អាត្មាហាម…


តាំង​តែ​ពី​លោក​សម រ​ង្សុ​ី រត់​ចោលស្រុក​…​តាំង​តែ​ពី​លោក​កឹ​ម សុខា ត្រូវ​ចាប់ខ្លួន​…​តាំង​តែ​ពី​បក្ស​ប្រឆាំង​រលាយ​សូន្យ​ទៅ​…​ដោយសារ​បរាជ័យ​បដិវត្តពណ៌​…​សង្គម​កម្ពុជា​មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ណាស់​…​អត់​មាន​បាតុកម្ម កូដកម្ម​…​អត់​មាន​ឈាម​ហូរ​ទៀត​ទេ ។

បានជា​វា​អត់​មាន​បាតុកម្ម​…​ព្រោះ​មេខ្លោង​រត់​ប្រាស​អាយុ​អស់​…​ស្រមោច​ទាំងឡាយ​បាត់​ក្បាល បាត់​មេ​…​ម្ល៉ោះហើយ​អត់​ហ៊ាន​បង្កចលាចល​…​អត់​ហ៊ាន​ដើរ​ស្រែក​ជេរ​អាក្រោស​…​អត់​ហ៊ាន​វ៉ៃ​ខ្ទេច ដុត​ខ្ទេច​ទៀត​ឡើយ​…​ម្ល៉ោះហើយ​ធ្វើ​ឱ្យ​សង្គម​មាន​ភាព​សុខសាន្ត​រហូត​មក​…​តើ​ប្រជាជន​ណា​ដែល​មិន​ចង់បាន ?

នាំ​គ្នារ​ត់ទៅ​សម្ងំ​នៅ​ស្រុក​បារាំង​អស់​…​ទៅ​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រៅប្រទេស​…​យូរ​ៗ​ទៅ​នាំ​គ្នា​ថ្ងូរ​ដូច​ព្រាប​រឿង​អត់​អី​សី​ុ ។

ទស្សន​មហាជន​ផ្លោង​សម្តី​ថា​…​អាហ្នឹង​ហើយ​ជា​ពាក្យស្លោក សម រ​ង្សុ​ី​…​ដែល​ធ្លាប់​ប្រកាស​ក្តែ​ង​ៗ​ថា «​មាន​សី​ុអត់​សែន​» និង​«​មាន​សែន​អត់​សី​ុ​»ពិត​ឃើញជាក់ស្តែង​ទាន់ហន់​មែន​…«​មាន​សែន​» ច្បាស់​ណាស់​«​អត់​សី​ុ»យ៉ាង​ពិតប្រាកដ​…​។

ប៉ុណ្ណឹង​ល្មម​ជឿ​ហើយ​…​ល្មម​រាង​ហើយ​…​តិច​លោ​ទៅ​ស្បថ​ដាក់​ជីវិត​…តិច​លោ​ច្រឡំ​មាត់​ស្បថ​ឱ្យ​រន្ទះបាញ់​…​អាត្មា​សូម​ហាម​…​ប្រយ័ត្ន​ដូច​មាត់​ថា​…​ហើយ​បើ​មិន​ជឿ​ទេ សូម​ស្បថ​សាកមើល ! ហ៊ាន​ដែរ​អត់ ?​…
​ហេ ! ហេ !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ