ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ​ចាប់​បាន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​គី​រី​វង់​សហ​ការណ៍ និង​កម្លាំង​ប៉ុ​សិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ដទៃ​សម្រេច​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​២៣​នាទី ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​គី​រី​វង់​សហ​ការណ៍ និង​កម្លាំង​ប៉ុ​សិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ដទៃ​សម្រេច​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​២៣​នាទី ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ សហ​ការណ៍​ជាមួយ​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល​ភ្នំ​ដិ​ន នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

លោក​អធិការ​ស្រុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ករណី​ចោរកម្ម​នេះ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ផង​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែល​មានឈ្មោះ ខុ​ម ខែ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ឡឹ​ង ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ។

លោក​អធិការ​បញ្ជាក់​ដែរ​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ឈ្មោះ ញ៉ា​ន់ ចំរើន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ។ បច្ចុប្បន្ន​ក្រោយ​ចាប់ខ្លួន​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ