ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​សួរ​ឆ្លើយ​ថា«​ទើបតែ​ដឹង​»​ឬ​«​មិនដឹង​»…​ចុះ​ពេល​ណា​អស់លោក​ដឹង​ទុក្ខ​លំបាក​រាស្ត្រ​ទៅ?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ​៖ ​សំណង់​រឹង​បិទផ្លូវ​បង្ហូរទឹក​នៅ​ក្បែរ​សាលាស្រុក​គី​រី​វង់ធ្វើ​អោយ​ពលរដ្ឋ​រង​គ្រោះ​ជាង​១០០​គ្រួសារ​កំពុង​កើតក្តី​កង្វល់​ខ្លាច​មានការ​ជន​លិច​ទៀត អភិបាលស្រុក​ប្រាប់​ថា ​ទើបតែ​ដឹង ខណៈ​ដែល​សំណង់​រឹង​បាន​ចាក់​គ្រឹះ​រួចរាល់ និង​បិទ​លូរ​កាត់មុខ​ផ្លូវជាតិ​លេខ​២រួចរាល់អស់​ទៅ​ហើយ ។ សំណង់​ចាក់​បិទផ្លូវ​បង្ហូរទឹក​ខាងលើ​នេះ​មាន​ទីតាំង​ឋិត​នៅ​ភូមិកំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ…

ខេត្តតាកែវ ​៖ ​សំណង់​រឹង​បិទផ្លូវ​បង្ហូរទឹក​នៅ​ក្បែរ​សាលាស្រុក​គី​រី​វង់ធ្វើ​អោយ​ពលរដ្ឋ​រង​គ្រោះ​ជាង​១០០​គ្រួសារ​កំពុង​កើតក្តី​កង្វល់​ខ្លាច​មានការ​ជន​លិច​ទៀត អភិបាលស្រុក​ប្រាប់​ថា ​ទើបតែ​ដឹង ខណៈ​ដែល​សំណង់​រឹង​បាន​ចាក់​គ្រឹះ​រួចរាល់ និង​បិទ​លូរ​កាត់មុខ​ផ្លូវជាតិ​លេខ​២រួចរាល់អស់​ទៅ​ហើយ ។

សំណង់​ចាក់​បិទផ្លូវ​បង្ហូរទឹក​ខាងលើ​នេះ​មាន​ទីតាំង​ឋិត​នៅ​ភូមិកំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ដែល​បច្ចុប្បន្ន​សំណង់​ខាងលើបាន​កំពុង​តែ​សាងសង់​ជា​ធម្មតា បើ​ទោះបីជា​មានការ​ប្តឹង​តវ៉ា​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋមួយ​ភូមិយ៉ាងណា​ក៏​ដោយ ។

តាម​សម្តី​លោក មិ​ញ សុភាព ​តំណាង​អោយ​បងប្អូន​ប្រជាពលរដ្ឋបាន​និយាយ​ថា ការ​ធ្វើ​សំណង់​នេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន ព្រោះ​កន្លង​មកអូរ​បង្ហូរទឹក​នេះ​ជា​ផ្លូវទឹក​មួយ​ដ៏​សំខាន់​សម្រាប់​បញ្ចៀ​សការ​ជន់​លិច​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ និង​សាលារៀន ។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​អូរ​ប្រវត្តិសាស្ត្រ​នេះក្រុម​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ធ្វើការ​ប្តឹង​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយតែ​ការ​ប្តឹងផ្តល់​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចាញ់​ទៅ​វិញ​ ។

ទើប​មក​ដល់​ពេល​នេះលោក ម៉េ​ង សុខុម ដែល​ជា​អនុ​ស្នាក់​ការ​គណៈបក្ស​ស្រុក​គី​រី​វង់ចាប់ផ្តើម​សាងសង់​ និង​បុក​គ្រិះ​ចាក់​ថ្ម​ធ្វើ​ជា​សំណង់​រឹង​នៅ​ចំណុច​ពីមុខ​លូ​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​នេះ​តែ​ម្តង ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​សារ​ជា​ថ្មី​ម្តងទៀត ។

ដោយសារ​តែ​ពួក​គាត់​មាន​កង្វល់​កើត​ទុក​មិន​សុខចិត្ត​លើ​ការ​សាងសង់​សំណង់​រឹង​បិទ​មាត់​លូ​បង្ហូរទឹក​នេះ ដែល​អាច​បង្ក​អោយ​មានការ​ជន​លិច​សារ​ថ្មី​ទៀតនៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ដូច្នេះ​រូប​លោក​តំណាង​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ភូមិ​ក្នុងភូមិ​កំពង់ សូម​លើកដៃ​សំពះ​សុំ​អោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរា​គម​ន៏ជួយ​ដល់​ពលរដ្ឋ​ទាំង១១៧​គ្រួសារ​នេះ​ផង ។

ជុំវិញ​ករណី​នេះ​ដែរលោក ស៊ុត ខុន អភិបាលស្រុក​គី​រី​វង់នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ​ដែរ កោះសន្តិភាព​ យើង​បាន​ទូរស័ព្ទដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក​ដែរ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​ដោយ​ទូរ​សព្ទ័​បាន​បិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ