ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​ដំណាក់​ចង្អើរ​ដាក់​ទីង​មោង​បណ្តេញ​ខ្មោច បន្ទាប់​ពី​ក្មេង​ស្រី2​នាក់ក្នុង​ភូមិភ្នំ​លាវ​ស្លា.ប់​បន្ត​បន្ទាប់

11 ឆ្នាំ មុន

ខេត្តកែប​​ ៖ ​​ខណៈ​​ពេល​ដែល​ក្មេង​​​ស្រី​​​​​​២​នាក់​​​នៅ​​ក្នុ​ង​​ភូមិ​ភ្នំ​លាវ ឃុំ​​ពង​ទឹក ​ស្រុក​ដំណាក់​​ចង្អើរ​​​ បានស​្លាប់​យ៉ាង​ទាន់​​ហន់​​បំ​ផុត​ជា​​​​បន្ត​បន្ទាប់​​គ្នា​​​​ កាល​ពី​ដើ​ម​ខែ​សីហា​​​នេះ​​​ ធ្វើ​​​​ឱ្យ​​អ្នក​ស្រុក​ភ្ញាក់​​​​​​
ផ្អើល​នាំ​គ្នា​​​ដាក់​រូប​ទីង​មោង​​នៅមុខ​ផ្ទះ​រៀង​ៗ​ខ្លួន​​​ប​ណ្ដេញ​ខ្មោច​​ព្រាយបិសាច​​​មិន​ឱ្យ​​ចូល​ក្នុង​​​លំនៅឋាន​​​​​ព្រោះ​​​តែ​មាន​ជំនឿ​​ថា អាច​ការ​​ពារ​អាយុ​ជីវិត​​​កូន​ចៅ​​​​​របស់​​ពួក​គាត់​​​​​មិន​ឱ្យ​​ខ្មោច​ព្រាយ​បិ​សាច​​មក​​យាយីបាន​​ ។

ខេត្តកែប​​ ៖ ​​ខណៈ​​ពេល​ដែល​ក្មេង​​​ស្រី​​​​​​២​នាក់​​​នៅ​​ក្នុ​ង​​ភូមិ​ភ្នំ​លាវ ឃុំ​​ពង​ទឹក ​ស្រុក​ដំណាក់​​ចង្អើរ​​​ បានស​្លាប់​យ៉ាង​ទាន់​​ហន់​​បំ​ផុត​ជា​​​​បន្ត​បន្ទាប់​​គ្នា​​​​ កាល​ពី​ដើ​ម​ខែ​សីហា​​​នេះ​​​ ធ្វើ​​​​ឱ្យ​​អ្នក​ស្រុក​ភ្ញាក់​​​​​​
ផ្អើល​នាំ​គ្នា​​​ដាក់​រូប​ទីង​មោង​​នៅមុខ​ផ្ទះ​រៀង​ៗ​ខ្លួន​​​ប​ណ្ដេញ​ខ្មោច​​ព្រាយបិសាច​​​មិន​ឱ្យ​​ចូល​ក្នុង​​​លំនៅឋាន​​​​​ព្រោះ​​​តែ​មាន​ជំនឿ​​ថា អាច​ការ​​ពារ​អាយុ​ជីវិត​​​កូន​ចៅ​​​​​របស់​​ពួក​គាត់​​​​​មិន​ឱ្យ​​ខ្មោច​ព្រាយ​បិ​សាច​​មក​​យាយីបាន​​ ។ ​នេះ​ជាវិធី​ការ​ពារ​​​ដែល​​ធ្លាប់​​​តែ​កើត​មាន​តាំង​​ព​ី​បុរាណមក​​ ។​

​យុវជន​​​ម្នាក់​ឈ្មោះ​​​ពេជ្រ សុវត្ថិ​  ​អាយុ​​២៧​ឆ្នាំ​​​​ នៅ​ភូមិ​​​​លាវ​ និយាយ​ថា ​​​​​ផ្ទះ​ខ្លួន​​​ក៏​បាន​​​ដាក់​រូប​​ទីង​​មោង​​​​​ដែរ​ ​ហើយ​​​​ផ្ទះអ្នក​ភូមិ​​​​ជា​ច្រើន​​​​​សុទ្ធ​តែ​​​​បាន​​​ដាក់​ទីង​មោង​នៅ​មុខ​​​ផ្ទ​ះ​ដូច​ គ្នា​ ។ ​​យុវ​ជន​​​​រូប​​​​នេះ​​និយាយ​​ថា ការ​ដាក់​​​​ទីង​មោង​​​នៅ​មុខ​​ផ្ទះ​នេះ​​កើត​​មាន​ ​ពេល​​​កូន​អ្នក​ភូមិ​​​​២នាក់​ទើបស្លាប់​​​ ហើយ​​ម្យ៉ាង​ទៀត ​មាន​តា​ចាស​់​ម្នាក់​​​បាន​យល់​សប្ដិ​​​​ឃើញមាន​រថយន្ត​យោធា​ ដើ​រ​ប្រមូល​​ក្មេង​ៗ​​នៅ​ភូមិ​​ភ្នំលាវ​​ឱ្យ​​ទៅ​ធ្វើការ​នៅ​ស្រុក​​កំពង់​ត្រាច​ ​ដែល​​​ធ្វើ​ឱ្យ​​អ្នក​​ភូមិ​​កើត​មាន​ជំនឿ​ថា ក្មេង​ៗ​ជា​​ច្រើន​​នាក់​​ទៀត​នឹង​ស្លាប់​​​ដោយ​សារ​ខ្មោច​ព្រាយ​បិសា​ច​មក​ចាប់​យក​ទៅ​​ ។ ​អ្នក​ភូមិ​មាន​ការ​​​ភិត​ភ័យ​​ថា សុបិន​​អាក្រក់​​​អីុចឹង​​​​ប្រហែល​ជា​​​ខ្មោច​ព្រា​យ​​ដើរ​ហៅ​ព្រលឹង​​​ក្មេង​ៗ​​ហើយ ទើប​នាំ​គ្នា​​ដាក់​រូប​ទីង​មោង​​​បណ្ដេញ​​ខ្មោច​​ព្រាយដើម្បី​សុវត្ថិ​ភាព​​​កូន​ចៅ​​​​ ។ ស្ត្រី​​​ម្នាក់​​ជា​​អ្នកលក់​​​ដូរ​​​​នៅ​ភូមិ​ភ្នំលាវ​ ក៏បាន​ដាក់​ទីងមោង​​នៅ​​​​​មុខ​ផ្ទះដែរ ​​។ ​​ស្ត្រីរូបនេះ​​មិន​បាន​ប្រាប់​ឈ្មោះទេ ​​តែ​គាត់​​​និយាយថា ​ដោយ​​ឃើញ​​គេ​​ដាក់​ទីងមោង​​​គ្រប់​​ផ្ទះ ​គាត់ក៏​​ឱ្យ​ប្ដី​​​​​​​ធ្វើ​ទីង​មោង​​​ដាក់​​​​ដូច​គេ​ដែរ​ទៅ​ ​​​​ព្រោះ​ឮ​គេ​​​និយាយ​​​ត​ៗ​គ្នា​​​ថា ខ្មោច​​​ដើរ​​ហៅ​​​ព្រលឹ​ង​ក្មេង​​ៗ​។​ ឯ​​​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ​​​​​អ៊ុង ​​​សារឿន អាយុ​​​៥៦​ឆ្នាំ ​​នៅ​ភូមិ​ភ្នំ​លាវ​​​ដែរ​និយាយថា ​​ផ្ទះ​គាត់​​ក៏​​​មាន​ដាក់​ទីង​មោង​​​​ដែរ ព្រោះ​​​ឮ​គេ​និយាយ​ថា ​​ខ្មោច​​ព្រាយ​​ដើរ​ហៅ​​​ព្រលឹង​ក្មេង​ៗ​​នៅ​ពេល​​​​យប់ ​​​​ហើយ​​​ក៏ស្រប​​ពេល​គ្នា​​​​ដែល​កាល​​ពី​ប៉ុន្មាន​​​ថ្ងៃមុន​​មាន​​ក្មេង​​ស្រីអាយុ​​១០​ឆ្នាំ ​​ម្នាក់ និង​​​​អាយុ​​១២ឆ្នាំ ​ម្នាក់​បាន​ស្លាប់​បន្ត​​បន្ទាប់​​​គ្នា​​​នៅ​ក្នុង​ភូមិ​​​រកមូល​ហេតុ​​​ច្បាស់​លាស់​​​មិន​ឃើញ​ ។ ម្យ៉ាង​វិញ​​ទៀត​ក៏​​​មាន​​​អ្នក​​ភូមិម្នាក់​​​សុបិន​​ឃើញ​ថា មាន​រថយន្ត​​យោ​ធា​ហៅក្មេង​ៗ​​​​ឱ្យជិះ​​​​ទៅ​​​ទិស​ខាង​កើត​​ ទើប​​នាំ​គ្នា​​​​ធ្វើ​ទីង​មោង​​​ដាក់​តាម​ផ្ទះ​​បន្លាច​​ខ្មោច​ខ្លាច​​​ ដើម្បី​ឱ្យ​អ្នក​ភូមិ​​រស់នៅ​បានស​ុខ​​​សប្បាយ ។

​ចំណែក​​លោក​តា​​​​​​ព្រាប ឌី  អាយុ​៧៤ឆ្នាំ ​​ជា​​អាចារ្យ​​នៅ​​វត្ត​​​​​ភ្នំ​​ខ្វាវ​​​​ ឃុំ​ពងទឹក ​ដែល​ជាម្ចាស់​សុបិន​​​ធ្វើ​ឱ្យ​អ្នកស្រុក​​​នាំ​គ្នា​ផ្អើល​ធ្វើ​ទីងមោង​​​​​ដាក់​តាម​ផ្ទះ​​បែបនេះ​និយាយថា ​​​ក្មេង​ស្រី​​២នាក់​បាន​ស្លាប់​ភ្លាម​ៗ​​​​បន្ត​បន្ទាប់​​​គ្នា​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​ ។ ក្រោយ​​ពីធ្វើបុណ្យ​​​សព​ហើយ ​គាត់ក៏​​សុបិន​នៅ​​យប់​មួយ​នោះ​​ឃើញ​គេ​​ប្រមូល​​ក្មេង​ៗ​​​នៅ​ក្នុង​​ភូមិ​ដាក់​​​រថយន្ត​ដឹក​ទៅ​ទិស​ខា​ង​កើត​​​ ។​ លោក​តា​អាចារ្យ​​​​ក៏បាន​ប្រាប់​​ទៀត​ថា  ​​ដោយ​សារ​សុបិន​​​​​ឃើញហេតុ​​ដ៏អាក្រក់​បែ​ប​​នេះ​​គាត់​​​​​​ក៏​​​ប្រាប់​អ្នក​ភូមិ​ឱ្យ​​ធ្វើ​ពិធីបួង​សួង​​​​​មួួ​យ ​​​​​រៀប​ចំ​​​​នៅ​ផ្លូវជាត​ិ​​​ដើម្បីបញ្ចៀស​​​គ្រោះ​​មហន្តរាយ​​​​ផ្សេង​ៗ​​ដល់​អ្នក​ភូមិ​ ។​ ចំណែក​​​​រឿង​ដាក់​ទីងមោង​​នៅមុខ​ផ្ទះ​​​​​ គាត់​​មិន​បាន​ប្រាប់​​​​ឱ្យ​ដាក់​​​​​​ទេ ​​គឺគេ​ដាក់​ខ្លួន​គេ​​ព្រោះ​​វា​ជា​​ទម្លាប់​​​មាន​តាំង​ពី​ដើម​មក​​ ។ ​មន្ត្រី​​នគរបាល​​ស្រុក​ដំណាក់​ចង្អើរ​​មួយ​រូប​​និយាយថា ​​​​​គាត់​ពិត​ជា​បាន​ឃើញពលរដ្ឋ​​​​​ជា​ច្រើន​​​​ដាក់​ទីង​មោង​មុខ​ផ្ទះ​​​​តាម​ដង​ផ្លូវមែន​​​​ និង​និយាយត​ៗ​​​គ្នា​ថា​ ដាក់​ទីងមោង​​​​​នេះ​​​​សម្រាប់​បង្ការ​​​ការ​ពារ​​កុំ​ឱ្យ​​ខ្មោច​បិសាច​ដើរ​រាត​ត្បាត​​​ហៅ​ព្រលឹងមនុស្ស​ ។ ​​​ទោះ​ជា​​បែប​នេះ​ក្ដី​​​ខាង​ អាជ្ញា​ធរ​​​ស្រុក​មិន​​បាន​ចាប់​អារម្ម​ណ៍​​​​ឡើ​យ​​ ព្រោះ​​​​ជា​រឿង​របស់​អ្នក​ភូមិ​​ និងមិន​ប៉ះ​​ពាល់​​​​​អ្វី​ដល់​សង្គម​​នោះទេ ។​

​គេ​បាន​និយាយថា កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​​នៅ​ខេត្តកែប​​​នេះក៏មាន​​​ដាក់​រូប​ទីងមោង​​​​ស្ទើរ​តែ​​គ្រប់​ផ្ទះ​ ហើយ​កាល​​ណោះ​សូម្បី​​តែ​នៅ​មុខ​ផ្ទះ​​លោក​​អភិ​បាល​​​ខេត្តក៏​មាន​​ដាក់​ទីងមោង​​ដែរ ។ ​ចំណែក​មន្ទីរ​សុខាភិបាល​​​​ខេត្ត​ដូចជា​មិនទាន់​​​ឃើញ​មាន​​​ការ​ចាប់​អារម្មណ៍​​​​រឿង​​មាន​ក្មេង​ស្រី​​ស្លាប់​​​ដោយ​គ្មានមូល​ហេតុ​​​នេះ​​ដែរ​​ ។ សង្ស័យ​​​មានជំងឺ​អ្វីមួយ​​រាត​ត្បាត​​​​ហើយ​មើល​​ទៅ ៕​