ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់ផ្ទះ​ថ្ម​លើ​ប្រឡាយ​អូរ​ស្របច្បាប់​ទៀត​… និយាយ​លែង​ចេញ​តែ​ម្រ៉​ង​!!

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ម្ចាស់​សំណង់​ឈ្មោះ ម៉េ​ង សុខុម ដែល​សាងសង់​សំណង់​រឹង​លើ​អូរ​បង្ហូរទឹក​សាធារណៈ​នៅ​ក្នុងស្រុក​គី​រី​វង់ បាន​បញ្ចេញ​ឯកសារ​ជា​ច្រើន​ថា រូប​គាត់​មាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ និង​ការ​សម្រេច​អោយ​ឈ្នះក្តី​ពី​តុលាការ​កំពូល និង​សិទ្ធិ​អនុញ្ញាត​អោយ​សាងសង់​ដោយ​លោក…

ខេត្តតាកែវ ៖ ម្ចាស់​សំណង់​ឈ្មោះ ម៉េ​ង សុខុម ដែល​សាងសង់​សំណង់​រឹង​លើ​អូរ​បង្ហូរទឹក​សាធារណៈ​នៅ​ក្នុងស្រុក​គី​រី​វង់ បាន​បញ្ចេញ​ឯកសារ​ជា​ច្រើន​ថា រូប​គាត់​មាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ និង​ការ​សម្រេច​អោយ​ឈ្នះក្តី​ពី​តុលាការ​កំពូល និង​សិទ្ធិ​អនុញ្ញាត​អោយ​សាងសង់​ដោយ​លោក សុក សិត អតីត​ប្រធាន​មន្ទីរ​សុរិយោដី និង​នគរូបនីយកម្ម​ខេត្តតាកែវ កាលពីមុន ។

ម្ចាស់​សំណង់​រូប​នេះ​ដែរ​មានឈ្មោះ​ថា ម៉េ​ង សុខុម បាន​បង្ហាញ​នូវ​ឯកសារ​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​គាត់​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​មាន​បងប្អូន​ប្រជា​ពល​រដ្ឋ​បាន​ធ្វើការ​តវ៉ា និង​ផ្តិត​មេដៃ​ជំទាស់​លើ​ការ​សាងសង់​សំណង់​រឹង​លើ​អូរ​ប្រវត្តិសាស្ត្រ​នេះ ចំនួន​១១៧​គ្រួសារ និង​ស្នើ​សុំ​អោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់ ព្រោះ​ខ្លាច​សំណង់​ខាងលើ​សាងសង់​រួច ធ្វើ​អោយ​មានការ​កកស្ទះ បណ្តាល​ឱ្យ​មានការ​លិចលង់​ផ្ទះសំបែង​របស់​ពួក​គាត់ កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែកុម្ភៈ ២០១៩ ។

ពាក់ព័ន្ធ​ជាមួយនឹង​ករណី​ដ៏​ជម្រោង​ជម្រះ​នេះ​ដែរ មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​មួយ​រូប សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ថ្វី​ត្បិត​តែ​ម្ចាស់​សំណង់​មាន​ឯកសារ​គ្រប់គ្រាន់​លើ​ការ​គ្រប់គ្រង​លើ​ក្បាលដី​របស់​ខ្លួន និង​មាន​សិទ្ធិ​សាងសង់​យ៉ាងណា​ក៏​ដោយ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ធ្វើការ​ជំទាស់ ហើយ​ក៏​បានដឹង​ថា ទីតាំង​សំណង់​រឹង​ដែល​កំពុង​សាងសង់​នោះ គឺជា​ដី​អូរ​សារ​ធារ​ណៈ មិនមែន​ជា​របស់​បុគ្គល​ណា​​ម្នាក់​នោះ​ឡើយ ហើយ​អូរ​នេះ​គឺ​មាន​តាំងពី​យូរយា​ណាស់​មក​ហើយ និង​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ សម្រាប់​​ការ​រំដោះ ឬ​បញ្ជៀ​ស​ទឹក​ចេញ​កុំអោយ​មានការ​លិចលង់​ដល់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ចំណែក​លោក មិ​ញ សុភាព នាយក​សាលា​បឋម​សិក្សា​សុខ​អាន​ទន្លាប់ បាន​ប្រកាស​គោល​ជំហ​យ៉ាង​រឹង​មាំ​ថា រូប​លោក​រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​១​ភូមិ ក្នុងភូមិ​កំពង់ នៅ​តែ​ជំទាស់ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជារាស្ត្រ ព្រោះថា អូរ​រំដោះ​ទឹក​នេះ គឺជា​ផ្លូវទឹក​មួយ​ដែល​អាច​បញ្ជៀ​ស​ទឹក​ចេញ​មិន​អោយ​ជន់​លិច​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​បាន​បន្ត​ថា ក្រោយ​មានការ​តវ៉ា​ជំទាស់​មិន​អោយ​មានការ​សាងសង់​សំណង់​រឹង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ​ដែរ រូប​លោក​រួម​ជាមួយ​ប្រជាពលរដ្ឋ​ដាក់​ពាក្យបណ្តឹង​នេះ​ទៅ​តំណាងរាស្ត្រ​មណ្ឌល​តាកែវ លោក សុខ សុ​កាន ផង​ដែរ ។ ហើយ​មក​ទល់​ពេល​នេះ លោក មិ​ញ សុភាព បាន​បញ្ជាក់​ថា ម្ចាស់​សំណង់​​នៅ​តែ​បន្ត​សាងសង់ និង​ដាក់​ជាង​ធ្វើ​កាន់តែ​ច្រើន​ជាង​មុន​ទៀត ដោយនៅ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​មក​ចុះ​ពិនិត្យ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ