងឺឆ្លង ។ វា​អាច​ឆ្លង​បាន​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ប្រើ​របស់​រួម​គ្នា ដូច​ជា កន្សែង សម្លៀក​បំពាក់ ឬ​ឧបករណ៍​កីឡា ។

ករណី​ភាគច្រើន​អ្នក​អាច​ព្យាបាល​ស្រែង​លើ​ស្បែក​បាន ដោយ​ការ​ប្រើ​ក្រែ​ម​ដែល​មាន​ថ្នាំ​សម្លាប់​ពពួក​ផ្សិត។ មនុស្ស​ជា​ច្រើន អាច​ប្រើ​វា​បាន ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​។ ក្រែ​ម​សម្លាប់​ពពួក​ផ្សិត ដែល​មិន​ត្រូវការ​វេជ្ជបញ្ជា មាន​ដូច​ជា​ថ្នាំ Miconazole ឬ Clotrimazole ។

អ្វី​ដែល​អ្នក​គួរ​ធ្វើ​ពេល​កើត​ស្រែង​៖ •​លាង​សម្អាត​កន្ទួល ជាមួយនឹង​សាប៊ូ និង​ទឹក ហើយ​ស​ម្ងួ​តវា​ឲ្យ​បាន​ល្អ ។ •​លាប​ក្រែ​ម​សម្លាប់​ពពួក​ផ្សិត លើ​គែម​នៃ​កន្ទួល​នោះ ។ •​សូម​អនុវត្ត​តាម​ការ​ណែនាំ នៅ​លើ​កញ្ចប់​ថ្នាំ ។ •​សូមកុំ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នេះ បើ​ទោះបីជា​រោគ​សញ្ញា បាន​បាត់​ក៏​ដោយ ពីព្រោះ​អ្នក​ប្រហែលជា​នឹង​ត្រូវការ បន្ត​ការ​ព្យាបាល​រយៈពេល​ពីរ​២​ទៅ​៤​ស​ប្តា​ហ៍ត​ទៅ​ទៀត ។ និង •​ប្រសិនបើ​រោគ​សញ្ញា មិន​មាន​ភាព​ប្រសើរ​ឡើង​បន្ទាប់​ពី​ពី​រស​ប្តា​ហ៍ សូម​ទាក់​ទង់​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ